កម្មវិធីStartupper ប្រចាំឆ្នាំរៀបចំដោយ Total Cambodge– [ប្រទេសកម្ពុជា]
អ្នកឈ្នះត្រូវបានលាតត្រដាង ! សូមអបអរសាទរដល់អ្នកឈ្នះ សហគ្រិនជាស្រ្តីកំពូល និងអ្នកឈ្នះប្រចាំតំបន់ដ៏ប្រសើរ ! អរគុណដល់អ្នករាល់គ្នាដែលបានចូលរួម និងបានជួយធ្វើការប្រកួតប្រជែងនេះទទួលជោគជ័យ! សម្រាប់ព័ត៌មានបន្ថែមអំពីភាពឆាលឡែនបន្ទាប់ ចូរត្រលប់ទៅកាន់វ៉ិបសៃថ៍នេះវិញឲ្យបានទៀងទាត់។
កម្មវិធីប្រកួតប្រជែង
ស្មារតីរបស់យើង
Startupper ប្រចាំឆ្នាំបន្ទាប់ ឬសហគ្រិនស្រ្តីលំដាប់កំពូល !
កម្មវិធីប្រកួតប្រជែងឆ្នាំ 2018-2019
បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងកម្មវិធីប្រកួតប្រជែងដំបូង នៅក្នុងចំណោមប្រទេសអាហ្រ្វិកទាំង 34 កម្មវិធីប្រកួតប្រជែងនៅឆ្នាំនេះ បានពង្រីករហូតទៅដល់ប្រទេសសរុបចំនួន 55 នៅជុំវិញពិភពលោក។
អ្នកឈ្នះចំនួនបីនាក់មកពីប្រទេសនីមួយៗនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ភាពល្បីល្បាញជាសាធារណៈ និងការ ហ្វឹកហាត់សម្អិត ។ ពីក្នុងចំណោមអ្នកឈ្នះទាំងបីរូបមកពីប្រទេសនីមួយៗ យើងនឹង ជ្រើសរើសអ្នកឈ្នះធំតាមតំបន់ ដែលនឹងទទួលបានការគាំទ្របន្ថែមទៀត។
នៅឆ្នាំនេះ ពានរង្វាន់សហគ្រិនស្រ្តីលំដាប់កំពូល ត្រូវបានដាក់ឲ្យប្រកួតប្រជែង។ នៅក្នុងការប្រកួតលើកទីមួយ ស្រ្តីមានចំនួនរហូតដល់ 25% នៃអ្នកឈ្នះទាំងអស់ ទោះបីពួកគាត់មានចំនួនត្រឹមតែ 13% នៃបេក្ខជនដាក់ពាក្យក៏ដោយ។ ជាមួយនឹងរង្វាន់ពិសេសនៅឆ្នាំនេះ យើងសង្ឃឹមថា នឹងផ្ដល់ជូនសហគ្រិនស្រ្តីនូវការជំរុញទឹកចិត្តឲ្យធ្វើការចូលរួមកាន់តែច្រើន។ ការប្រកួតនេះក៏ស្របតាមគំនិតផ្ដួចផ្ដើមផ្សេងៗទៀតសម្រាប់ស្រ្តីផងដែរ។
លក្ខណៈវិនិច្ឆ័យទាំង 6 ក្នុងការជ្រើសរើស
អាយុ
ម្ចាស់គម្រោង ឬម្ចាស់អាជីវកម្មមិនត្រូវមានអាយុលើសពី 35 ឆ្នាំឡើយ។
សញ្ជាតិ
អ្នកចូលរួមត្រូវតែជាពលរដ្ឋនៃប្រទេសដែលខ្លួនចូលរួម។
អាយុកាលគម្រោង
គម្រោងអាចជាគំនិត ឬក្រុមហ៊ុនថ្មីដែលបានបង្កើតឡើង នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។
ផលប៉ះពាល់ទៅលើសង្គម និងសហគមន៍
គម្រោងគួរផ្ដល់វិធីសាស្រ្តជាក់ស្ដែងក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈ ការអប់រំ លទ្ធភាពទទួលបានសេវាកម្ម ក៏ដូចជាបញ្ហាផ្សេងៗទៀត ដែលប៉ះពាល់ដល់សហគមន៍មូលដ្ឋានផងដែរ។
ការបង្កើតថ្មី
ការបង្កើតថ្មីមិនចាំបាច់តែមានលក្ខណៈបដិវត្តន៍ ដែលពាក់ព័ន្ធនឹងម៉ាកសញ្ញាថ្មី ឬការប្រែក្លាយទាំងស្រុងឡើយ។ ការបង្កើតថ្មីអាចជាការអភិវឌ្ឍបន្ថែម ដែលធ្វើឲ្យប្រសើរឡើងលើ បច្ចេកវិទ្យា ផលិតផល ឬសេវាដែលមានស្រាប់ ឬរបៀបធ្វើកិច្ចការផ្សេងៗ ផងដែរ។
សក្ដានុពល ឬសមិទ្ធលទ្ធភាព
គម្រោងដែលបង្ហាញសមិទ្ធលទ្ធភាព និងមានសក្តានុពល ផ្ដល់ប្រយោជន៍ដល់សាធារណជនកាន់តែទូលំទូលាយ។