កម្មវិធីStartupper ប្រចាំឆ្នាំរៀបចំដោយ Total Cambodge– [ប្រទេសកម្ពុជា]
អ្នកឈ្នះត្រូវបានលាតត្រដាង ! សូមអបអរសាទរដល់អ្នកឈ្នះ សហគ្រិនជាស្រ្តីកំពូល និងអ្នកឈ្នះប្រចាំតំបន់ដ៏ប្រសើរ ! អរគុណដល់អ្នករាល់គ្នាដែលបានចូលរួម និងបានជួយធ្វើការប្រកួតប្រជែងនេះទទួលជោគជ័យ! សម្រាប់ព័ត៌មានបន្ថែមអំពីភាពឆាលឡែនបន្ទាប់ ចូរត្រលប់ទៅកាន់វ៉ិបសៃថ៍នេះវិញឲ្យបានទៀងទាត់។
Rules
វិធានស្តីពីការប្រកួតប្រជែង - អ្នកចាប់ផ្តើមអាជីវកម្មថ្មីប្រចាំឆ្នាំដោយតូតាល់
(STARTUPPER OF THE YEAR BY TOTAL)
-
TOTAL CAMBODGE - ច្បាប់ចេញផ្សាយឆ្នាំ 2018-2019
TOTAL CAMBODGE - ច្បាប់ចេញផ្សាយឆ្នាំ 2018-2019
ប្រការ 2៖ ការប្រកួតប្រជែង
ប្រការ 3៖ លក្ខខណ្ឌសម្រាប់ការចូលរួម និងលក្ខណវិនិច្ឆ័យសម្រាប់ភាពមានសិទ្ធិ
ប្រការ 4៖ ការបង្កើតហ្វាយល៍បេក្ខភាព
ប្រការ 5៖ ដំណើរការនៃការប្រកួត
ប្រការ 6៖ ស្លាកជ័យលាភីធំប្រចាំតំបន់បន្ថែម
ប្រការ 7៖ ទិន្នន័យផ្ទាល់ខ្លួន
ប្រការ 8៖ សិទ្ធិផ្សព្វផ្សាយ និងសិទ្ធិទទួលបានរូបភាព និងការចូលចិត្ត
ប្រការ 9៖ កម្មសិទ្ធិ និងសិទ្ធិកម្មសិទ្ធិ
ប្រការ 10៖ ការរក្សាការសម្ងាត់
ប្រការ 11៖ ទំនួលខុសត្រូវ
ប្រការ 12៖ ការបង្កើតហ្វាយល៍តាមច្បាប់
ប្រការ 13៖ ក្រមសីលធម៌ អនុលោមភាព ការប្រឆាំងអំពើពុករលួយ
ប្រការ 14: អនុលោមភាពតាមទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ
ប្រការ 15៖ ការទទួលយកវិធាន
ប្រការ 16៖ ភាសានៃការប្រកួត
ប្រការ 17៖ វិធានស្តីពីភ័ស្តុតាង
ប្រការ 18៖ ការទាមទារ
ប្រការ 19៖ ភាពឯករាជ្យ
ប្រការ 20៖ អសុពលភាព
ប្រការ 21៖ ច្បាប់គ្រប់គ្រង – វិវាទ
“អ្នកចាប់ផ្តើមអាជីវកម្មថ្មីប្រចាំឆ្នាំដោយតូតាល់” កម្ពុជា - ច្បាប់ចេញផ្សាយឆ្នាំ 2018-2019 គឺជាការប្រកួតប្រជែងមួយដែលរៀបចំឡើងដោយ Total Cambodge ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតមួយដែលមានដើមទុនចុះបញ្ជីចំនួន 9,830,000 ដុល្លារអាមេរិក ដែលចុះបញ្ជីក្រោមលេខ 00004740 និងមានទីស្នាក់ការចុះបញ្ជីរបស់ខ្លួននៅអគារ ANINA ជាន់ទី៦ លេខ 240 ផ្លូវ 271 ប្រអប់ប្រៃសណីយ៍ 600 ភ្នំពេញ 1251 ប្រទេសកម្ពុជា (តទៅនេះហៅកាត់ថា “អ្នករៀបចំ”)។
“អ្នកចាប់ផ្តើមអាជីវកម្មថ្មីប្រចាំឆ្នាំដោយតូតាល់” កម្ពុជា - ច្បាប់ចេញផ្សាយឆ្នាំ 2018-2019 គឺជាការប្រកួតប្រជែងថ្នាក់ជាតិមួយដែលមានបំណងកំណត់ លើកកម្ពស់ និងបំពេញបន្ថែមគម្រោងល្អបំផុតនានាសម្រាប់ការបង្កើត ឬការអភិវឌ្ឍអាជីវកម្ម (តទៅនេះហៅកាត់ថា “ការប្រកួត”)។ មហិច្ឆតានៃការប្រកួតប្រជែងនេះ គឺដើម្បីបំពេញបន្ថែមគម្រោងនានាដែលត្រូវបានបង្កើតឡើងសម្រាប់ការអភិវឌ្ឍ
សេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។
សេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។
ការប្រកួតនេះមិនពឹងផ្អែកលើឱកាសក្នុងការកំណត់អ្នកជាប់ដល់វគ្គចុងក្រោយ និងអ្នកឈ្នះរង្វាន់នោះទេ។ វិធាននេះកំណត់វិធាននានាដែលអនុវត្តចំពោះការប្រកួត (តទៅនេះហៅថា "វិធាន")។ អ្នករៀបចំរក្សាសិទ្ធិក្នុងការកែប្រែវិធានទាំងនេះ និងលក្ខខណ្ឌទាំងឡាយដែលកើតចេញពីវិធានទាំងនេះនៅគ្រប់ពេលវេលា។
ការប្រកួត គឺបើកចំហ ដោយឥតគិតថ្លៃ ចំពោះរូបវ័ន្តបុគ្គលទាំងឡាយណាដែលមានអាយុសាមសិបប្រាំ (35) ឆ្នាំ ឬក្មេងជាងនេះនៅកាលបរិច្ឆេទនៃការបង្កើតហ្វាយល៍បេក្ខភាព ដែលមានគម្រោងសម្រាប់ការបង្កើតអាជីវកម្ម ឬដែលគ្រប់គ្រងអាជីវកម្មដែលត្រូវបានបង្កើតឡើងតិចជាងពីរ (2) ឆ្នាំពីមុនមក។
បុគ្គលណាម្នាក់ដែលបំពេញតាមលក្ខណវិនិច្ឆ័យទាំងនេះ និងដែលចុះឈ្មោះលើវែបសាយត៍ (ប្រការ 4) ត្រូវបានចាត់ទុកថាជាបេក្ខជនសម្រាប់ការប្រកួត (តទៅនេះហៅថា “បេក្ខជន”)។
ការប្រកួតមិនបើកចំហចំពោះនិយោជិតរបស់តូតាល់ គ្រុប ឬបុគ្គលទាំងឡាយណាដែលមានសមាជិកគ្រួសារជិតដិតជានិយោជិតរបស់តូតាល់ គ្រុប ឬដែលត្រូវបានចាត់ទុកដូច្នោះជាសមាជិកនៃគណៈកម្មការ (5.2) ឬជាឯកអគ្គរដ្ឋទូតនៃការប្រកួត។
ពាក្យ “ជិតដិត” មានន័យថា សមាជិកគ្រួសារណាម្នាក់នៃនិយោជិតរបស់តូតាល់ ដូចជា សហព័ទ្ធ ឬដៃគូ ឪពុកម្តាយរបស់គាត់/នាង កូន បងប្អូនប្រុស ឬបងប្អូនស្រី ក្មួយស្រី ឬក្មួយប្រុស ឪពុកមា/អុំប្រុស ឬម្តាយមីង/អុំស្រី ជីដូនជីតា ចៅ សហព័ទ្ធ ឬដៃគូរបស់សមាជិកគ្រួសារ ឬបុគ្គលណាមួយដែលមានទំនាក់ទំនងផ្ទាល់ខ្លួនដែលអាចប៉ះពាល់ដល់ភាពមិនលម្អៀងនៃសេចក្តីសម្រេចប្រកបដោយវិជ្ជាជីវៈ។
អ្នករៀបចំត្រូវចាត់ទុកបេក្ខភាពណាមួយក្នុងស្ថានភាពនេះថាមោឃៈ។
តូតាល់ គ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនមួយដែលមាន Total CAMBODGE និងនីតិបុគ្គលណាមួយ៖
- ដែលកាន់កាប់ ដោយផ្ទាល់ ឬដោយប្រយោល នូវមូលបត្រច្រើនជាងហាសិបភាគរយ (50%) ដែលផ្តល់សិទ្ធិបោះឆ្នោតភ្លាមៗនៅក្នុងមហាសន្និបាតសាមញ្ញរបស់ Total Cambodge។
- ដែលក្នុងនោះ មូលបត្រច្រើនជាងហាសិបភាគរយ (50%) ដែលផ្តល់សិទ្ធិបោះឆ្នោតភ្លាមៗនៅក្នុងមហាសន្និបាតសាមញ្ញរបស់ខ្លួន ត្រូវបានកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលដោយ Total Cambodge ឬដោយអង្គភាពណាមួយដែលពាក់ព័ន្ធនឹងនីតិបុគ្គលនោះ ដូចត្រូវបានកំណត់នៅក្នុងចំណុចខាងដើម។
ក្នុងករណីដែលបេក្ខជនគឺជាអនីតិជន គាត់ ឬនាងនឹងត្រូវចាត់ទុកថាត្រូវបានអនុញ្ញាតដោយឪពុកម្តាយរបស់គាត់ ឬនាង ឬដោយបុគ្គល (នានា) ដែលមានអំណាចមេបាលើគាត់ ឬនាង ឬបើគ្មានទេ គឺអាណាព្យាបាលស្របច្បាប់ (នានា) របស់គាត់ ឬនាង ដើម្បីចូលរួមប្រកួត។ បុគ្គល(នានា) ដែលមានអំណាចមេបាយល់ព្រមធានាអនុលោមភាពតាមបញ្ញត្តិទាំងអស់នៃវិធានទាំងនេះ។
ក្នុងករណីដែលបេក្ខជនស្គាល់សមាជិកគណៈកម្មការ ម្នាក់ៗត្រូវតែចុះហត្ថលេខាលើលិខិតប្រកាសស្បថស្បែអំពីការរក្សាការសម្ងាត់ និងការមិនឃុបឃិត។
ការប្រកួតត្រូវបានរៀបចំឡើងដោយ Total Cambodge ដើម្បីជំរុញការអភិវឌ្ឍគំនិតផ្តួចផ្តើមក្នុងស្រុក។ ទាក់ទងនឹងបញ្ហានេះ បេក្ខជនត្រូវតែជាពលរដ្ឋនៃប្រទេសដែលគាត់ ឬនាងបង្កើតហ្វាយល៍បេក្ខភាពរបស់គាត់ ឬនាង។
បេក្ខជនដែលបានប្រកួតប្រជែងរួចហើយនៅក្នុងច្បាប់ចេញផ្សាយលើកទីមួយនៃការប្រកួត “អ្នកចាប់ផ្តើមអាជីវកម្មថ្មីប្រចាំឆ្នាំដោយតូតាល់” កម្ពុជា – ច្បាប់ចេញផ្សាយឆ្នាំ 2015-2016 អាចប្រកួតប្រជែងម្តងទៀត លើកលែងតែជ័យលាភីបី (3) នាក់នៅក្នុងប្រទេសនីមួយៗ ដែលមិនអាចដាក់ពាក្យម្តងទៀតបានឡើយ។
ដើម្បីមានសិទ្ធិ គម្រោង (តទៅនេះហៅថា “គម្រោង”) ត្រូវតែបំពេញតាមលក្ខណវិនិច្ឆ័យមួយក្នុងចំណោមលក្ខណវិនិច្ឆ័យខាងក្រោម៖
- វាត្រូវតែជាគម្រោងសម្រាប់ការបង្កើតអាជីវកម្មដែលមានបំណងបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា និងអនុវត្តក្នុងរយៈពេលអតិបរមាប្រាំមួយ (6) ខែ ក្រោយពីការកំណត់ជ័យលាភី (នានា) ។ រយៈពេលនេះអាចត្រូវបានពន្យារតាមឆន្ទានុសិទ្ធិរបស់អ្នករៀបចំ ដោយពិចារណាលើឧបសគ្គដែលមាននៅក្នុងប្រទេសនេះ។
ឬ
