កម្មវិធីStartupper ប្រចាំឆ្នាំរៀបចំដោយ Total Cambodge– [ប្រទេសកម្ពុជា]

អ្នកឈ្នះត្រូវបានលាតត្រដាង ! សូមអបអរសាទរដល់អ្នកឈ្នះ សហគ្រិនជាស្រ្តីកំពូល និងអ្នកឈ្នះប្រចាំតំបន់ដ៏ប្រសើរ ! អរគុណដល់អ្នករាល់គ្នាដែលបានចូលរួម និងបានជួយធ្វើការប្រកួតប្រជែងនេះទទួលជោគជ័យ! សម្រាប់ព័ត៌មានបន្ថែមអំពីភាពឆាលឡែនបន្ទាប់ ចូរត្រលប់ទៅកាន់វ៉ិបសៃថ៍នេះវិញឲ្យបានទៀងទាត់។

Rules

វិធានស្តីពីការប្រកួតប្រជែង​ -​ អ្នកចាប់ផ្តើម​អាជីវកម្មថ្មី​ប្រចាំឆ្នាំ​ដោយតូតាល់​​​
(STARTUPPER OF THE YEAR BY TOTAL)

-
TOTAL CAMBODGE
- ច្បាប់​ចេញផ្សាយឆ្នាំ2018-2019
 
ប្រការ​ 1៖ អ្នករៀបចំ​
ប្រការ​ 2៖ ការប្រកួត​ប្រជែង​
ប្រការ​ 3៖ លក្ខខណ្ឌ​សម្រាប់​ការចូលរួម​ និង​លក្ខណវិនិច្ឆ័យ​សម្រាប់​ភាព​មានសិទ្ធិ​
ប្រការ​ 4៖ ការបង្កើតហ្វាយល៍បេក្ខភាព​
ប្រការ​ 5៖ ដំណើរការ​នៃការប្រកួត
ប្រការ​ 6៖ ស្លាក​ជ័យលាភី​ធំ​ប្រចាំតំបន់​បន្ថែម​
ប្រការ​ 7៖ ទិន្នន័យផ្ទាល់ខ្លួន​
ប្រការ​ 8៖ សិទ្ធិ​ផ្សព្វផ្សាយ​​ និងសិទ្ធិ​ទទួល​បាន​រូបភាព និង​ការចូលចិត្ត​
ប្រការ​ 9៖ កម្មសិទ្ធិ​ និង​សិទ្ធិ​កម្មសិទ្ធិ​
ប្រការ​ 10៖ ការរក្សាការសម្ងាត់​
ប្រការ​ 11៖ ទំនួលខុសត្រូវ​
ប្រការ​ 12៖ ការបង្កើតហ្វាយល៍​តាមច្បាប់
ប្រការ​ 13៖ ក្រមសីលធម៌​ អនុលោម​ភាព ការប្រឆាំង​អំពើពុករលួយ​
ប្រការ​ 14: អនុលោម​ភាពតាមទណ្ឌកម្មសេដ្ឋកិច្ច​អន្តរជាតិ​
ប្រការ​ 15៖ ការទទួលយក​​វិធាន
ប្រការ​ 16៖ ភាសា​នៃការប្រកួត​
ប្រការ​ 17៖ វិធាន​ស្តីពី​ភ័ស្តុតាង
ប្រការ​ 18៖ ការទាមទារ
ប្រការ​ 19៖ ភាពឯករាជ្យ​
ប្រការ​ 20៖ អសុពលភាព​
ប្រការ​ 21៖ ច្បាប់គ្រប់គ្រង​ – វិវាទ

ប្រការ​ 1 អ្នករៀបចំ​
អ្នកចាប់ផ្តើម​អាជីវកម្មថ្មី​ប្រចាំឆ្នាំ​ដោយតូតាល់​​​” កម្ពុជា​ - ច្បាប់ចេញផ្សាយឆ្នាំ​ 2018-2019 គឺ​ជា​ការប្រកួតប្រជែង​មួយដែល​​រៀបចំឡើងដោយ​ Total Cambodge​ ជាក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មានកម្រិត​មួយ​ដែល​មាន​ដើមទុន​ចុះ​បញ្ជី​ចំនួន 9,830,000​ ដុល្លារ​អាមេរិក​ ដែល​ចុះបញ្ជី​ក្រោម​លេខ ​00004740​ និង​មានទីស្នាក់ការ​ចុះបញ្ជី​របស់ខ្លួន​នៅ​អគារ​ ANINA ​ជាន់ទី​៦​ លេខ​ 240​ ផ្លូវ​ 271​ ប្រអប់ប្រៃសណីយ៍​ 600​ ភ្នំពេញ 1251​ ប្រទេសកម្ពុជា (តទៅនេះ​ហៅកាត់ថា “អ្នករៀបចំ”)។​

ប្រការ​ 2 ការប្រកួតប្រជែង​