- វាត្រូវតែជាអាជីវកម្មដែលត្រូវបានបង្កើតឡើងតិចជាងពីរ (2) ឆ្នាំកន្លងមកនៅក្នុងប្រទេសកម្ពុជា។ កាលបរិច្ឆេទបង្កើតត្រូវគ្នានឹងកាលបរិច្ឆេទនៃការចុះបញ្ជីអាជីវកម្ម។
បេក្ខជនសន្យាផ្តល់នូវឯកសារគាំទ្រដែលចាំបាច់ទាំងអស់ និងទទួលយកយ៉ាងច្បាស់លាស់ និងដោយគ្មានលើកលែង នូវប្រការទាំងអស់នៃវិធានទាំងនេះ និងគោរពតាមច្បាប់ បទប្បញ្ញត្តិ និងកាតព្វកិច្ចផ្លូវច្បាប់ដែលអនុវត្តចំពោះការប្រកួតនៅក្នុងប្រទេសដែលបេក្ខភាពត្រូវបានបង្កើតហ្វាយល៍។
ការប្រកួតនេះកំពុងត្រូវបានដំណើរការដោយឯករាជ្យ និងក្នុងពេលដំណាលគ្នា នៅក្នុងបណ្តាប្រទេសផ្សេងៗ។ បេក្ខជនដែលមានសញ្ជាតិលើសពីមួយអាចប្រកួតប្រជែងតែនៅក្នុងការប្រកួតមួយប៉ុណ្ណោះ និងអាចស្នើឡើងតែមួយគម្រោងប៉ុណ្ណោះ។ ក្នុងករណីដែលបេក្ខជនណាមួយចូលរួមក្នុងពេលដំណាលគ្នានៅក្នុងការប្រកួតលើសពីមួយ ឬជាមួយគម្រោងលើសពីមួយ អ្នករៀបចំរក្សាសិទ្ធិចាត់ទុកបេក្ខភាពនោះថាមោឃៈ និងលុបចោលការចូលរួមរបស់បេក្ខជននោះនៅក្នុងការប្រកួតទាំងអស់ដែលគាត់ ឬនាងបានចូលរួម។
អ្នករៀបចំការប្រកួតរក្សាសិទ្ធិធ្វើការផ្ទៀងផ្ទាត់ដែលចាំបាច់ទាំងអស់ ទាក់ទងនឹងអនុលោមភាពនៃបេក្ខភាព តាមលក្ខណវិនិច្ឆ័យសម្រាប់ភាពមានសិទ្ធិនៃគម្រោង។ ការចុះឈ្មោះណាមួយដែលផ្អែកលើព័ត៌មានមិនត្រឹមត្រូវ មិនពិតប្រាកដ មិនពេញលេញ ឬបន្លំ នឹងមិនត្រូវបានពិចារណាឡើយ ហើយនឹងបណ្តាលឲ្យការចូលរួមក្លាយជាមោឃៈដោយស្វ័យប្រវត្តិ។
4.1 រយៈពេលបង្កើតហ្វាយល៍បេក្ខភាព
រយៈពេលបង្កើតហ្វាយល៍បេក្ខភាព នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 09 ខែតុលា ឆ្នាំ 2018 ម៉ោង 14:00 (GMT+7) រហូតដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2018 ម៉ោង 14:00 (GMT+7) ។ ការចុះឈ្មោះណាមួយដែលដាក់ជូន ក្រោយកាលកំណត់ចុះឈ្មោះ នៅម៉ោងដែលបានបញ្ជាក់ នៅកាលបរិច្ឆេទដែលបានបញ្ជាក់ នឹងត្រូវចាត់ទុកថាមោឃៈ ហើយនឹងមិនត្រូវបានពិចារណាឡើយ។
ការបង្កើតហ្វាយល៍នេះត្រូវបានធ្វើឡើងតាមរយៈវេទិកាអនឡាញ ដែលអាចចូលបានតាមវែបសាយត៍ដូចតទៅ៖ https://startupper-of-the-year-challenge.total.com (តទៅនេះហៅថា “វែបសាយត៍”)។ នៅក្នុងបណ្តាប្រទេសដែលការចូលប្រើអ៊ីនធឺណិតមិនសូវទូលំទូលាយ Total Cambodge រក្សាសិទ្ធិផ្តល់នូវ
កុំព្យូទ័របម្រើដោយខ្លួនឯង ដោយមិនចាត់ទុកថាវាមានប្រៀបសម្រាប់បុគ្គលទាំងឡាយដែលប្រើប្រាស់កុំព្យូទ័រទាំងនេះឡើយ។ បេក្ខជនភាពនឹងត្រូវបានបង្កើតហ្វាយល៍តាមរបៀបដូចគ្នា តាមរយៈវែបសាយត៍ រួចបន្ទាប់មកអនុវត្តតាមដំណើរការជ្រើសរើសដូចគ្នានឹងបេក្ខភាពផ្សេងទៀតដែរ។
កុំព្យូទ័របម្រើដោយខ្លួនឯង ដោយមិនចាត់ទុកថាវាមានប្រៀបសម្រាប់បុគ្គលទាំងឡាយដែលប្រើប្រាស់កុំព្យូទ័រទាំងនេះឡើយ។ បេក្ខជនភាពនឹងត្រូវបានបង្កើតហ្វាយល៍តាមរបៀបដូចគ្នា តាមរយៈវែបសាយត៍ រួចបន្ទាប់មកអនុវត្តតាមដំណើរការជ្រើសរើសដូចគ្នានឹងបេក្ខភាពផ្សេងទៀតដែរ។
4.2 ការចុះឈ្មោះ និងការបង្កើតហ្វាយល៍បេក្ខភាព
វាជាការចាំបាច់ក្នុងការចុះឈ្មោះលើវែបសាយត៍ដើម្បីអាចចុះឈ្មោះបេក្ខភាព។
នៅពេលចុះឈ្មោះ បេក្ខជនត្រូវបញ្ជាក់ត្រកូល នាមខ្លួន និងអាសយដ្ឋានអ៊ីមែលរបស់គាត់ ឬនាង។ បន្ទាប់មក គាត់ ឬនាងត្រូវតែយល់ព្រមចំពោះលក្ខខណ្ឌនៃការប្រើប្រាស់វែបសាយត៍ និងទិន្នន័យផ្ទាល់ខ្លួន និងកតិកាស្តីពីការគ្រប់គ្រង Cookie របស់ Total Cambodge។ ជំហានទាំងនេះនឹងអនុញ្ញាតឲ្យគណនីរបស់គាត់ ឬនាងត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិ។ គាត់ ឬនាងនឹងទទួលបានការបញ្ជាក់អះអាងអំពីការបង្កើតនេះតាមអ៊ីមែល។
បេក្ខជនអាចលុបចោលការចុះឈ្មោះ នៅគ្រប់ពេលវេលា ពីវែបសាយត៍ប្រកួត តាមរយៈផ្នែក “settings” នៅក្នុងគណនីរបស់គាត់ ឬនាង។ បន្ទាប់មក គាត់ ឬនាងនឹងទទួលបានអ៊ីមែលមួយដែលបញ្ជាក់អះអាងការលុបចោលគណនី។ បេក្ខជនក៏អាចលុបហ្វាយល៍បេក្ខភាពរបស់គាត់ ឬនាងផងដែរ ប្រសិនបើចង់ តាមរយៈផ្នែក “ការចូលរួម” ដោយចុចលើប៊ូតុង “លុបចោលបេក្ខភាពរបស់ខ្ញុំ”។ បន្ទាប់មក សារមួយនឹងលេចឡើងនៅក្នុងផ្នែកនេះដើម្បីបញ្ជាក់អះអាងនូវការលុបចោលហ្វាយល៍។ ពុំមានអ៊ីមែលត្រូវបានផ្ញើដើម្បីបញ្ជាក់អះអាងនូវការលុបចោលឡើយ។
ដើម្បីបង្កើតហ្វាយល៍បេក្ខភាព បេក្ខជនត្រូវតែឆ្លើយកម្រងសំណួរថ្លឹងថ្លែងមួយ និងផ្តល់នូវព័ត៌មាន និងឯកសារដែលត្រូវបានស្នើសុំ រួមទាំងលេខទូរសព្ទចល័តរបស់គាត់ ឬនាង។ រាល់ផ្នែកទាំងអស់ដែលការបញ្ចូលទិន្នន័យត្រូវបានបញ្ជាក់ថាចាំបាច់ ត្រូវតែបំពេញដើម្បីឲ្យហ្វាយល៍អាចត្រូវបានពិចារណា។ ប្រសិនបើបេក្ខភាពមិនមានព័ត៌មានទាំងអស់ដែលអាចរកបានដើម្បីបង្កើតហ្វាយល៍ទេនោះ គាត់ ឬនាងអាចភ្ជាប់ឡើងវិញទៅកាន់ផ្នែក “បេក្ខភាព” រហូតដល់កាលកំណត់សម្រាប់បេក្ខភាព ដើម្បីបំពេញ ឬកែប្រែវា។
បេក្ខជននឹងត្រូវបានជូនដំណឹងអំពីដំណាក់កាលនៃការប្រកួតតាមអ៊ីមែល ឬតាម SMS។ អ្នករៀបចំរក្សាសិទ្ធិមិនផ្តល់សេវាជូនដំណឹងនៅក្នុងប្រទេសទាំងឡាយណា ដែលដំណោះស្រាយនេះមិនអាចធ្វើទៅបាន ដោយមិនចាំបាច់អះអាងហេតុផលដែលខ្លួនមិនអាចធ្វើដូច្នោះបាននោះឡើយ។
ដំណាក់កាលសម្របសម្រួលនឹងនាំមុខការផ្សព្វផ្សាយសេចក្តីសង្ខេបខ្លីមួយអំពីហ្វាយល៍របស់
បេក្ខជននៅលើវែបសាយត៍។ ក្នុងអំឡុងដំណាក់កាលនេះ អ្នករៀបចំរក្សាសិទ្ធិដកចេញពីដំណើរការជ្រើសរើសនូវហ្វាយល៍បេក្ខភាពណាមួយដែលមិនពេញលេញ ឬមិនស្របតាមវិធាន និងក្រម
សីលធម៌របស់តូតាល់។
បេក្ខជននៅលើវែបសាយត៍។ ក្នុងអំឡុងដំណាក់កាលនេះ អ្នករៀបចំរក្សាសិទ្ធិដកចេញពីដំណើរការជ្រើសរើសនូវហ្វាយល៍បេក្ខភាពណាមួយដែលមិនពេញលេញ ឬមិនស្របតាមវិធាន និងក្រម
សីលធម៌របស់តូតាល់។
លើសពីនេះ ការសម្របសម្រួលនេះនឹងផ្អែកលើលក្ខណវិនិច្ឆ័យសម្រាប់ការចុះឈ្មោះចូលរួមប្រកួតដែលកំណត់នៅក្នុងវិធានទាំងនេះ។
បន្ទាប់មក ហ្វាយល៍ពេញលេញដែលគោរពតាមលក្ខណវិនិច្ឆ័យសម្រាប់ភាពមានសិទ្ធិ នឹងត្រូវចូលមើលបានជាសាធារណៈនៅលើវែបសាយត៍ និងដាក់ឲ្យសាធារណជនទូទៅបោះឆ្នោត (“ចែករំលែកសម្រាប់ការចូលចិត្ត (Share for Likes)”) តាមរយៈការពណ៌នាខ្លីមួយដែលផ្សព្វផ្សាយនៅលើវែបសាយត៍ និងត្រូវបានបង្កើតហ្វាយល៍ដោយបេក្ខជនជាភាសាដែលគាត់ ឬនាងជ្រើសរើស។ សាធារណជនអាចបោះឆ្នោតលើវែបសាយត៍ តាមរបៀបដូចខាងក្រោម៖
ការបោះឆ្នោតដោយសាធារណជនសម្រាប់ “Share for Likes” នឹងមានរយៈពេលពីរ (2) សប្តាហ៍ ពោលគឺ ដប់ប្រាំ (15) ថ្ងៃ។ ពិន្ទុដែលទទួលបាននឹងអនុញ្ញាតឲ្យអ្នករៀបចំវាយតម្លៃលើភាពចាស់ទុំផ្នែកឌីជីថល និងចំណាប់អារម្មណ៍នៃការចាប់ផ្តើម ឬគំនិតសម្រាប់សាធារណជនទូទៅ។ ប្រការនេះនឹងត្រូវបានពិចារណាសម្រាប់ការវាយតម្លៃទូទៅលើបេក្ខភាព (cf. 5.2)។
ពាក្យ “Share for Likes”៖ បេក្ខជននឹងត្រូវបានផ្ញើ តាមអ៊ីមែល នូវការបង្ហោះដោយក្រុមការងាររៀបចំនូវតំណភ្ជាប់មួយទៅកាន់ទំព័រពណ៌នានៃគម្រោងរបស់គាត់ ឬនាងនៅក្នុងម៉ូឌុល "Share for Likes" នៃវែបសាយត៍នៃការប្រកួតរបស់ Total Cambodge។ ប្រសិនបើបេក្ខជនចង់ គាត់ ឬនាងអាចផ្សព្វផ្សាយការបង្ហោះនេះលើបណ្តាញសង្គម។ Followers របស់គាត់ ឬនាង (មានន័យថា អ្នកប្រើប្រាស់ដែលជាវ newsfeeds របស់បេក្ខជន ទាក់ទងនឹងគណនីបណ្តាញសង្គម (នានា) របស់បេក្ខជន – Facebook, Twitter, LinkedIn ។ល។) ឬបុគ្គលណាម្នាក់ដែលមានបំណងគាំទ្រគាត់ ឬនាង បន្ទាប់មក ត្រូវតែចុចលើតំណភ្ជាប់នោះទៅកាន់ទំព័រពណ៌នាសម្រាប់គម្រោង (គំនិត ឬការចាប់ផ្តើម) នៅក្នុងម៉ូឌុល "Share for Likes" លើវែបសាយត៍ការប្រកួតរបស់ Total Cambodge រួចចុចលើអាយខុន "Like" (ឬស្រដៀងគ្នា) ដើម្បីផ្តល់សំឡេងឆ្នោតរបស់ពួកគេដល់គម្រោង។ មុនពេលអាចគាំទ្រគម្រោងដែលពាក់ព័ន្ធ Followers ត្រូវតែចុះឈ្មោះជាកំហិតលើវែបសាយត៍ ឬតាមរយៈបណ្តាញសង្គមរបស់ពួកគេ ដោយបញ្ជាក់ត្រកូល នាមខ្លួន និងអាសយដ្ឋានអ៊ីមែលរបស់ពួកគេ និងការទទួលយកលក្ខខណ្ឌនៃការប្រើប្រាស់វែបសាយត៍ និងទិន្នន័យផ្ទាល់ខ្លួន និងកតិកាស្តីពីការគ្រប់គ្រង Cookie របស់ Total Cambodge។ Follower ឬអ្នកចូលទស្សនាអាច “like” រហូតដល់ 3 គម្រោងជាសរុប។
ចំនួន Likes ក្នុងមួយគម្រោងនៅក្នុងម៉ូឌុល “Share for Likes” នៃវែបសាយត៍ នឹងត្រូវបំលែងជាពិន្ទុ។ ពិន្ទុនេះនឹងតំណាងឲ្យ 10% នៅក្នុងពិន្ទុសរុបសម្រាប់គម្រោង។
មានតែសំឡេងឆ្នោតដែលធ្វើឡើងតាមរយៈម៉ូឌុល “Share for Likes” នៃវែបសាយត៍ប៉ុណ្ណោះ នឹងត្រូវបានពិចារណា។ បេក្ខជនអាចផ្សព្វផ្សាយ (viralize) គម្រោងរបស់ខ្លួនតាមចិត្តចង់ ដើម្បីបង្កើនឱកាសសម្រាប់ "Likes" ជាអតិបរមានៅក្នុងម៉ូឌុលប្រកួតនៃ[ប្រទេស]។ ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំបដិសេធទំនួលខុសត្រូវទាំងឡាយ ទាក់ទងនឹងរបៀបដែលបេក្ខជនផ្សព្វផ្សាយគម្រោងរបស់គាត់ ឬនាង។ ជាងនេះទៀត ប្រសិនបើបេក្ខជនធ្វើឲ្យ Followers របស់គាត់ ឬនាង ឬអ្នកប្រើប្រាស់វែបសាយត៍ផ្សេងទៀត “like” ការបង្ហោះរបស់គាត់ ឬនាងជាលក្ខណៈផ្ទៃក្នុងលើបណ្តាញសង្គម និងមិនមែនលើម៉ូឌុល “Share for Likes” នៃវែបសាយត៍ អ្នករៀបចំនឹងមិនអាចបន្ថែម Likes ទាំងនេះដល់ពិន្ទុសរុប ឬពន្យល់ពីប្រភពរបស់វាបានឡើយ និងដោយហេតុនេះវាមិនមានតម្លៃនៅក្នុងការរាប់ “Share for Likes” ឬសម្រាប់ពិន្ទុសរុបនោះទេ។
ជាទូទៅ នៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការជ្រើសរើស ភាពសមស្របតាមតម្លៃសីលធម៌របស់តូតាល់ គ្រុប នឹងត្រូវបានពិចារណា។ ស្រដៀងគ្នានេះដែរ ខ្លឹមសារ និងភាពច្បាស់លាស់នៃហ្វាយល៍បេក្ខភាព គឺជាលក្ខណវិនិច្ឆ័យដ៏សំខាន់ដែលធ្វើឲ្យគេអាចវាយតម្លៃសមត្ថភាពនៃគំនិត ឬការចាប់ផ្តើមដែលនឹងត្រូវប្រើប្រាស់។ ជាចុងក្រោយ ប្រសិនបើពាក់ព័ន្ធ ដោយពិចារណាលើប្រធានបទនៃគំនិត ឬការចាប់ផ្តើម គណៈកម្មការនឹងយកចិត្តទុកដាក់ជាពិសេសដល់ទិដ្ឋភាពបរិស្ថាន និងសុវត្ថិភាព។
ហ្វាយល៍នីមួយៗនឹងត្រូវបានវាយតម្លៃ យោងតាមលក្ខណវិនិច្ឆ័យដូចខាងក្រោម៖
- ឥទ្ធិពលផ្នែកសង្គម/មុខងារសង្គម
សមត្ថភាពក្នុងការបង្កើតតម្លៃយូរអង្វែង និងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍
មូលដ្ឋាន (ការបង្កើតការងារ ការជំនួសសម្រាប់ការនាំចូល ការចូលរួមនៅក្នុងការអភិវឌ្ឍផ្នែកអប់រំ ការកែលម្អជីវភាពរស់នៅសម្រាប់ប្រជាជនមូលដ្ឋាន ។ល។)។
សមត្ថភាពក្នុងការប្រមើលមើលតម្រូវការដែលត្រូវបានបំពេញមិនគ្រប់គ្រាន់ ប្រសិនបើមិនបានបំពេញតាមទាល់តែសោះ និងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការទាំងនោះ តាមរយៈបេសកកម្មបង្ការ ដោះស្រាយ ឬផ្តល់សំណង។ ឥទ្ធិពលផ្នែកសង្គម ឬ
មុខងារសង្គមអាចពាក់ព័ន្ធនឹងចំនួនប្រជាជនជាក់លាក់ ឬសង្គមទាំងមូលនៃប្រទេស។ ឥទ្ធិពលផ្នែកសង្គម/មុខងារសង្គមមិនអាចជាការពណ៌នាទាំងស្រុងអំពីវិធានការដែលធ្វើឡើងដោយអង្គភាពនោះទេ ប៉ុន្តែជាការពណ៌នាអំពីប្រយោជន៍ជាក់ស្តែងដែលអាចវាស់វែងបាន តាមរយៈប្រសិទ្ធភាព ការផ្លាស់ប្តូរ លទ្ធផល ឬផលវិបាកដែលបង្កើតឡើងដោយអង្គភាព និង/ឬគម្រោង/គំនិត។
មូលដ្ឋាន (ការបង្កើតការងារ ការជំនួសសម្រាប់ការនាំចូល ការចូលរួមនៅក្នុងការអភិវឌ្ឍផ្នែកអប់រំ ការកែលម្អជីវភាពរស់នៅសម្រាប់ប្រជាជនមូលដ្ឋាន ។ល។)។
សមត្ថភាពក្នុងការប្រមើលមើលតម្រូវការដែលត្រូវបានបំពេញមិនគ្រប់គ្រាន់ ប្រសិនបើមិនបានបំពេញតាមទាល់តែសោះ និងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការទាំងនោះ តាមរយៈបេសកកម្មបង្ការ ដោះស្រាយ ឬផ្តល់សំណង។ ឥទ្ធិពលផ្នែកសង្គម ឬ
មុខងារសង្គមអាចពាក់ព័ន្ធនឹងចំនួនប្រជាជនជាក់លាក់ ឬសង្គមទាំងមូលនៃប្រទេស។ ឥទ្ធិពលផ្នែកសង្គម/មុខងារសង្គមមិនអាចជាការពណ៌នាទាំងស្រុងអំពីវិធានការដែលធ្វើឡើងដោយអង្គភាពនោះទេ ប៉ុន្តែជាការពណ៌នាអំពីប្រយោជន៍ជាក់ស្តែងដែលអាចវាស់វែងបាន តាមរយៈប្រសិទ្ធភាព ការផ្លាស់ប្តូរ លទ្ធផល ឬផលវិបាកដែលបង្កើតឡើងដោយអង្គភាព និង/ឬគម្រោង/គំនិត។
- នវានុវត្តន៍
លក្ខណៈបង្កើតថ្មី មានន័យថា ការផ្តល់ដំណោះស្រាយថ្មី និង/ឬដំណោះស្រាយផ្នែក
បច្ចេកវិទ្យា (ប៉ុន្តែមិនមែនត្រឹមតែបច្ចេកវិទ្យាប៉ុណ្ណោះទេ) ក្នុងការឆ្លើយតបទៅនឹងការលំបាកដែលជួបប្រទះនៅក្នុងប្រទេសពីទស្សនៈសង្គម ឬមុខងារសង្គម។ ការបង្កើតថ្មីមិនចាំបាច់តែមានន័យថាបដិវត្តន៍នោះទេ វាអាចជាការកើនឡើង មានន័យថា វាធ្វើឲ្យប្រសើរឡើងនូវអ្វីដែលមានស្រាប់ ឬរ៉ាឌីកាល់ មានន័យថា វាធ្វើឲ្យមានការកែផ្លាស់ប្តូរការលក់ដុំ។ នវានុវត្តន៍ក៏អាចពាក់ព័ន្ធនឹងរបៀបដែលការចាប់ផ្តើម ឬការចាប់ផ្តើមនៅពេលអនាគតមានសកម្មភាពលើរបៀបដែលវាធ្វើសកម្មភាព មានន័យថា អភិបាលកិច្ចដែលបានស្នើឡើង ទម្រង់ចាត់តាំងថ្មី ។ល។
បច្ចេកវិទ្យា (ប៉ុន្តែមិនមែនត្រឹមតែបច្ចេកវិទ្យាប៉ុណ្ណោះទេ) ក្នុងការឆ្លើយតបទៅនឹងការលំបាកដែលជួបប្រទះនៅក្នុងប្រទេសពីទស្សនៈសង្គម ឬមុខងារសង្គម។ ការបង្កើតថ្មីមិនចាំបាច់តែមានន័យថាបដិវត្តន៍នោះទេ វាអាចជាការកើនឡើង មានន័យថា វាធ្វើឲ្យប្រសើរឡើងនូវអ្វីដែលមានស្រាប់ ឬរ៉ាឌីកាល់ មានន័យថា វាធ្វើឲ្យមានការកែផ្លាស់ប្តូរការលក់ដុំ។ នវានុវត្តន៍ក៏អាចពាក់ព័ន្ធនឹងរបៀបដែលការចាប់ផ្តើម ឬការចាប់ផ្តើមនៅពេលអនាគតមានសកម្មភាពលើរបៀបដែលវាធ្វើសកម្មភាព មានន័យថា អភិបាលកិច្ចដែលបានស្នើឡើង ទម្រង់ចាត់តាំងថ្មី ។ល។
- សមិទ្ធលទ្ធភាព និងសក្តានុពលអភិវឌ្ឍន៍
ការប្រកួតមានបំណងបំពេញបន្ថែមរចនាសម្ព័ន្ធទាំងអស់ ពីគំនិតចំពោះការចាប់ផ្តើម ដែលតិចជាងពីរឆ្នាំ។ វាជាការសំខាន់សម្រាប់អ្នករៀបចំដែលថា គំនិត និងការចាប់ផ្តើមនឹងអាចអភិវឌ្ឍ។ សម្រាប់គំនិត ការពណ៌នាត្រឹមត្រូវបំផុតដែលអាចមានអំពីវិធានការដំបូងដែលត្រូវធ្វើឡើង នឹងធ្វើឲ្យគេអាចវាយតម្លៃពីសមិទ្ធលទ្ធភាពនៃគំនិតនេះ និងកំណត់ “ផលិតផលជោគជ័យអប្បបរមា”។ សម្រាប់ការចាប់ផ្តើមតិចជាង 2 ឆ្នាំ វាគឺជាសក្តានុពលអភិវឌ្ឍន៍ សមត្ថភាពនៃការចាប់ផ្តើមក្នុងការចូលទៅកាន់ដំណាក់កាលរីកចម្រើនរបស់ខ្លួន មានន័យថា បង្កើនទំហំនៃការចាប់ផ្តើមដែលនឹងត្រូវសង្កេតមើល។
អ្នករៀបចំរក្សាសិទ្ធិកែប្រែបញ្ជីនេះនៅគ្រប់ពេលទាំងអស់ និងត្រូវជូនដំណឹងដល់បេក្ខជនអំពីការកែប្រែនេះ តាមរយៈបច្ចុប្បន្នភាពលើវែបសាយត៍ ប្រសិនបើពាក់ព័ន្ធ។