អ្នកចាប់ផ្តើម​អាជីវកម្មថ្មី​ប្រចាំឆ្នាំ​ដោយតូតាល់​​​” កម្ពុជា​ - ច្បាប់ចេញផ្សាយឆ្នាំ​ 2018-2019 គឺ​ជា​ការប្រកួតប្រជែង​ថ្នាក់ជាតិមួយ​ដែលមានបំណង​កំណត់​ លើកកម្ពស់ និង​បំពេញបន្ថែម​​គម្រោង​ល្អបំផុត​នានា​សម្រាប់​ការ​បង្កើត​ ឬការ​អភិវឌ្ឍអាជីវកម្ម​ (តទៅនេះហៅកាត់​ថា “ការប្រកួត​”)​។ មហិច្ឆតា​នៃការប្រកួត​ប្រជែងនេះ​ គឺដើម្បី​បំពេញបន្ថែម​គម្រោង​នានា​ដែល​ត្រូវ​បាន​បង្កើតឡើង​សម្រាប់​ការអភិវឌ្ឍ​
សេដ្ឋកិច្ច​សង្គមនៃប្រទេស​កម្ពុជា។​
ការប្រកួត​នេះ​មិន​ពឹងផ្អែកលើ​​ឱកាស​ក្នុងការកំណត់​អ្នក​ជាប់ដល់​វគ្គចុងក្រោយ​ និង​អ្នកឈ្នះរង្វាន់​នោះទេ។ វិធាននេះ​​​កំណត់​វិធាន​​នានា​ដែល​អនុវត្ត​ចំពោះ​ការប្រកួត​ (តទៅនេះ​​ហៅថា "វិធាន")​។ អ្នក​រៀបចំ​រក្សាសិទ្ធិ​​ក្នុងការ​កែប្រែ​វិធាន​ទាំងនេះ និង​លក្ខខណ្ឌ​ទាំងឡាយ​ដែល​កើតចេញពី​វិធាន​ទាំងនេះ​នៅគ្រប់ពេលវេលា។​​

ប្រការ​ 3 លក្ខខណ្ឌ​​សម្រាប់​ការចូលរួម​ និង​លក្ខណវិនិច្ឆ័យ​សម្រាប់ភាពមានសិទ្ធិ​
3.1 – បេក្ខជន​
ការប្រកួត​ គឺ​បើកចំហ​ ដោយ​ឥតគិតថ្លៃ​ ចំពោះ​រូបវ័ន្តបុគ្គល​ទាំងឡាយណា​ដែលមាន​អាយុ​សាមសិបប្រាំ (35) ឆ្នាំ​ ឬក្មេងជាងនេះ​នៅកាលបរិច្ឆេទ​នៃ​ការបង្កើតហ្វាយល៍​បេក្ខភាព​ ដែល​មាន​គម្រោង​​សម្រាប់​ការបង្កើត​អាជីវកម្ម​ ឬ​ដែល​គ្រប់គ្រង​អាជីវកម្ម​ដែល​ត្រូវ​បានបង្កើតឡើង​តិចជាង​ពីរ (2) ឆ្នាំ​ពីមុនមក​។​
បុគ្គល​ណាម្នាក់ដែល​បំពេញ​តាម​លក្ខណវិនិច្ឆ័យ​ទាំងនេះ​ និង​​ដែល​ចុះឈ្មោះ​លើវែបសាយត៍ (ប្រការ 4) ត្រូវ​បាន​ចាត់ទុក​ថា​ជា​បេក្ខជន​សម្រាប់​ការប្រកួត​ (តទៅនេះ​ហៅថា “បេក្ខជន​”)។​
ការប្រកួត​មិន​បើកចំហ​ចំពោះ​និយោជិត​របស់​តូតាល់ គ្រុប​ ឬ​បុគ្គល​ទាំងឡាយ​ណាដែល​មាន​សមាជិក​គ្រួសារ​ជិតដិត​ជា​និយោជិត​របស់តូតាល់​ គ្រុប​ ឬ​ដែល​ត្រូវ​បា​ន​ចាត់ទុកដូច្នោះ​ជា​សមាជិក​នៃ​គណៈកម្មការ​ (5.2) ឬ​ជា​ឯកអគ្គរដ្ឋទូត​នៃការប្រកួត​។​
ពាក្យ “ជិតដិត​” មានន័យថា សមាជិកគ្រួសារណាម្នាក់​នៃ​និយោជិត​របស់តូតាល់​ ដូចជា​ សហព័ទ្ធ​ ឬ​ដៃគូ​ ឪពុកម្តាយ​របស់​គាត់​/នាង​ កូន​ បងប្អូន​ប្រុស ឬ​បងប្អូនស្រី​ ក្មួយស្រី​ ឬក្មួយ​ប្រុស ឪពុកមា/អុំប្រុស​ ឬម្តាយមីង​/អុំស្រី​ ជីដូនជីតា​ ចៅ សហព័ទ្ធ ឬដៃគូរបស់សមាជិកគ្រួសារ​ ឬបុគ្គលណាមួយ​ដែល​មាន​ទំនាក់ទំនងផ្ទាល់ខ្លួន​ដែលអាច​ប៉ះពាល់ដល់​ភាពមិនលម្អៀង​នៃ​សេចក្តីសម្រេច​ប្រកប​​ដោយ​វិជ្ជាជីវៈ​។​​​
អ្នករៀបចំ​ត្រូវ​ចាត់ទុក​​បេក្ខភាពណាមួយ​ក្នុងស្ថានភាពនេះ​ថា​មោឃៈ។​