ហ្វាយល៍ទាំងឡាយនឹងជាកម្មវត្ថុនៃពិន្ទុសរុប ដែលរួមបញ្ចូលទាំងការបោះឆ្នោតរបស់សាធារណជនទូទៅ និងពិន្ទុស្វ័យប្រវត្តិដែលកើតចេញពីកម្រងសំណួរថ្លឹងថ្លែង (4.2)។
ដោយត្រូវបានបង្កើតឡើងដោយទីប្រឹក្សាមួយក្រុមដែលជំនាញខាងដាក់ពិន្ទុការចាប់ផ្តើម កម្រងសំណួរថ្លឹងថ្លែងមានបំណងកំណត់ដោយឥតលម្អៀងនូវពិន្ទុភាពចាស់ទុំ ផ្អែកលើដំណាក់កាលអភិវឌ្ឍន៍នៃគម្រោង និងកំណត់ពិន្ទុនៃការទទួលខុសត្រូវផ្នែកសង្គមរបស់សាជីវកម្ម (CSR)។ សំណួរជាក់លាក់មួយចំនួន ដោយផ្សារភ្ជាប់ទៅនឹងលក្ខណវិនិច្ឆ័យសម្រាប់ការវាយតម្លៃចំនួនបីដែលពណ៌នានៅក្នុងចំណុច 5.2 នឹងត្រូវថ្លឹងថ្លែងដោយអនុគ្រោះដើម្បីឲ្យលក្ខណវិនិច្ឆ័យទាំងនេះមានតម្លៃកាន់តែខ្លាំងនៅក្នុងពិន្ទុ។
អ្នករៀបចំនឹងមានហ្វាយល៍បេក្ខភាពដែលមានពិន្ទុល្អបំផុតចំនួនមួយរយ (100) ដែលពេញលេញ និងគោរពតាមលក្ខណវិនិច្ឆ័យសម្រាប់ភាពមានសិទ្ធិរបស់ Total Cambodge ដែលត្រូវបានសិក្សាផ្អែកលើមូលដ្ឋាននីមួយៗដោយអ្នកវិជ្ជាជីវៈក្នុងវិស័យសហគ្រិនភាពសង្គម។ ហ្វាយល៍ទាំងឡាយណាដែលមានពិន្ទុស្មើគ្នាទៅនឹងហ្វាយល៍ល្អបំផុតទីមួយរយ ក៏នឹងត្រូវដាក់បញ្ចូលផងដែរនៅក្នុងហ្វាយល៍ដែលបានសិក្សានីមួយៗ ដោយអ្នកវិជ្ជាជីវៈសហគ្រិនភាពសង្គម។
ប្រសិនបើការបញ្ចូលតិចជាងមួយរយ (100) ត្រូវបានបង្កើតជាហ្វាយល៍នៅក្នុងរយៈពេលបើកចំហសម្រាប់បេក្ខភាព បេក្ខភាពទាំងអស់នឹងត្រូវបានសិក្សា។
ក្នុងករណីមានហ្វាយល៍ដែលមានពិន្ទុស្មើគ្នានៅលំដាប់ទី 100 អ្នករៀបចំរក្សាសិទ្ធិបញ្ចូលហ្វាយល៍ដែលមានពិន្ទុស្មើគ្នាទាំងនេះនៅក្នុងចំណាត់ថ្នាក់កំពូលទាំង 100 ដែលនឹងអាចមើលឃើញលើវែបសាយត៍។ ក្នុងករណីមានហ្វាយល៍ដែលមានពិន្ទុស្មើគ្នាច្រើនពេក អ្នករៀបចំរក្សាសិទ្ធិបំបែកពិន្ទុ ដោយដំបូងពិនិត្យពិន្ទុដែលផ្តល់ដោយកម្រងសំណួរ។ ក្នុងករណីពិន្ទុនៃកម្រងសំណួរក៏ស្មើគ្នា អ្នករៀបចំរក្សាសិទ្ធិជ្រើសរើសហ្វាយល៍ទាំងអស់ដែលមានពិន្ទុស្មើគ្នា។
គម្រោងចំនួនមួយរយ (100) ដែលត្រូវបានជ្រើសរើស ដោយប្រើគោលការណ៍ខាងលើ នឹងទទួលបានពិន្ទុម្តងទៀត ផ្អែកលើចម្លើយដែលផ្តល់ចំពោះកម្រងសំណួរថ្លឹងថ្លែង និងយោងតាមលក្ខណវិនិច្ឆ័យដាក់ពិន្ទុចំនួនបីដែលពណ៌នានៅក្នុងចំណុច 5.2 ដោយថ្លឹងថ្លែងដូចខាងក្រោម៖
- ឥទ្ធិពលផ្នែកសង្គម/មុខងារសង្គម៖ 50% នៃពិន្ទុ
- នវានុវត្តន៍៖ 30% នៃពិន្ទុ
- សមិទ្ធលទ្ធភាព និងសក្តានុពលអភិវឌ្ឍន៍៖ 20% នៃពិន្ទុ
តាមរយៈនេះ ពិន្ទុដែលទទួលបាននឹងធ្វើឲ្យគេអាចជ្រើសរើសគម្រោងល្អបំផុតចំនួនដប់ប្រាំ (15) ដែលបន្ទាប់មកនឹងត្រូវបានដាក់ក្នុងបញ្ជីសង្ខេប។
ក្នុងករណីមានពិន្ទុស្មើគ្នានៅលំដាប់ទី 15 អ្នករៀបចំរក្សាសិទ្ធិដាក់បញ្ចូលបេក្ខជនដែលមានពិន្ទុស្មើគ្នាទាំងនេះនៅក្នុងលំដាប់កំពូលទាំង 15 ដែលនឹងអាចមើលឃើញលើវែបសាយត៍។ ក្នុងករណីមានហ្វាយល៍ដែលមានពិន្ទុស្មើគ្នាច្រើនពេក អ្នករៀបចំរក្សាសិទ្ធិបំបែកពិន្ទុ ដោយដំបូងពិនិត្យពិន្ទុដែល
ផ្តល់ដោយលក្ខណវិនិច្ឆ័យសម្រាប់ឥទ្ធិពលផ្នែកសង្គម និងមុខងារសង្គម។
ផ្តល់ដោយលក្ខណវិនិច្ឆ័យសម្រាប់ឥទ្ធិពលផ្នែកសង្គម និងមុខងារសង្គម។
ប្រសិនបើពិន្ទុសម្រាប់លក្ខណវិនិច្ឆ័យសម្រាប់ឥទ្ធិពលផ្នែកសង្គម និងមុខងារសង្គម ស្មើគ្នា អ្នករៀបចំរក្សាសិទ្ធិបំបែកបេក្ខជន ដោយពិចារណាលើពិន្ទុពីលក្ខណវិនិច្ឆ័យសម្រាប់ការបង្កើតថ្មី។ ប្រសិនបើពិន្ទុលើកទីពីរនេះដូចគ្នាសម្រាប់ពិន្ទុស្មើគ្នា ពិន្ទុលើកទីបីពីលក្ខណវិនិច្ឆ័យលើសក្តានុពល និងសមិទ្ធលទ្ធភាពនៃគម្រោង ក៏នឹងដូចគ្នាផងដែរ អ្នករៀបចំរក្សាសិទ្ធិជ្រើសរើសគម្រោងទាំងអស់។
ក្រោយពីដំណាក់កាលធ្វើបញ្ជីសង្ខេប បញ្ជីឈ្មោះអ្នកជាប់ដល់វគ្គចុងក្រោយនឹងត្រូវបញ្ជូនតាម
អ៊ីមែល ឬ SMS ទៅកាន់ពួកគេម្នាក់ៗ។ អ្នករៀបចំរក្សាសិទ្ធិមិនផ្តល់សេវាជូនដំណឹងនេះនៅក្នុង
បណ្តាប្រទេសដែលដំណោះស្រាយនេះមិនអាចធ្វើទៅបាន ដោយមិនចាំបាច់អះអាងហេតុផលដែលខ្លួនមិនអាចធ្វើដូច្នោះឡើយ។ បញ្ជីឈ្មោះអ្នកជាប់ដល់វគ្គចុងក្រោយក៏អាចរកបានផងដែរលើវែបសាយត៍ នៅចុងខែមករា ឆ្នាំ 2019។
អ៊ីមែល ឬ SMS ទៅកាន់ពួកគេម្នាក់ៗ។ អ្នករៀបចំរក្សាសិទ្ធិមិនផ្តល់សេវាជូនដំណឹងនេះនៅក្នុង
បណ្តាប្រទេសដែលដំណោះស្រាយនេះមិនអាចធ្វើទៅបាន ដោយមិនចាំបាច់អះអាងហេតុផលដែលខ្លួនមិនអាចធ្វើដូច្នោះឡើយ។ បញ្ជីឈ្មោះអ្នកជាប់ដល់វគ្គចុងក្រោយក៏អាចរកបានផងដែរលើវែបសាយត៍ នៅចុងខែមករា ឆ្នាំ 2019។
ក្រោយពីផ្សព្វផ្សាយលទ្ធផល អ្នកជាប់ដល់វគ្គចុងក្រោយនឹងមានរយៈពេលប្រាំ (5) ថ្ងៃប្រតិទិនដើម្បីបញ្ជាក់អះអាងជាផ្លូវការតាមអ៊ីមែលដល់អ្នករៀបចំថា ពួកគេកំពុងរក្សាបេក្ខភាពរបស់ខ្លួនសម្រាប់ការបន្តការប្រកួត។ ប្រសិនបើខកខានក្នុងការធ្វើបែបនោះ អ្នករៀបចំរក្សាសិទ្ធិប្រកាសអសមត្ថភាពរបស់បេក្ខជនណាមួយដែលមិនបានធ្វើដូច្នោះ។
បន្ទាប់មក កាលវិភាគមួយនឹងត្រូវបញ្ជូនទៅកាន់អ្នកជាប់ដល់វគ្គចុងក្រោយ តាមអ៊ីមែល ឬ SMS។ កិច្ចប្រជុំចំនួនពីរនឹងត្រូវគ្រោងធ្វើឡើងសម្រាប់៖
- កិច្ចប្រជុំសម្រាប់ការបង្វឹក/ការរៀបចំការពណ៌នាគម្រោងដល់គណៈកម្មាធិការចុងក្រោយ
- ការពណ៌នាគម្រោងដល់គណៈកម្មាធិការចុងក្រោយ។
កិច្ចប្រជុំទាំងនេះនឹងត្រូវបានរៀបចំឡើងយ៉ាងហោចណាស់ប្រាំពីរ (7) ថ្ងៃប្រតិទិនក្រោយការប្រកាសលទ្ធផលនៃបញ្ជីសង្ខេប។ កិច្ចប្រជុំដាច់ដោយឡែកចំនួនពីរនៅកាលបរិច្ឆេទផ្សេងគ្នា អាចត្រូវបានផ្តល់ តាមករណីនីមួយៗ។
ក្នុងអំឡុងដំណាក់កាលពណ៌នាចុងក្រោយ អ្នកជាប់ដល់វគ្គចុងក្រោយនឹងត្រូវបានអញ្ជើញឲ្យធ្វើការបង្ហាញយ៉ាងយូរបំផុតដប់ (10) នាទី នៅចំពោះមុខគណៈកម្មការ ដែលអាចរួមបញ្ចូលទាំងការបង្ហាញប្រភេទ power-point ចំពោះទម្រង់បែបបទដែលកំណត់ដោយអ្នករៀបចំ និងដែលអាចបញ្ចប់ដោយប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលបញ្ជីឈ្មោះនឹងត្រូវបញ្ជូនដល់អ្នកជាប់ដល់វគ្គចុងក្រោយ។ ការបង្ហាញនេះនឹងតាមដោយវគ្គសំណួរចម្លើយមួយដែលមានរយៈពេលយូរបំផុតដប់ (10) នាទី។ ជាចុងក្រោយ គណៈកម្មការរក្សាសិទ្ធិជ្រើសរើសតែហ្វាយល៍បេក្ខភាពទាំងឡាយណាដែលខ្លួនគិតថាសមស្រប ផ្អែកលើលក្ខណវិនិច្ឆ័យសម្រាប់ការជ្រើសរើសដែលកំណត់នៅក្នុងចំណុច 5.2។
ការជ្រើសរើសដោយសមាជិកគណៈកម្មាធិការគឺជាឆន្ទានុសិទ្ធិទាំងស្រុង និងមិនអាចជំទាស់បានឡើយ ទោះតាមវិធីណាក៏ដោយ។
ការជ្រើសរើសរបស់គណៈកម្មការ ដែលអាច ប្រសិនបើពាក់ព័ន្ធ ជ្រើសរើសតិចជាងបី (3) គម្រោង ឬសូម្បីតែមិនអាចជ្រើសរើសគម្រោងណាមួយសោះ គឺជាឆន្ទានុសិទ្ធិទាំងស្រុង និងមិនអាចជំទាស់បានឡើយ ទោះតាមវិធីណាក៏ដោយ។
ជ័យលាភីនីមួយៗនឹងទទួលប្រយោជន៍ពីការបំប៉នដែលមានលក្ខណៈផ្ទាល់ខ្លួន (ការបង្វឹក) ដែលមានបំណងជួយគាត់ ឬនាងក្នុងការបង្កើត និង/ឬអភិវឌ្ឍអាជីវកម្មរបស់គាត់ ឬនាង។ ខ្លឹមសារ និងថិរវេលានៃការបំប៉ននេះនឹងត្រូវសម្របតាមដំណាក់កាលអភិវឌ្ឍន៍នៃគម្រោង និងក្នុងរយៈពេលកំណត់មួយ (ដែលនឹងត្រូវបញ្ជាក់ក្នុងមួយពេលវេលាគម្រោង/ផែនការ) ដែលគណៈកម្មការបានកំណត់ក្នុងអំឡុងដំណើរការនៃការជ្រើសរើស។ ការបំប៉ននេះនឹងត្រូវអនុវត្តថាបញ្ចប់មុនត្រីមាសទី 1 ឆ្នាំ 2019។
អ្នករៀបចំរក្សាសិទ្ធិជាពិសេសក្នុងការបង្វឹកអ្នកជាប់ដល់វគ្គចុងក្រោយទាំងអស់ និងដោយមិនផ្តល់ដល់អ្នកជាប់ដល់វគ្គចុងក្រោយដែលមិនឈ្នះរង្វាន់នូវសិទ្ធិណាមួយក្នុងការទទួលបានរង្វាន់ផ្សេងទៀតឡើយ។
លើសពីនេះ អ្នករៀបចំនឹងផ្តល់៖
- 14,287 ដុល្លារអាមេរិក ជារង្វាន់ដល់ជ័យលាភីលេខ 1
- 8,572 ដុល្លារអាមេរិក ជារង្វាន់ដល់ជ័យលាភីលេខ 2 និង
- 5,715 ដុល្លារអាមេរិក ជារង្វាន់ដល់ជ័យលាភីលេខ 3។
ថវិកានេះមានបំណងផ្តាច់មុខ និងទាំងស្រុងដើម្បីផ្តល់ហិរញ្ញប្បទានដល់ដំណើរការសហគ្រិនភាព ពោលគឺ៖
- ការបន្តការអភិវឌ្ឍអាជីវកម្មដែលមានស្រាប់ ដែលនឹងត្រូវទូទាត់នៅពេលបញ្ចប់ការបំប៉នដែលមានលក្ខណៈផ្ទាល់ខ្លួន
ឬ
- ការអនុវត្តគម្រោងដោយការបង្កើតអាជីវកម្ម ហើយក្នុងករណីពិសេសនេះ ថវិកានឹងត្រូវធ្វើការទូទាត់ពីរលើក៖ មួយភាគបី (1/3) នៅពេលបញ្ចប់ការបំប៉ន និងពីរភាគបីដែលនៅសល់ (2/3) នៅពេលបង្កើតសហគ្រាសជាក់ស្តែង ក្នុងរយៈពេលអតិបរមាប្រាំមួយ (6) ខែ។ ប្រសិនបើនៅទីបំផុត ក្រុមហ៊ុនមិនត្រូវបានបង្កើតឡើង ទោះជាដោយសារមូលហេតុណាក៏ដោយ អ្នករៀបចំរក្សាសិទ្ធិមិនទូទាត់ចំនួននៅសល់នៃទឹកប្រាក់រង្វាន់ឡើយ។
ជាចុងក្រោយ អ្នករៀបចំត្រូវបន្តជាមួយនឹងការផ្សព្វផ្សាយ ក្នុងបំណងផ្តល់នូវសមត្ថភាពលេចធ្លោរបស់ជ័យលាភីនៅក្នុងប្រទេសរបស់គាត់ ឬនាង។ ការផ្សព្វផ្សាយនេះអាចមានទម្រង់ជាការបង្ហាញនៅលើវែបសាយត៍របស់ Total Cambodge ឬយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ អ្នករៀបចំរក្សាសិទ្ធិកំណត់កម្រិតនៃការសន្យាសម្រាប់ការផ្សព្វផ្សាយ និងសមត្ថភាពលេចធ្លោនេះ យោងតាមធនធានដែលអាចរកបាននៅក្នុងក្រុមហ៊ុនសាខា ដោយជ័យលាភីមិនអាចទាមទារសំណងណាមួយបានឡើយ។
រង្វាន់មិនអាចប្តូរយករង្វាន់ផ្សេង តម្លៃជាប្រាក់នៃរង្វាន់ ឬទម្រង់ណាមួយនៃរូបិយប័ណ្ណបានឡើយ ទោះជាដោយសារមូលហេតុអ្វីក៏ដោយ។
រង្វាន់គឺផ្ទាល់ខ្លួន មិនអាចផ្ទេរបាន និងមិនអាចបង្កើតជាមូលដ្ឋាននៃការប្រកួត ឬវិវាទណាមួយឡើយ។
ក្នុងអំឡុងដំណាក់កាលពណ៌នាចុងក្រោយ អ្នករៀបចំនឹងកំណត់គម្រោងមួយក្នុងចំណោមអ្នកជាប់ដល់វគ្គចុងក្រោយ ដែលយ៉ាងហោចណាស់ម្នាក់ក្នុងចំណោមស្ថាបនិកទាំងឡាយគឺជាស្ត្រី ហើយនឹងប្រគល់ដល់គម្រោងនោះនូវស្លាក “កំពូលសហគ្រិនជាស្ត្រី”។ ស្លាកនេះគឺឯករាជ្យពីឋានៈរបស់ជ័យលាភី ទោះបីវាអាចត្រូវបានគួបផ្សំគ្នាក៏ដោយ និងមិនមែនជាកម្មវត្ថុនៃរង្វាន់ហិរញ្ញវត្ថុណាមួយពីអ្នករៀបចំឡើយ។ វាមានបំណងលើកទឹកចិត្តស្ត្រីឲ្យបង្កើតការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។
ស្លាកនេះនឹងត្រូវបានផ្តល់ជូនដូចតទៅ៖ ប្រសិនបើគម្រោងដែលបង្ហាញដោយស្ត្រី គឺក្នុងចំណោមគម្រោងល្អបំផុតទាំងបី (3) ដែលជ្រើសរើសដោយគណៈកម្មការ ស្លាក “កំពូលសហគ្រិនជាស្ត្រី” នឹងត្រូវបានផ្តល់ជូនស្ត្រីទីមួយនៅក្នុងចំណាត់ថ្នាក់។ ប្រសិនបើគ្មានគម្រោងណាមួយដែលបង្ហាញដោយស្ត្រីស្ថិតក្នុងចំណោមគម្រោងល្អបំផុតទាំងបី (3) ដែលជ្រើសរើសដោយគណៈកម្មការទេនោះ ស្លាក “កំពូលសហគ្រិនជាស្ត្រី” នឹងត្រូវបានផ្តល់ជូនដោយគណៈកម្មការដល់អ្នកជាប់ដល់វគ្គចុងក្រោយម្នាក់ដែលមិនឈ្នះរង្វាន់។
គម្រោងដែលមានស្លាក “កំពូលសហគ្រិនជាស្ត្រី” អាចទទួលអត្ថប្រយោជន៍ពីការបង្កើតបណ្តាញ ការបង្ហាត់ និង/ឬការបង្វឹក។ អ្នករៀបចំរក្សាលទ្ធភាពនៃការនាំជ័យលាភីរូបនេះទៅកាន់ទីក្រុងប៉ារីសសម្រាប់ព្រឹត្តិការណ៍សហគ្រិនភាពជាស្ត្រីទាំងអស់។
អ្នករៀបចំរក្សាសិទ្ធិមិនផ្តល់ស្លាកនេះឡើយ ប្រសិនបើគ្មានហ្វាយល៍ណាមួយដែលបង្ហាញដោយស្ត្រីបំពេញតាមលក្ខណវិនិច្ឆ័យសម្រាប់ភាពមានសិទ្ធិ ឬគុណភាពដែលកំណត់នៅក្នុងចំណុច (5.2)។
រង្វាន់មិនអាចប្តូរយករង្វាន់ផ្សេង តម្លៃជាប្រាក់នៃរង្វាន់ ឬទម្រង់ណាមួយនៃរូបិយប័ណ្ណបានឡើយ ទោះជាដោយសារមូលហេតុអ្វីក៏ដោយ។
រង្វាន់គឺផ្ទាល់ខ្លួន មិនអាចផ្ទេរបាន និងមិនអាចបង្កើតជាមូលដ្ឋាននៃការប្រកួត ឬវិវាទណាមួយឡើយ។
5.2.4.3៖ ស្លាក “ការចាប់ផ្តើមសម្រាប់ថាមពលកាន់តែប្រសើរ”
ក្នុងអំឡុងដំណាក់កាលពណ៌នាចុងក្រោយ អ្នករៀបចំរក្សាលទ្ធភាពក្នុងការកំណត់ក្នុងចំណោមអ្នកជាប់ដល់វគ្គចុងក្រោយនូវគម្រោងមួយ ឬច្រើនដែលទាក់ទងដោយផ្ទាល់ដល់សកម្មភាពរបស់ខ្លួន។ បន្ទាប់មក អ្នកជាប់ដល់វគ្គចុងក្រោយនេះ ឬទាំងនេះនឹងត្រូវបានផ្តល់ស្លាក “ការចាប់ផ្តើមសម្រាប់ថាមពលកាន់តែប្រសើរ” និងអាចត្រូវបានដាក់ឲ្យមានទំនាក់ទំនងជាមួយក្រុមផ្ទៃក្នុងរបស់អ្នករៀបចំសម្រាប់ភាពជាដៃគូសក្តានុពល។
ស្លាក “ការចាប់ផ្តើមសម្រាប់ថាមពលកាន់តែប្រសើរ” នេះ គឺឯករាជ្យពីឋានៈរបស់ជ័យលាភី ទោះបីវាអាចត្រូវបានគួបផ្សំគ្នាក៏ដោយ និងមិនមែនជាកម្មវត្ថុនៃរង្វាន់ហិរញ្ញវត្ថុណាមួយពីអ្នករៀបចំឡើយ។
អ្នករៀបចំរក្សាសិទ្ធិមិនផ្តល់ស្លាកនេះ ឬមិនបន្តលើការផ្លាស់ប្តូរក្នុងបំណងភាពជាដៃគូសក្តានុពលឡើយ។
ការជ្រើសរើសរបស់អ្នករៀបចំគឺជាឆន្ទានុសិទ្ធិផ្តាច់មុខ និងមិនអាចបង្កើតបានជាមូលដ្ឋាននៃការប្រកួត ឬវិវាទណាមួយឡើយ។
ដំណាក់កាលជ្រើសរើសចុងក្រោយត្រូវបញ្ចប់ យ៉ាងយូរបំផុតក្នុងសប្តាហ៍នៃថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2019។ លទ្ធផលទាំងឡាយនឹងត្រូវប្រកាសលើវែបសាយត៍ ជាអប្បបរមា។ អ្នករៀបចំរក្សាសិទ្ធិផ្សព្វផ្សាយតាមរយៈមធ្យោបាយនានាតាមឆន្ទានុសិទ្ធិរបស់ខ្លួន (សារព័ត៌មាន វែបសាយត៍ យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ)។ ជ័យលាភីទាំងឡាយនឹងត្រូវបានជូនដំណឹងរៀងៗខ្លួនតាមអ៊ីមែល និង/ឬ SMS។ អ្នករៀបចំរក្សាសិទ្ធិមិនផ្តល់សេវាជូនដំណឹងបែបនេះនៅក្នុងប្រទេសទាំងឡាយដែលដំណោះស្រាយនេះមិនអាចធ្វើទៅបាន ដោយមិនចាំបាច់អះអាងមូលហេតុដែលខ្លួនមិនអាចធ្វើដូច្នោះបានឡើយ។
ពិធីជាផ្លូវការមួយដែលប្រកាសពីលទ្ធផល និងការប្រគល់រង្វាន់ ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី 1 ខែមីនា ឆ្នាំ 2019 យ៉ាងយូរបំផុត ហើយនឹងបញ្ចប់ការប្រកួត។
នៅចុងបញ្ចប់នៃការប្រកួតដែលប្រព្រឹត្តទៅនៅក្នុងបណ្ដាប្រទេសចំនួនហាសិបប្រាំបួន (59) មានន័យថា ការប្រកួតចំនួនហាសិបប្រាំបួន (59) គណៈកម្មការធំមួយនឹងត្រូវបង្កើតឡើងងផ្អែកលើមូលដ្ឋានមួយតំបន់ម្តងៗ ដើម្បីកំណត់ជ័យលាភីរង្វាន់ធំប្រចាំតំបន់ចំនួនប្រាំមួយ (6) រូប ដែលបែងចែកតាមសមាមាត្រនៃចំនួនប្រទេសទាំងឡាយនៅក្នុងតំបន់៖
បេក្ខជនសម្រាប់ជ័យលាភីរង្វាន់ធំប្រចាំតំបន់នេះ នឹងត្រូវជ្រើសរើសដោយស្វ័យប្រវត្តិសម្រាប់ប្រទេសនីមួយៗ៖ ជ័យលាភីលេខ 1 (សូមមើលចំណុច 5.2.4.1) ពីប្រទេសនីមួយៗ នឹងត្រូវបង្ហាញដល់គណៈកម្មការធំប្រចាំតំបន់។
លក្ខខណ្ឌផ្សេងទៀតអាចត្រូវបានផ្សព្វផ្សាយលើវែបសាយត៦។ លទ្ធផលនឹងត្រូវប្រកាសលើវែបសាយត៍ ជាអប្បបរមា យ៉ាងយូរបំផុតនៅពាក់កណ្តាលខែមីនា ឆ្នាំ 2019។ អ្នករៀបចំរក្សាសិទ្ធិផ្សព្វផ្សាយតាមរយៈមធ្យោបាយនានាតាមឆន្ទានុសិទ្ធិរបស់ខ្លួន (សារព័ត៌មាន វែបសាយត៍ យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ)។ ជ័យលាភីទាំងឡាយនឹងត្រូវបានជូនដំណឹងរៀងៗខ្លួនតាមអ៊ីមែល និង/ឬ SMS។ លក្ខខណ្ឌទំាងនេះត្រូវអាចរកបាននៅលើវែបសាយត៍ នៅពេលចុះឈ្មោះ។