តូតាល់ គ្រុប គឺ​ជា​សម្ព័ន្ធក្រុមហ៊ុន​​មួយដែល​មាន​ Total CAMBODGE​ និង​នីតិបុគ្គល​ណាមួយ​៖​
  •      ដែល​កាន់កាប់ ដោយ​ផ្ទាល់ ឬដោយ​ប្រយោល​ នូវ​មូលបត្រ​ច្រើនជាង​ហាសិបភាគរយ (50%)​ ដែល​ផ្តល់សិទ្ធិ​បោះឆ្នោត​ភ្លាមៗ​នៅក្នុង​មហាសន្និបាត​សាមញ្ញ​របស់​ Total Cambodge។​
  •    ដែល​ក្នុងនោះ មូលបត្រ​ច្រើនជាង​ហាសិបភាគរយ (50%)​ ដែល​ផ្តល់សិទ្ធិ​បោះឆ្នោត​ភ្លាមៗ​នៅក្នុង​មហាសន្និបាត​សាមញ្ញ​របស់ខ្លួន​ ត្រូវ​បាន​កាន់កាប់​ដោយផ្ទាល់​ ឬ​ដោយ​ប្រយោល​ដោយ​ Total Cambodge ឬ​ដោយ​អង្គភាពណាមួយ​ដែល​ពាក់ព័ន្ធនឹង​នីតិបុគ្គល​នោះ​ ដូច​ត្រូវ​បានកំណត់​នៅក្នុងចំណុច​ខាងដើម។​
ក្នុងករណីដែល​បេក្ខជន​គឺ​ជាអនីតិជន គាត់ ឬនាង​នឹង​ត្រូវចាត់ទុកថា​​ត្រូវ​បាន​អនុញ្ញាត​ដោយ​ឪពុកម្តាយ​របស់គាត់ ឬនាង ឬ​ដោយ​បុគ្គល (នានា) ​ដែលមានអំណាចមេបា​លើ​គាត់ ឬ​នាង​ ឬ​បើគ្មានទេ គឺ​អាណាព្យាបាល​ស្របច្បាប់ (នានា) ​របស់គាត់ ឬនាង​ ដើម្បី​ចូលរួម​ប្រកួត។​ បុគ្គល(នានា) ​ដែល​មាន​អំណាច​មេបា​យល់​ព្រម​ធានា​អនុលោមភាព​តាម​បញ្ញត្តិទាំងអស់​នៃ​វិធានទាំងនេះ។​
ក្នុងករណីដែល​បេក្ខជន​ស្គាល់​សមាជិក​គណៈកម្មការ​ ម្នាក់ៗ​ត្រូវ​តែ​ចុះហត្ថលេខា​លើ​លិខិត​ប្រកាស​ស្បថស្បែ​អំពី​ការរក្សាការ​សម្ងាត់​ និង​ការ​មិន​ឃុបឃិត​។​
ការប្រកួត​ត្រូ​វបានរៀបចំឡើង​ដោយ​ Total Cambodge ដើម្បី​​ជំរុញ​ការអភិវឌ្ឍ​គំនិតផ្តួចផ្តើម​ក្នុងស្រុក​។ ទាក់ទងនឹង​បញ្ហានេះ​​ បេក្ខជន​ត្រូវ​តែ​ជា​ពលរដ្ឋ​នៃប្រទេស​ដែល​គាត់ ឬ​នាង​បង្កើតហ្វាយល៍​​បេក្ខភាព​របស់គាត់ ឬ​នាង។​
បេក្ខជន​ដែលបាន​ប្រកួត​ប្រជែង​រួចហើយ​នៅក្នុង​ច្បាប់​ចេញផ្សាយ​លើកទីមួយ​នៃ​ការប្រកួត “អ្នកចាប់ផ្តើម​អាជីវកម្មថ្មី​ប្រចាំឆ្នាំ​ដោយតូតាល់​​​” កម្ពុជា​​ – ច្បាប់ចេញផ្សាយ​ឆ្នាំ​ 2015-2016​ អាចប្រកួតប្រជែង​ម្តងទៀត​ លើកលែងតែ​ជ័យលាភី​បី (3) នាក់​នៅក្នុ​ងប្រទេស​នីមួយៗ​ ដែល​មិនអា​ច​ដាក់ពាក្យ​​ម្តងទៀត​បានឡើយ​។​​​
3.2 – គម្រោង​
ដើម្បីមានសិទ្ធិ​ គម្រោង (តទៅនេះ​ហៅថា “គម្រោង​”)​ ត្រូវ​តែ​បំពេញតាម​លក្ខណវិនិច្ឆ័យ​មួយ​ក្នុ​ង​ចំណោមលក្ខណវិនិច្ឆ័យ​ខាងក្រោម​៖​
  •     វាត្រូវតែជា​គម្រោង​សម្រាប់ការបង្កើត​អាជីវកម្មដែល​មាន​បំណង​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ និងអនុវត្ត​ក្នុងរយៈពេល​អតិបរមា​ប្រាំមួយ (6) ខែ ក្រោយពី​ការ​កំណត់ជ័យលាភី​ (នានា) ។ រយៈពេលនេះ​អាច​ត្រូវបានពន្យារ​តាមឆន្ទានុសិទ្ធិ​របស់អ្នក​រៀបចំ​ ដោយ​ពិចារណាលើ​ឧបសគ្គ​ដែលមាននៅក្នុង​ប្រទេសនេះ។​