ស្លាក “ជ័យលាភីរង្វាន់ធំប្រចាំតំបន់” នេះ គឺឯករាជ្យពីឋានៈរបស់ជ័យលាភី និងមិនមែនជាកម្មវត្ថុនៃរង្វាន់ហិរញ្ញវត្ថុបន្ថែមណាមួយពីអ្នករៀបចំឡើយ។
អ្នករៀបចំរក្សាលទ្ធភាពក្នុងការនាំជ័យលាភីរង្វាន់ធំប្រចាំតំបន់ទាំងប្រាំមួយ (6) រូបនេះទៅកាន់ក្រុងប៉ារីសសម្រាប់ព្រឹត្តិការណ៍ណាមួយ និងដាក់ឲ្យទំនាក់ទំនងជាមួយ ឧទាហរណ៍ កន្លែងបណ្តុះ
បណ្តាលសម្រាប់អ្នកក្រុងប៉ារីស។ អ្នករៀបចំរក្សាសិទ្ធិកែប្រែលក្ខខណ្ឌនៃរង្វាន់នេះ ផ្អែកលើការយោគយល់ថា វាបន្ថែមលើតម្លៃដែលទទួលដោយជ័យលាភីលេខ 1 (សូមមើលចំណុច 5.2.4.1) សម្រាប់ប្រទេសនីមួយៗ និងថា នេះមិនមែនជាផ្នែកស្នូលនៃការប្រកួតនោះទេ។
បណ្តាលសម្រាប់អ្នកក្រុងប៉ារីស។ អ្នករៀបចំរក្សាសិទ្ធិកែប្រែលក្ខខណ្ឌនៃរង្វាន់នេះ ផ្អែកលើការយោគយល់ថា វាបន្ថែមលើតម្លៃដែលទទួលដោយជ័យលាភីលេខ 1 (សូមមើលចំណុច 5.2.4.1) សម្រាប់ប្រទេសនីមួយៗ និងថា នេះមិនមែនជាផ្នែកស្នូលនៃការប្រកួតនោះទេ។
រង្វាន់មិនអាចប្តូរយករង្វាន់ផ្សេង តម្លៃជាប្រាក់នៃរង្វាន់ ឬទម្រង់ណាមួយនៃរូបិយប័ណ្ណបានឡើយ ទោះជាដោយសារមូលហេតុអ្វីក៏ដោយ។
រង្វាន់គឺផ្ទាល់ខ្លួន មិនអាចផ្ទេរបាន និងមិនអាចបង្កើតជាមូលដ្ឋាននៃការប្រកួត ឬវិវាទណាមួយឡើយ។
ការចូលរួមក្នុងការប្រកួតទាមទារនូវការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់បេក្ខជន (ត្រកូល នាមខ្លួន លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល ។ល។)។ ព័ត៌មាននេះមានបំណងផ្តាច់មុខសម្រាប់គោលបំណងចូលរួមក្នុងការប្រកួត ដោយគ្រប់គ្រងហ្វាយល៍របស់បេក្ខជន រហូតដល់ការប្រគល់រង្វាន់ដែលអាចឈ្នះ និងការធ្វើសកម្មភាពលើការអភិវឌ្ឍនៅក្នុងមុខរបរវិជ្ជាជីវៈរបស់បេក្ខជន ឬដើម្បីបំពេញកាតព្វកិច្ចផ្លូវច្បាប់ និងនិយ័តកម្មក្នុងប្រទេសដែលបេក្ខភាពត្រូវបានបង្កើតជាហ្វាយល៍។
អ្នករៀបចំគឺជាអ្នកត្រួតពិនិត្យលើការបញ្ចូលទិន្នន័យផ្ទាល់ខ្លួនទាំងនេះ ដែលផ្អែកលើការយល់ព្រមរបស់បេក្ខជន។
ការបញ្ចូលទិន្នន័យផ្ទាល់ខ្លួនត្រូវបានធ្វើឡើងដោយអ្នករៀបចំ ស្របតាមច្បាប់ពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីបេក្ខជនណាម្នាក់បដិសេធការបញ្ចូលទិន្នន័យផ្ទាល់ខ្លួនរបស់គាត់ ឬនាង គាត់ ឬនាងនឹងមិនអាចចូលរួមនៅក្នុងការប្រកួតបានឡើយ ពីព្រោះគាត់ ឬនាងមិនអាចត្រូវបានកំណត់អត្តសញ្ញាណ។
ក្រៅពីអ្នករៀបចំ ទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបានពីបេក្ខជនអាចត្រូវបានបញ្ជូនទៅកាន់ក្រុមហ៊ុនពាក់ព័ន្ធ។ ក្រុមហ៊ុនពាក់ព័ន្ធមានន័យថា ក្រុមហ៊ុនមេ Total Cambodge និងនីតិបុគ្គលណាមួយ៖
1/ ដែលកាន់កាប់ ដោយផ្ទាល់ ឬដោយប្រយោល នូវមូលបត្រច្រើនជាងហាសិបភាគរយ (50%) ដែលផ្តល់សិទ្ធិបោះឆ្នោតភ្លាមៗនៅក្នុងមហាសន្និបាតសាមញ្ញរបស់ Total Cambodge
2/ ដែលក្នុងនោះ មូលបត្រច្រើនជាងហាសិបភាគរយ (50%) ដែលផ្តល់សិទ្ធិបោះឆ្នោតភ្លាមៗនៅក្នុងមហាសន្និបាតសាមញ្ញរបស់ខ្លួន ត្រូវបានកាន់កាប់ ដោយផ្ទាល់ ឬដោយប្រយោល ដោយ Total Cambodge ឬដោយអង្គភាពណាមួយដែលពាក់ព័ន្ធនឹង Total Cambodge ដូចត្រូវបានកំណត់នៅក្នុងចំណុច 1/ ខាងលើ។
ទិន្នន័យផ្ទាល់ខ្លួនក៏អាចត្រូវបានបញ្ជូនទៅកាន់សមាជិកគណៈកម្មការ ដៃគូ អ្នកពិគ្រោះយោបល់ អ្នកផ្តល់សេវា និងអ្នកម៉ៅការបន្ត ដែលធ្វើសកម្មភាពតាងនាមឲ្យអ្នករៀបចំ ផ្តាច់មុខសម្រាប់
ការអនុវត្តភារកិច្ចរបស់ខ្លួននៅក្នុងបរិបទនៃការប្រកួតនេះ។
ការអនុវត្តភារកិច្ចរបស់ខ្លួននៅក្នុងបរិបទនៃការប្រកួតនេះ។
អ្នករៀបចំអាចបញ្ជូនព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបាន ក្នុងករណីដែលខ្លួនទទួលបានការទាមទារណាមួយពីសំណាក់អាជ្ញាធរតុលាការ ឬអាជ្ញាធររដ្ឋបាលណាមួយដែលអនុញ្ញាតដោយច្បាប់ ដែលស្វែងរកការបញ្ជូនព័ត៌មានបែបនេះ ស្របតាមបញ្ញត្តិច្បាប់ជាធរមាននៅក្នុងប្រទេសដែលបេក្ខភាពត្រូវបានបង្កើតហ្វាយល៍។
សម្រាប់គោលបំណងនៃការរៀបចំ និងការវិភាគ ទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានផ្ទេរទៅកាន់ប្រទេសបារាំង អៀរឡង់ ឬប្រទេសផ្សេងទៀតណាមួយនៅក្នុងសហភាពអឺរ៉ុប។ ការផ្ទេរជាអន្តរជាតិនូវទិន្នន័យផ្ទាល់ខ្លួនត្រូវបានរៀបចំដោយវិធានសាជីវកម្មចងកាព្វកិច្ច (Binding Corporate Rules) (“BCR”) ដែលអនុម័តដោយអាជ្ញាធរត្រួតពិនិត្យអឺរ៉ុប និងដាក់ឲ្យប្រើប្រាស់ជាក្រុមដែលអ្នករៀបចំស្ថិតនៅ។ អ្នករៀបចំសន្យាគោរពតាមបទប្បញ្ញត្តិទាំងឡាយដែលអនុវត្តចំពោះការបញ្ចូលទិន្នន័យផ្ទាល់ខ្លួននៅថ្នាក់ប្រទេស។
អ្នករៀបចំអនុវត្តវិធានការសមស្របនានាដើម្បីរក្សាសន្តិសុខ និងភាពសម្ងាត់នៃទិន្នន័យផ្ទាល់ខ្លួន និង ជាពិសេស បង្ការទិន្នន័យទាំងនេះពីការខូចទម្រង់ ខូចខាត ឬពីភាគីទីបីដែលគ្មានការអនុញ្ញាតចូលប្រើប្រាស់ទិន្នន័យទាំងនោះ។
ទិន្នន័យនឹងត្រូវរក្សាទុកដោយអ្នករៀបចំសម្រាប់រយៈពេលដែលត្រូវបានតម្រូវ សម្រាប់គោលបំណងនៃការបញ្ចូលទិន្នន័យ និងមិនត្រូវលើសពីមួយ (1) ខែសម្រាប់បេក្ខជនទាំងឡាយដែលមិនជាប់ក្នុងបញ្ជីសង្ខេប និង 01 ឆ្នាំសម្រាប់ជ័យលាភីនៃការប្រកួតនេះ។
បេក្ខជនត្រូវមានសិទ្ធិទទួលបានការកែតម្រូវ និងលុបចោលទិន្នន័យរបស់ពួកគេ។ បេក្ខជនក៏អាចទាមទារការរឹតត្បិតលើការបញ្ចូលទិន្នន័យ ទាក់ទងនឹងពួកគេ និង/ឬស្នើសុំការលុបចោលទិន្នន័យទាំងនេះផងដែរ។ បេក្ខជនមានសិទ្ធិដកការយល់ព្រមរបស់ពួកគេចំពោះការបញ្ចូលទិន្នន័យទាំងនេះ នៅគ្រប់ពេលវេលា។ បេក្ខជនអាចត្រូវបានផ្ញើជូននូវទិន្នន័យទាក់ទងនឹងពួកគេ ក្នុងទម្រង់ដែលអាចអានបាន។ អ្នករៀបចំរក្សាសិទ្ធិបដិសេធសំណើណាមួយដែលត្រូវបានចាត់ទុកថាមានលក្ខណៈបំពាន។ បេក្ខជនអាចដាក់បណ្តឹងណាមួយ នៅគ្រប់ពេលវេលា នៅចំពោះមុខអាជ្ញាធរត្រួតពិនិត្យដែលមានសមត្ថកិច្ចសម្រាប់បញ្ហាទាំងឡាយអំពីការការពារទិន្នន័យផ្ទាល់ខ្លួន។
ប្រសិនបើបេក្ខជនមានបំណងអនុវត្តសិទ្ធិរបស់គាត់ ឬនាង គាត់ ឬនាងគួរបញ្ជូនសំណើ រួមជាមួយនឹងភ័ស្តុតាងនៃអត្តសញ្ញាណ ទៅកាន់អគារ ANINA ជាន់ទី 6 លេខ 240 ផ្លូវ 271 ប្រអប់ប្រៃសណីយ៍ 600 ភ្នំពេញ 1251 ប្រទេសកម្ពុជា។
បេក្ខជនអនុញ្ញាតឲ្យ Total Cambodge និង/ឬក្រុមហ៊ុនពាក់ព័ន្ធរបស់ Total Cambodge ប្រើប្រាស់ ផលិតឡើងវិញ អះអាង និងផ្សព្វផ្សាយព័ត៌មាន និងរូបភាពណាមួយ ទាក់ទងនឹងគាត់ ឬនាង នៅក្នុងបរិបទនៃទំនាក់ទំនងសាធារណៈ ការផ្សព្វផ្សាយ និងព័ត៌មានអំពីការប្រកួត លើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ក្នុងប្រទេសទាំងអស់ ដោយមិនអាចទាមទារសិទ្ធិ ឬសំណងណាមួយឡើយ សម្រាប់រយៈពេលប្រាំ (5) ឆ្នាំ ចាប់ពីការបង្កើតហ្វាយល៍បេក្ខភាពរបស់គាត់ ឬនាង។
ការផលិតឡើងវិញ ការអះអាង ឬការប្រើប្រាស់សមាសធាតុទាំងអស់ ឬមួយផ្នែកពីសំណាក់បេក្ខជន ដោយគ្មានការអនុញ្ញាតពីអ្នករៀបចំ (រូបថត វីដេអូ ឈ្មោះ រូបសញ្ញា ពាណិជ្ជសញ្ញា ។ល។) ទាក់ទងនឹងការប្រកួត និងតូតាល់ គ្រុប ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។
បេក្ខជនបញ្ជាក់ថា គាត់ ឬនាងគឺជាអ្នកនិពន្ធនៃគម្រោង និងមានសិទ្ធិទាំងអស់ទាក់ទងនឹងគម្រោងនោះ។ បេក្ខជនបញ្ជាក់បន្ថែមថា គម្រោងរបស់គាត់ ឬនាងមិន ហើយនឹងមិនរំលោភបំពានសិទ្ធិកម្មសិទ្ធិបញ្ញារបស់ភាគីទីបីណាមួយឡើយ និងគោរពតាមច្បាប់ជាធរមាននៅក្នុងប្រទេសដែលគាត់ ឬនាងបានបង្កើតហ្វាយល៍បេក្ខភាពរបស់គាត់ ឬនាង។ បេក្ខជនត្រូវការពារ ធានាចេញសង និងធានាអ្នករៀបចំពីផលវិបាកទាំងឡាយនៃបណ្តឹង ឬនីតិវិធីផ្លូវច្បាប់ណាមួយដែលធ្វើឡើងដោយភាគីទីបីណាមួយ ក្រោយពីមានការរំលោភបំពានសិទ្ធិរបស់ភាគីទីបីនោះ។
អ្នករៀបចំទទួលស្គាល់ និងសន្យាថា ខ្លួនមិនកាន់កាប់ ហើយនឹងមិនទាមទារសិទ្ធិកម្មសិទ្ធិបញ្ញាណាមួយនៅក្នុងគម្រោងដែលដាក់ជូនខ្លួនដោយបេក្ខជនឡើយ ក្រៅពីសិទ្ធិទាំងឡាយណាដែលចាំបាច់ជាកំហិតក្នុងការរៀបចំការប្រកួត។ ដូច្នេះ មានការទទួលស្គាល់ថា ក្នុងអំឡុងរយៈពេលដំបូង អ្នករៀបចំអាច ដោយឥតគិតថ្លៃ ប្រើប្រាស់ និងផលិតឡើងវិញនូវគម្រោងទាំងមូល ឬមួយផ្នែករបស់បេក្ខជនសម្រាប់តម្រូវការនៃការប្រកួត ចាប់ពីពេលបង្កើតហ្វាយល៍បេក្ខភាព។
មានការទទួលស្គាល់ថា ក្នុងអំឡុងរយៈពេលទីពីរ អ្នករៀបចំអាច ដោយឥតគិតថ្លៃ ស្របតាមប្រការ 8 ប្រើប្រាស់ និងផលិតឡើងវិញនូវគម្រោងទាំងមូល ឬមួយផ្នែករបស់បេក្ខជនសម្រាប់យុទ្ធនាការផ្សព្វផ្សាយ ឬព័ត៌មានណាមួយលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ក្នុងប្រទេសទាំងអស់ សម្រាប់រយៈពេលប្រាំ (5) ឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលអ្នកជាប់ដល់វគ្គចុងក្រោយត្រូវបានប្រកាសឈ្មោះ លើកលែងតែមានការព្រមព្រៀងជាមុន ច្បាស់លាស់ និងជាលាយលក្ខណ៍អក្សរផ្ទុយពីនេះដោយអ្នកជាប់ដល់វគ្គចុងក្រោយ។
10.1 “ព័ត៌មានសម្ងាត់” នៅក្នុងអត្ថន័យនៃប្រការនេះ ត្រូវមានន័យថា ព័ត៌មានរូបី ឬអរូបីទាំងអស់គ្រប់ប្រភេទ ដែលត្រូវបាន ឬនឹងត្រូវបានផ្សព្វផ្សាយដោយអ្នករៀបចំដល់បេក្ខជន ឬដែលបេក្ខជនមាន ឬនឹងមានលទ្ធភាពទទួលបាន នៅក្នុងបរិបទនៃការប្រកួត ដោយផ្ទាល់ ឬដោយប្រយោល រួមមានជាអាទិ៍ ដោយផ្ទាល់មាត់ ជាលាយលក្ខណ៍អក្សរ លើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ តាមរយៈប្រគល់ឯកសារជាក្រដាស ឬជាអេឡិចត្រូនិក។ ព័ត៌មានខាងក្រោមនឹងមិនបង្កើតបានជាព័ត៌មានសម្ងាត់ឡើយ៖
(i) ព័ត៌មានដែលបច្ចុប្បន្នអាចចូលប្រើបាន ឬក្លាយជាអាចចូលប្រើបានដោយសាធារណជន ដោយមិនមានការបំពានលក្ខខណ្ឌនៃវិធានពីសំណាក់បេក្ខជន (ii) ព័ត៌មានដែលកាន់កាប់យ៉ាងស្របច្បាប់ដោយបេក្ខជន មុនការលាតត្រដាងដោយអ្នករៀបចំ និង (iii) ព័ត៌មានដែលទទួលបានយ៉ាងស្របច្បាប់ពីភាគីទីបីដែលត្រូវបានអនុញ្ញាតក្នុងការផ្ទេរ ឬលាតត្រដាងព័ត៌មានទាំងនោះ។
បេក្ខជនសន្យា សម្រាប់រយៈពេលនៃការប្រកួត និងសម្រាប់រយៈពេលមួយ (1) ឆ្នាំ ក្រោយការបញ្ចប់ការប្រកួត មិនប្រើប្រាស់ព័ត៌មានសម្ងាត់សម្រាប់គោលបំណងក្រៅពីការចូលរួមប្រកួត និងមិនលាតត្រដាងព័ត៌មានសម្ងាត់ដល់បុគ្គលណាម្នាក់ តាមមធ្យោបាយណាមួយឡើយ។
10.2 អ្នករៀបចំសន្យាមិនលាតត្រដាងព័ត៌មាន និងជាពិសេស ឯកសារទាំងឡាយដែលបញ្ជូនដោយបេក្ខជន នៅពេលបង្កើតហ្វាយល៍បេក្ខភាពរបស់គាត់ ឬនាងឡើយ លើកលែងតែការបញ្ជូនដល់ភាគីទីបីដែលមានតម្រូវការក្នុងការដឹងព័ត៌មាននោះសម្រាប់គោលបំណងផ្តាច់មុខនៃការប្រកួត។
ចាប់ពីការធ្វើបញ្ជីសង្ខេបនៃអ្នកជាប់ដល់វគ្គចុងក្រោយ អ្នករៀបចំត្រូវបានអនុញ្ញាតយ៉ាងច្បាស់លាស់ក្នុងការលាតត្រដាងសមាសធាតុទាំងអស់ ឬមួយផ្នែកនៃប្រវត្តិរូបសង្ខេប និងគម្រោងរបស់អ្នកជាប់ដល់វគ្គចុងក្រោយ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ ឬសម្រាប់ព័ត៌មាន លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរច្បាស់លាស់ផ្ទុយពីនេះដោយអ្នកជាប់ដល់វគ្គចុងក្រោយ។
11.1 អ្នករៀបចំមិនរ៉ាប់រងទំនួលខុសត្រូវណាមួយឡើយ ហើយមិនមានការទាមទារណាមួយអាចត្រូវបានធ្វើឡើងប្រឆាំងនឹងខ្លួន ដោយស្វះស្វែងរកទំនួលខុសត្រូវរបស់ខ្លួននោះទេ ប្រសិនបើខ្លួនមិនទទួលការចុះឈ្មោះ ដោយសារមូលហេតុដែលមិនបណ្តាលមកពីខ្លួន រួមទាំង ជាពិសេស ដោយសារការលំបាកនៃការភ្ជាប់អ៊ីនធឺណិត ឬប្រសិនបើការចុះឈ្មោះទៅដល់ខ្លួនក្នុងទម្រង់ដែលអានមិនដាច់ ឬមិនអាចដំណើរការបាន។ ចំណាយលើការភ្ជាប់នឹងនៅតែរ៉ាប់រងទាំងស្រុងដោយបេក្ខជន។
លើសពីនេះ អ្នករៀបចំនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតដោយផ្ទាល់ ឬដោយប្រយោលណាមួយ ពាក់ព័ន្ធនឹងរង្វាន់ ឬដំណើរការការប្រកួតឡើយ។ លទ្ធផលនៃការប្រកួត រួមទាំងការធ្វើបញ្ជីសង្ខេបសម្រាប់ដំណាក់កាលចុងក្រោយ មិនអាចបង្កជាវិវាទណាមួយបានទេ។
មានការព្រមព្រៀងថា អ្នករៀបចំកំពុងរៀបចំការប្រកួតតែឯងនៅក្នុងប្រទេសកម្ពុជា ក្នុងនាមរបស់ខ្លួនផ្ទាល់ និងសម្រាប់អត្ថប្រយោជន៍ផ្ទាល់របស់ខ្លួន។ មិនមានក្រុមហ៊ុនពាក់ព័ន្ធណាមួយអាចត្រូវបានដាក់ឲ្យទទួលខុសត្រូវនៅក្នុងករណីនេះឡើយ។
នៅគ្រប់ពេលវេលាទាំងអស់ និងដោយមិនចាំបាច់ផ្តល់នូវការពន្យល់ហេតុផលណាមួយឡើយ អ្នករៀបចំរក្សាសិទ្ធិផ្អាកការប្រកួត ពន្យារថិរវេលានៃការប្រកួត បង្រួមថិរវេលានៃការប្រកួត កែប្រែការប្រកួត ឬលុបចោលការប្រកួត ដោយមិនរ៉ាប់រងទំនួលខុសត្រូវណាមួយជាផលវិបាកឡើយ។ ដូច្នេះ អ្នករៀបចំមិនអាចដាក់ឲ្យទទួលខុសត្រូវ ក្នុងករណីមានការកែប្រែកាលវិភាគឡើយ។
បេក្ខជនត្រូវបានអញ្ជើញឲ្យពិគ្រោះយោបល់ជាប្រចាំអំពីវិធាន វែបសាយត៍ និងអាសយដ្ឋានអ៊ីមែលដែលគាត់ ឬនាងបានផ្តល់ជាព័ត៌មានទំនាក់ទំនងលើការបង្កើតហ្វាយល៍បេក្ខភាព។ បេក្ខជនលះបង់សិទ្ធិយ៉ាងច្បាស់លាស់លើការទាមទារ ឬការជំទាស់ណាមួយ ទាក់ទងនឹងការកែប្រែណាមួយចំពោះវិធានដែលធ្វើឡើងដោយអ្នករៀបចំ។
11.2 ដោយទទួលយកវិធានទាំងនេះ បេក្ខជនដឹងអំពីការកំហិតនៃអ៊ីនធឺណិត ទាក់ទងនឹងសន្តិសុខ និងជាពិសេស ការណ៍ដែលថា ការបញ្ជូនទិន្នន័យតាមអ៊ីនធឺណិតគឺអាចទុកចិត្តបានផ្នែកបច្ចេកទេសមានកម្រិតប៉ុណ្ណោះ។
អ្នករៀបចំត្រូវព្យាយាមខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីការពារទិន្នន័យទាក់ទងនឹងបេក្ខជនប្រកបដោយប្រសិទ្ធភាព និងបង្ការឧបទ្ទវហេតុសន្តិសុខណាមួយដែលអាចកើតឡើង ទោះជាមានការការពារបែបនេះក៏ដោយ ដោយសារភាគីទីបីដែលមានចេតនាអាក្រក់។
បេក្ខជនសន្យាមិនផ្សព្វផ្សាយព័ត៌មានលម្អិតអំពី login របស់ខ្លួនដល់ភាគីទីបីឡើយ និងទទួលស្គាល់ថា វាគឺជាការទទួលខុសត្រូវរបស់ពួកគេក្នុងការរក្សាហ្វាយល៍ផ្ទាល់របស់ពួកគេនៅនឹងកន្លែងលើប្រព័ន្ធរក្សាទុកផ្ទាល់របស់ពួកគេ។
ក្នុងករណីនេះ មិនមានការទាមទារណាមួយប្រឆាំងនឹងទំនួលខុសត្រូវរបស់អ្នករៀបចំ អាចត្រូវបានធ្វើឡើងឡើយ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
វិធានអាចពិគ្រោះយោបល់បានដោយសេរីអនឡាញ តាម https://startupper-of-the-year-challenge.total.com.