ឬ​
  •      វាត្រូវតែ​ជា​អាជីវកម្ម​ដែល​ត្រូវ​បានបង្កើតឡើង​តិចជាង​ពីរ (2) ឆ្នាំ​​កន្លងមក​នៅក្នុង​ប្រទេស​កម្ពុជា​។ កាលបរិច្ឆេទ​បង្កើត​ត្រូវ​គ្នា​នឹង​កាលបរិច្ឆេទ​នៃការចុះបញ្ជីអាជីវកម្ម​។​​
3.3 – ការសន្យាដោយ​បេក្ខជន​
បេក្ខជន​សន្យា​ផ្តល់​នូវ​ឯកសារ​គាំទ្រ​ដែលចាំបាច់​ទាំងអស់​ និង​ទទួល​យក​យ៉ាង​ច្បាស់លាស់ និង​ដោយ​គ្មាន​លើកលែង នូវ​​ប្រការទាំងអស់​នៃ​វិធានទាំងនេះ​ និង​គោរពតាមច្បាប់ បទប្បញ្ញត្តិ​ និង​កាតព្វកិច្ច​ផ្លូវច្បាប់​ដែល​អនុវត្ត​ចំពោះ​ការប្រកួត​នៅក្នុងប្រទេស​ដែល​បេក្ខភាព​ត្រូវ​បានបង្កើតហ្វាយល៍​។​
ការប្រកួត​នេះ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយឯករាជ្យ និង​ក្នុងពេលដំណាលគ្នា​​ ​នៅក្នុង​បណ្តាប្រទេស​ផ្សេងៗ​។ បេក្ខជន​ដែលមានសញ្ជាតិ​លើសពីមួយ​អាច​ប្រកួតប្រជែង​តែ​នៅក្នុង​ការប្រកួតមួយ​ប៉ុណ្ណោះ និងអាច​ស្នើឡើង​តែមួយគម្រោ​ងប៉ុណ្ណោះ។​ ក្នុងករណីដែល​បេក្ខជន​ណាមួយ​ចូលរួម​ក្នុង​ពេល​​ដំណាល​គ្នា​​នៅក្នុង​ការប្រកួត​លើសពីមួយ​ ឬ​ជាមួយ​គម្រោង​លើសពីមួយ​ អ្នករៀបចំ​រក្សាសិទ្ធិ​ចាត់ទុក​បេក្ខភាព​នោះថា​មោឃៈ និង​លុបចោល​ការចូលរួម​របស់បេក្ខជន​នោះនៅក្នុង​ការប្រកួត​ទាំងអស់​ដែល​គាត់ ឬ​នាង​បាន​ចូលរួម។​
អ្នករៀបចំការប្រកួត​រក្សាសិទ្ធិ​ធ្វើការ​ផ្ទៀងផ្ទាត់​ដែល​ចាំបាច់​ទាំងអស់​ ទាក់ទងនឹង​អនុលោម​ភាព​នៃ​បេក្ខភាព​ តាម​លក្ខណវិនិច្ឆ័យសម្រាប់​ភាពមានសិទ្ធិ​​នៃគម្រោង​។ ការ​ចុះឈ្មោះ​ណាមួយ​​ដែលផ្អែកលើ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ មិន​ពិតប្រាកដ​ មិនពេញលេញ ឬ​បន្លំ​ នឹង​មិ​ន​ត្រូវ​បាន​ពិចារណា​ឡើយ ហើយ​នឹង​បណ្តាលឲ្យការចូលរួមក្លាយជាមោឃៈ​ដោយ​ស្វ័យប្រវត្តិ។​

ប្រការ​ 4 ការបង្កើតហ្វាយល៍​បេក្ខភាព​
4.1 រយៈពេល​បង្កើតហ្វាយល៍​បេក្ខភាព​
រយៈពេលបង្កើតហ្វាយល៍​បេក្ខភាព​ នឹង​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី​ 09 ខែ​តុលា ឆ្នាំ​ 2018​ ម៉ោង 14:00 (GMT+7)​ រហូតដល់​ថ្ងៃទី 13​ ខែ​វិច្ឆិកា ឆ្នាំ 2018​ ម៉ោង​ 14:00 (GMT+7) ​​។ ការចុះឈ្មោះ​ណាមួយ​ដែល​ដាក់ជូន​ ក្រោយកាលកំណត់​​ចុះឈ្មោះ​ នៅម៉ោង​ដែល​បានបញ្ជាក់ នៅកាលបរិច្ឆេទ​ដែល​បានបញ្ជាក់​ នឹង​ត្រូវ​ចាត់ទុកថា​មោឃៈ​ ហើយ​នឹង​មិន​ត្រូវ​បានពិចារណាឡើយ​។​
ការបង្កើតហ្វាយល៍​​នេះ​ត្រូវ​បានធ្វើឡើង​តាមរយៈ​វេទិកាអនឡាញ​ ដែលអាច​ចូលបានតាមវែបសាយត៍ដូចតទៅ​​៖ https://startupper-of-the-year-challenge.total.com (តទៅនេះហៅថា​ “វែបសាយត៍​”)។ នៅក្នុង​បណ្តាប្រទេស​ដែល​ការចូលប្រើ​អ៊ីនធឺណិត​មិន​សូវ​ទូលំទូលាយ​ ​ Total Cambodge​ រក្សាសិទ្ធិ​ផ្តល់​នូវ​
កុំព្យូទ័របម្រើ​ដោយខ្លួនឯង​ ដោយមិនចាត់ទុកថា​​វាមានប្រៀប​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ប្រើប្រាស់កុំព្យូទ័រ​ទាំងនេះ​ឡើយ​។​ បេក្ខជន​ភាព​នឹងត្រូវបានបង្កើតហ្វាយល៍​តាមរបៀប​ដូចគ្នា​ តាមរយៈវែបសាយត៍​ ​រួចបន្ទាប់​មក​អនុវត្ត​តាម​ដំណើរការជ្រើសរើស​ដូចគ្នានឹង​បេក្ខភាព​ផ្សេងទៀតដែរ។​
4.2 ការចុះឈ្មោះ និង​ការបង្កើត​ហ្វាយល៍​បេក្ខភាព​
វាជាការចាំបាច់ក្នុងការចុះឈ្មោះ​លើវែបសាយត៍​ដើម្បី​អាច​ចុះឈ្មោះ​បេក្ខភាព​។​
នៅពេលចុះឈ្មោះ​ បេក្ខជន​ត្រូវ​បញ្ជាក់​ត្រកូល​ នាមខ្លួន​ និង​អាសយដ្ឋាន​អ៊ីមែល​របស់គាត់ ឬ​នាង​។ បន្ទាប់មក​ គាត់ ឬនាង​ត្រូវតែ​យល់​ព្រម​ចំពោះ​លក្ខខណ្ឌ​នៃការប្រើប្រាស់​វែបសាយត៍​ និង​ទិន្នន័យ​ផ្ទាល់ខ្លួន​ និង​កតិកាស្តីពី​ការគ្រប់គ្រង​​ Cookie​ របស់ Total Cambodge​។​ ជំហានទាំងនេះ​នឹង​អនុញ្ញាត​ឲ្យ​គណនីរបស់គាត់ ឬនាង​ត្រូវ​បានបង្កើតឡើង​ដោយ​ស្វ័យប្រវត្តិ។ គាត់ ឬនាង​នឹង​ទទួល​បាន​ការបញ្ជាក់អះអាង​អំពីការបង្កើតនេះ​តាមអ៊ីមែល។​
បេក្ខជន​អាច​លុបចោលការចុះឈ្មោះ​ នៅគ្រប់ពេលវេលា​ ពី​វែបសាយត៍​ប្រកួត ​តាមរយៈផ្នែក “settings​”​ នៅក្នុងគណនី​របស់គាត់ ឬនាង​។ បន្ទាប់មក​ គាត់​ ឬនាង​នឹងទទួល​បាន​អ៊ីមែល​មួយ​ដែលបញ្ជាក់អះអាង​ការលុបចោល​គណនី។ បេក្ខជន​ក៏អាច​លុបហ្វាយល៍បេក្ខភាព​របស់គាត់ ឬនាង​​ផងដែរ ប្រសិនបើ​ចង់​​ តាមរយៈផ្នែក “ការចូលរួម​” ដោយចុច​លើ​ប៊ូតុង​ “លុបចោល​បេក្ខភាព​របស់ខ្ញុំ​”។ បន្ទាប់មក សារមួយ​នឹងលេចឡើង​នៅក្នុង​ផ្នែកនេះ​ដើម្បីបញ្ជាក់អះអាង​នូវ​ការលុបចោល​ហ្វាយល៍​។ ពុំមានអ៊ីមែល​ត្រូវបានផ្ញើ​ដើម្បីបញ្ជាក់អះអាង​នូវការលុបចោល​ឡើយ។​
ដើម្បី​បង្កើត​ហ្វាយល៍​បេក្ខភាព បេក្ខជន​ត្រូវតែ​ឆ្លើ​យ​កម្រង​សំណួរ​ថ្លឹងថ្លែងមួយ​​ និងផ្តល់​នូវព័ត៌មាន និងឯកសារ​ដែល​ត្រូវ​បានស្នើសុំ​ រួមទាំង​លេខទូរសព្ទ​ចល័ត​របស់គាត់ ឬនាង​។ រាល់ផ្នែកទាំងអស់​ដែល​ការបញ្ចូល​ទិន្នន័យ​ត្រូវ​បាន​បញ្ជាក់​ថាចាំបាច់​ ត្រូវតែ​បំពេញ​ដើម្បី​ឲ្យ​ហ្វាយល៍​អាច​ត្រូវ​បាន​ពិចារណា​។​ ប្រសិនបើ​បេក្ខភាព​មិន​មានព័ត៌មាន​ទាំងអស់ដែល​អាចរកបាន​ដើម្បី​បង្កើត​ហ្វាយល៍ទេនោះ​ គាត់ ឬនាង​អាច​ភ្ជាប់​ឡើងវិញទៅកាន់​ផ្នែក “បេក្ខភាព​” រហូតដល់​កាលកំណត់​សម្រាប់​បេក្ខភាព ដើម្បី​បំពេញ​ ឬកែប្រែវា។​