សំណៅចម្លងមួយច្បាប់នៃវិធានទាំងនេះអាចត្រូវបានស្នើសុំ ដោយឥតគិតថ្លៃ និងដោយមានការចេញសំណងវិញ តាមតម្លៃពាក់ព័ន្ធនៃប្រៃសណីយ៍ថ្នាក់ទីពីរ តាមសំណើជាលាយលក្ខណ៍អក្សរប៉ុណ្ណោះទៅកាន់អ្នករៀបចំដូចខាងក្រោម៖
សំណើតែមួយគត់សម្រាប់ការចេញសំណង នឹងត្រូវទទួលយកសម្រាប់បេក្ខជនម្នាក់។
អ្នករៀបចំរំឭកការសន្យារបស់ខ្លួនក្នុងការគោរពតាមវិធាននានា ដើម្បីប្រយុទ្ធប្រឆាំងនឹងការស៊ីសំណូក ការបន្លំ និងការរំលោភបំពានច្បាប់ស្តីពីការប្រកួតប្រជែង និងរំពឹងថា បេក្ខជន សមាជិក
គណៈកម្មការ អ្នកឧបត្ថម្ភ និងអ្នកវិជ្ជាជីវៈនីមួយៗនឹងគោរពតាមការសន្យាដូចគ្នានេះ។
គណៈកម្មការ អ្នកឧបត្ថម្ភ និងអ្នកវិជ្ជាជីវៈនីមួយៗនឹងគោរពតាមការសន្យាដូចគ្នានេះ។
13.1 បេក្ខជន សមាជិកគណៈកម្មការ អ្នកឧបត្ថម្ភ និងអ្នកវិជ្ជាជីវៈនីមួយៗសន្យាប្រកាសទំនាស់ផលប្រយោជន៍ជាសក្តានុពលណាមួយដែលអាចកើតឡើងពីការចូលរួមរបស់គាត់ ឬនាងនៅក្នុងការប្រកួត ពោលគឺ អត្ថិភាពនៃទំនាក់ទំនងគ្រួសារ ឬទំនាក់ទំនងវិជ្ជាជីវៈណាមួយ ដើម្បីចៀសវាង
ហានិភ័យនៃវិវាទណាមួយនៃបេក្ខភាព ដោយបេក្ខជនផ្សេងទៀត ឬភាគីទីបី។
ហានិភ័យនៃវិវាទណាមួយនៃបេក្ខភាព ដោយបេក្ខជនផ្សេងទៀត ឬភាគីទីបី។
13.2 បេក្ខជន សមាជិកគណៈកម្មការ អ្នកឧបត្ថម្ភ និងអ្នកវិជ្ជាជីវៈនីមួយៗបញ្ជាក់ថា សម្រាប់អ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការប្រកួតនេះ គាត់ ឬនាង តាមការយល់ដឹងប្រសើរបំផុតរបស់គាត់ ឬនាង ឬបុគ្គលណាមួយដែលធ្វើសកម្មភាពតាងនាមឲ្យគាត់ ឬនាង មិនបានធ្វើ ឬផ្តល់ ហើយនឹងមិនធ្វើ ឬផ្តល់នូវការទូទាត់ ការសន្យា ឬអត្ថប្រយោជន៍ផ្សេងទៀតណាមួយឡើយ ទោះជាដោយផ្ទាល់ ឬដោយប្រយោល តាមរយៈអន្តរការី សម្រាប់ការប្រើប្រាស់ ឬសម្រាប់អត្ថប្រយោជន៍របស់បុគ្គលណាម្នាក់ ទោះជាបុគ្គលនោះគឺជាមន្ត្រីសាធារណៈ (“អ្នកទទួលផល”) ឬមិនមែនក៏ដោយ ប្រសិនបើការទូទាត់ អំណោយ ការសន្យា ឬអត្ថប្រយោជន៍បែបនោះណាមួយមាន ឬអាចមានគោលបំណង (i) ជះឥទ្ធិពលលើសកម្មភាព ឬសេចក្តីសម្រេចណាមួយរបស់អ្នកទទួលផល (ii) ជំរុញឲ្យអ្នកទទួលផលនោះអនុវត្ត ឬមិនអនុវត្តសកម្មភាពណាមួយ ដោយបំពានលើកាតព្វកិច្ចផ្លូវច្បាប់របស់គាត់ ឬនាង (iii) ទទួលអត្ថប្រយោជន៍មិនសមស្រប ឬ (iv) ជំរុញឲ្យអ្នកទទួលផលនោះប្រើប្រាស់ឥទ្ធិពលរបស់គាត់ ឬនាងដើម្បីទទួលបានសកម្មភាព ឬជះឥទ្ធិពលលើសេចក្តីសម្រេចនៃសេវាសាធារណៈ អាជ្ញាធរសាធារណៈណាមួយ ឬសហគ្រាសរដ្ឋណាមួយ។
ការប្រកួតនេះត្រូវតែធ្វើឡើង អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងការនាំចេញ និងទណ្ឌកម្ម
សេដ្ឋកិច្ចអន្តរជាតិដែលអនុវត្តចំពោះប្រទេសដែលការប្រកួតប្រព្រឹត្តទៅ។
សេដ្ឋកិច្ចអន្តរជាតិដែលអនុវត្តចំពោះប្រទេសដែលការប្រកួតប្រព្រឹត្តទៅ។
ការចូលរួមនៅក្នុងការប្រកួតដោយការបង្កើតហ្វាយល៍បេក្ខភាព មានន័យថាការទទួលយកដោយតុណ្ហីភាពនូវវិធានទាំងនេះទាំងស្រុង ដោយគ្មានលើកលែង។
ហ្វាយល៍របស់បេក្ខជន រួមទាំងឯកសារភ្ជាប់ ត្រូវតែដាក់ជូនជាភាសាខ្មែរ ឬភាសាអង់គ្លេស។
ការពណ៌នានៅចំពោះមុខគណៈកម្មការ នឹងត្រូវធ្វើឡើងជាភាសាខ្មែរ ឬភាសាអង់គ្លេស។
ការខកខានមិនបានគោរពតាមភាសា នឹងនាំឲ្យបេក្ខជនលែងមានគុណសម្បត្តិសម្រាប់ការប្រកួត។
ភ័ស្តុតាងអំពីសកម្មភាពណាមួយ រួមទាំងការទទួលយកវិធានទាំងនេះដោយបេក្ខជន ការពិត ឬការខកខានមិនបានធ្វើសកម្មភាព អាចត្រូវបានបញ្ជាក់ភ័ស្តុតាងដោយកម្មវិធី ទិន្នន័យ ហ្វាយល៍ ការថតសំឡេង ឬរូបភាព ប្រតិបត្តិការ និងសមាធាតុផ្សេងទៀតដែលមានលក្ខណៈឌីជីថល ឬអេឡិចត្រូនិក ក្នុងទម្រង់ជាឌីជីថល ឬអេឡិចត្រូនិក ឬលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ឬអេឡិចត្រូនិក ដែលត្រូវបានបង្កើតឡើង ទទួល ឬអភិរក្ស ដោយផ្ទាល់ ឬដោយប្រយោល ដោយអ្នកគ្រប់គ្រង រួមទាំងនៅក្នុងប្រព័ន្ធព័ត៌មានរបស់ខ្លួន។ បេក្ខជនសន្យាមិនជំទាស់ទៅនឹងភាពអាចទទួលយកបាន សុពលភាព ឬតម្លៃភ័ស្តុតាងនៃសមាសធាតុដែលបញ្ជាក់ខាងលើដែលមានលក្ខណៈ ទម្រង់ ឬប្រព័ន្ធផ្សព្វផ្សាយឌីជីថល ឬអេឡិចត្រូនិកឡើយ ផ្អែកលើបញ្ញត្តិច្បាប់ណាក៏ដោយ។ ដូច្នេះ សមាសធាតុពាក់ព័ន្ធត្រូវបង្កើតបានជាភ័ស្តុតាង ហើយ ប្រសិនបើត្រូវបានផលិតជាភ័ស្តុតាង នៅក្នុងបណ្តឹងណាមួយ ឬនីតិវិធីផ្សេងទៀត នឹងអាចទទួលយកបាន មានសុពលភាព និងអាចពឹងផ្អែកបានរវាងបណ្តាភាគី តាមរបៀបដូចគ្នា ក្រោមលក្ខខណ្ឌដូចគ្នា និងជាមួយតម្លៃភ័ស្តុតាងដូចគ្នានឹងឯកសារណាមួយដែលត្រូវបានបង្កើតឡើង ទទួល ឬរក្សាទុកជាលាយលក្ខណ៍អក្សរ។
ការទាមទារណាមួយទាក់ទងនឹងការអនុវត្តវិធានទាំងនេះ ឬការបកស្រាយវិធានទាំងនេះ ត្រូវតែបញ្ជូនតាមអ៊ីមែលទៅកាន់ piseth.peng@total.com។
ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំរក្សាសិទ្ធិមិនធ្វើសកម្មភាពលើការទាមទារដែលខ្លួនយល់ឃើញថាមិនពាក់ព័ន្ធ។
ការចុះឈ្មោះ និងការចូលរួមនៅក្នុងការប្រកួត នឹងមិនមានប្រសិទ្ធភាពក្នុងការបង្កើតទំនាក់ទំនងនៃភាពក្រោមបង្គាប់រវាងអ្នករៀបចំ និងបេក្ខជន តាមរបៀបណាមួយឡើយ។
អសុពលភាពនៃប្រការមួយ ឬច្រើននៃវិធានទាំងនេះ ដោយសារមូលហេតុណាក៏ដោយ មិនត្រូវប៉ះពាល់ដល់សុពលភាពនៃប្រការផ្សេងទៀតឡើយ។
មានតែសំណៅជាភាសាខ្មែរនៃវិធានទាំងនេះប៉ុណ្ណោះត្រូវចងកាតព្វកិច្ច និងមានលក្ខណៈផ្លូវការ ហើយត្រូវមានឧត្តមានុភាពលើសំណៅបកប្រែផ្សេងទៀតទាំងអស់។
វិធានទាំងនេះនឹងត្រូវគ្រប់គ្រងផ្តាច់មុខដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយផាត់ចោលនូវវិធានដែលមានទំនាស់ជាមួយច្បាប់របស់វា។
វិវាទណាមួយដែលកើតចេញពី ឬទាក់ទងនឹងវិធាន ឬការប្រកួត នឹងត្រូវបញ្ជូនទៅកាន់តុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងលក្ខណៈនៃវិវាទ។