បេក្ខជន​នឹង​ត្រូវ​បានជូនដំណឹងអំពី​ដំណាក់កាលនៃការប្រកួត​តាមអ៊ីមែល ឬតាម SMS។​ អ្នករៀបចំរក្សាសិទ្ធិ​មិនផ្តល់​សេវាជូនដំណឹង​នៅក្នុង​ប្រទេសទាំងឡាយ​ណា​ ​ដែល​ដំណោះស្រាយនេះ​មិនអាច​ធ្វើទៅបាន​ ដោយ​មិនចាំបាច់​អះអាង​ហេតុផល​ដែល​ខ្លួន​មិនអាច​ធ្វើដូច្នោះ​បាន​នោះឡើយ​។​

ប្រការ​ 5 ដំណើរការនៃ​ការប្រកួត​
5.1៖ ការសម្របសម្រួល​បេក្ខភាព និង​ការបោះឆ្នោត​ដោយ​សាធារណជនទូទៅ​
ដំណាក់កាល​សម្របសម្រួល​​នឹង​នាំមុខ​ការផ្សព្វផ្សាយ​​សេចក្តីសង្ខេប​ខ្លី​មួយ​អំពី​ហ្វាយល៍របស់​
បេក្ខ​ជន​​នៅលើ​វែបសាយត៍។​ ក្នុងអំឡុង​ដំណាក់កាលនេះ​ អ្នករៀបចំ​រក្សាសិទ្ធិ​ដកចេញពី​ដំណើរការជ្រើសរើស​នូវហ្វាយល៍បេក្ខភាព​ណាមួយ​ដែលមិនពេញលេញ ឬមិនស្រប​តាម​វិធាន​ និង​ក្រម
សីលធម៌​របស់​តូតាល់។​
លើសពីនេះ ការសម្របសម្រួលនេះ​​នឹងផ្អែកលើ​លក្ខណវិនិច្ឆ័យ​សម្រាប់ការចុះឈ្មោះចូលរួម​​ប្រកួត​ដែល​កំណត់​នៅក្នុង​វិធានទាំងនេះ។​
បន្ទាប់មក ហ្វាយល៍​ពេញលេញ​ដែល​គោរពតាម​​លក្ខណវិនិច្ឆ័យ​សម្រាប់​ភាពមានសិទ្ធិ​ នឹង​ត្រូវ​ចូល​មើលបាន​ជាសាធារណៈ​នៅលើវែបសាយត៍​ និង​ដាក់ឲ្យ​សាធារណជន​ទូទៅ​បោះឆ្នោត​ (“ចែករំលែក​សម្រាប់​ការចូលចិត្ត (Share for Likes)”)​ តាមរយៈ​ការពណ៌នា​ខ្លីមួយ​ដែលផ្សព្វផ្សាយ​នៅលើ​វែបសាយត៍​ និង​ត្រូវ​បានបង្កើតហ្វាយល៍ដោយ​បេក្ខជន​ជាភាសា​ដែល​គាត់ ឬនាង​ជ្រើសរើស។​ សាធារណជន​អាចបោះឆ្នោត​លើវែបសាយត៍​ តាមរបៀបដូចខាងក្រោម​៖​
ការបោះឆ្នោត​ដោយ​សាធារណជន​សម្រាប់ ​“Share for Likes” នឹង​មានរយៈពេលពីរ (2) សប្តាហ៍​ ពោលគឺ ដប់ប្រាំ (15) ថ្ងៃ​។ ពិន្ទុដែល​ទទួលបាន​នឹ​ងអនុញ្ញាត​ឲ្យអ្នករៀបចំ​វាយតម្លៃ​លើ​ភាព​ចាស់ទុំ​ផ្នែក​ឌីជីថល និង​ចំណាប់អារម្មណ៍នៃការចាប់ផ្តើម​ ឬ​គំនិត​សម្រាប់​សាធារណជន​ទូទៅ​។ ប្រការ​នេះ​នឹង​ត្រូវ​បាន​ពិចារណា​​​សម្រាប់​ការវាយតម្លៃ​ទូទៅ​លើ​បេក្ខភាព​ (cf. 5.2)​។​
ពាក្យ​ “Share for Likes”៖ បេក្ខជន​នឹង​ត្រូវ​បានផ្ញើ​ តាមអ៊ីមែល នូវ​ការបង្ហោះដោយ​ក្រុមការងារ​រៀបចំ​នូវ​តំណភ្ជាប់​មួយ​ទៅកាន់ទំព័រ​ពណ៌នា​នៃគម្រោង​របស់គាត់ ឬនាង​នៅក្នុង​ម៉ូឌុល​ "Share for Likes" ​នៃវែបសាយត៍នៃការ​​ប្រកួតរបស់​ Total Cambodge។​​ ប្រសិនបើ​បេក្ខជន​ចង់ គាត់​ ឬ​នាង​អាច​ផ្សព្វផ្សាយ​ការបង្ហោះនេះ​លើបណ្តាញសង្គម​។ Followers របស់គាត់​ ឬនាង​ (មានន័យថា អ្នកប្រើប្រាស់​ដែលជាវ​ newsfeeds​ របស់​បេក្ខជន​ ទាក់ទងនឹង​គណនីបណ្តាញសង្គម (នានា) ​របស់បេក្ខជន​ – Facebook, Twitter, LinkedIn ។ល។​)​ ឬបុគ្គល​ណាម្នាក់ដែល​មានបំណង​គាំទ្រ​គាត់​ ឬនាង​ បន្ទាប់មក​ ត្រូវតែ​ចុច​លើតំណភ្ជាប់​នោះ​ទៅកាន់ទំព័រ​ពណ៌នា​សម្រាប់គម្រោង​ (គំនិត ឬ​ការចាប់ផ្តើម​) នៅក្នុង​ម៉ូឌុល "Share for Likes" លើ​​​វែបសាយត៍​ការប្រកួត​របស់​​ Total Cambodge​ រួចចុច​លើ​អាយខុន​ "Like" (ឬស្រដៀងគ្នា​)​ ដើម្បី​ផ្តល់​សំឡេងឆ្នោត​របស់ពួកគេ​ដល់​គម្រោង​។​ មុនពេលអាច​គាំទ្រ​គម្រោង​ដែលពាក់ព័ន្ធ Followers​ ត្រូវ​តែ​ចុះឈ្មោះ​ជាកំហិត​លើ​វែបសាយត៍​ ឬ​តាមរយៈ​បណ្តាញ​សង្គមរបស់ពួកគេ​ ដោយ​បញ្ជាក់​​ត្រកូល នាមខ្លួន​ និង​អាសយដ្ឋានអ៊ីមែល​របស់ពួកគេ និង​ការទទួល​យក​លក្ខខណ្ឌ​នៃការប្រើប្រាស់​វែបសាយត៍​ និ​ងទិន្នន័យ​ផ្ទាល់ខ្លួន និង​កតិកា​ស្តីពីការគ្រប់គ្រង​ Cookie របស់​​ Total Cambodge។ Follower ឬ​អ្នកចូលទស្សនា​អាច​ “like”​ រហូតដល់​ 3 គម្រោង​ជាសរុប។​
ចំនួន​ Likes ក្នុងមួយគម្រោង​នៅក្នុង​ម៉ូឌុល ​“Share for Likes” នៃ​វែបសាយត៍​ នឹង​ត្រូវ​បំលែងជា​ពិន្ទុ។​ ពិន្ទុនេះ​នឹង​តំណាង​ឲ្យ​ 10%​ នៅក្នុង​ពិន្ទុសរុប​​សម្រាប់គម្រោង។​​
មានតែ​សំឡេងឆ្នោត​ដែលធ្វើឡើង​តាមរយៈ​ម៉ូឌុល ​“Share for Likes” នៃ​វែបសាយត៍​​ប៉ុណ្ណោះ​ នឹង​ត្រូវ​បាន​ពិចារណា​។ បេក្ខជន​អាច​ផ្សព្វផ្សាយ​ (viralize​) គម្រោង​របស់ខ្លួន​តាមចិត្តចង់ ដើម្បី​បង្កើន​ឱកាស​សម្រាប់​ "Likes" ជាអតិបរមា​នៅក្នុង​ម៉ូឌុល​ប្រកួត​នៃ​[ប្រទេស​]។ ទោះជាយ៉ាងណាក៏ដោយ​ អ្នករៀបចំ​បដិសេធ​ទំនួលខុសត្រូវ​ទាំងឡាយ ទាក់ទងនឹង​របៀបដែល​បេក្ខជន​ផ្សព្វផ្សាយ​គម្រោង​របស់​គាត់​ ឬនាង​។ ជាងនេះ​ទៀត​ ប្រសិនបើ​បេក្ខជន​ធ្វើឲ្យ​ Followers របស់គាត់ ឬនាង​ ឬអ្នកប្រើប្រាស់​វែបសាយត៍​ផ្សេងទៀត​ “like”​ ការបង្ហោះ​របស់​គាត់ ឬនាង​ជាលក្ខណៈផ្ទៃក្នុង​លើ​បណ្តាញ​សង្គម និង​មិនមែនលើ​ម៉ូឌុល ​“Share for Likes” នៃ​វែបសាយត៍​​​ អ្នករៀបចំនឹង​មិនអាច​បន្ថែម​ Likes ទាំងនេះដល់ពិន្ទុសរុប​ ឬ​ពន្យល់​ពីប្រភព​របស់វាបានឡើយ និងដោយ​ហេតុនេះ​វា​មិនមាន​តម្លៃ​នៅក្នុង​ការរាប់​​ “Share for Likes” ឬ​សម្រាប់​ពិន្ទុសរុប​នោះទេ​។​
5.2៖ ការជ្រើសរើសបេក្ខភាព
ជាទូទៅ នៅគ្រប់​ដំណាក់កាលទាំងអស់​​នៃ​ដំណើរការ​ជ្រើសរើស​ ភាព​សមស្រប​តាម​តម្លៃ​សីលធម៌​របស់តូតាល់ គ្រុប​ នឹង​ត្រូវ​បាន​ពិចារណា។ ស្រដៀងគ្នានេះដែរ ខ្លឹមសារ​ និងភាពច្បាស់លាស់នៃ​ហ្វាយល៍​បេក្ខភាព​ គឺជាលក្ខណវិនិច្ឆ័យ​ដ៏សំខាន់​ដែលធ្វើឲ្យ​គេអាច​វាយតម្លៃ​សមត្ថភាព​នៃគំនិត ឬ​ការចាប់ផ្តើម​ដែលនឹង​ត្រូវ​ប្រើ​ប្រាស់។​ ជាចុងក្រោយ​ ប្រសិនបើ​ពាក់ព័ន្ធ​ ដោយ​ពិចារណា​លើ​ប្រធានបទនៃគំនិត​ ឬ​ការចាប់ផ្តើម គណៈកម្មការ​នឹង​យកចិត្តទុកដាក់​ជាពិសេស​ដល់ទិដ្ឋភាព​បរិស្ថាន និង​សុវត្ថិភាព។​​
ហ្វាយល៍នីមួយៗ​នឹង​ត្រូវបាន​វាយតម្លៃ​ យោងតាម​លក្ខណវិនិច្ឆ័យ​ដូចខាងក្រោម​៖​
  1.       ឥទ្ធិពលផ្នែក​សង្គម​/មុខងារសង្គម
សមត្ថភាពក្នុងការបង្កើត​តម្លៃ​យូរអង្វែង​ និងរួមចំណែក​ដល់​ការអភិវឌ្ឍសហគមន៍​
មូលដ្ឋាន​ (ការបង្កើតការងារ​ ការជំនួស​សម្រាប់​ការនាំចូល​ ការចូលរួម​នៅក្នុង​ការ​អភិវឌ្ឍ​ផ្នែក​អប់រំ​ ការកែលម្អ​ជីវភាព​រស់នៅ​សម្រាប់​ប្រជាជន​មូលដ្ឋាន​ ។ល។​)។
សមត្ថភាព​ក្នុងការ​ប្រមើលមើល​តម្រូវ​ការ​ដែល​ត្រូវ​បាន​បំពេញ​មិនគ្រប់គ្រាន់​ ប្រសិនបើ​មិន​បានបំពេញតាមទាល់តែសោះ និង​សមត្ថភាព​ក្នុងការឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ទាំងនោះ​ តាមរយៈ​បេសកកម្ម​បង្ការ ដោះស្រាយ​​ ឬ​ផ្តល់សំណង​។ ឥទ្ធិពលផ្នែក​សង្គម ឬ
​មុខងារសង្គម​អាច​ពាក់ព័ន្ធនឹង​ចំនួន​ប្រជាជន​ជាក់លាក់ ឬ​សង្គម​ទាំងមូល​នៃប្រទេស​។​ ឥទ្ធិពលផ្នែក​សង្គម​/​​​​មុខងារសង្គម​​មិនអាច​ជា​ការពណ៌នា​ទាំងស្រុង​អំពី​វិធានការ​ដែលធ្វើឡើង​ដោយ​អង្គភាព​នោះទេ​ ប៉ុន្តែ​ជា​ការពណ៌នា​អំពី​ប្រយោជន៍ជាក់ស្តែង​ដែល​អាច​វាស់វែង​បាន តាមរយៈ​ប្រសិទ្ធភាព ការផ្លាស់​ប្តូរ លទ្ធផល​ ឬ​ផលវិបាក​ដែលបង្កើត​ឡើង​ដោយ​អង្គភាព និង​/ឬ​គម្រោង​/គំនិត។​
  1.       នវានុវត្តន៍​​
លក្ខណៈបង្កើតថ្មី​​ មានន័យថា ការផ្តល់​ដំណោះស្រាយ​ថ្មី និង​/ឬ​ដំណោះស្រាយ​ផ្នែក
​​បច្ចេកវិទ្យា​ (ប៉ុន្តែ​មិន​មែនត្រឹមតែ​បច្ចេកវិទ្យាប៉ុណ្ណោះទេ​)​ ក្នុងការ​ឆ្លើយ​តប​ទៅនឹង​ការលំបាក​ដែល​ជួបប្រទះ​នៅក្នុង​ប្រទេស​ពី​ទស្សនៈ​សង្គម ឬ​មុខងារសង្គម​។ ការបង្កើតថ្មី​មិនចាំបាច់តែមានន័យថា​បដិវត្តន៍នោះទេ វា​អាច​ជា​​ការ​កើនឡើង​​ មានន័យថា​ វា​ធ្វើឲ្យ​ប្រសើរឡើង​នូវ​អ្វី​ដែលមានស្រាប់​ ឬ​រ៉ាឌីកាល់​ មានន័យថា វា​ធ្វើ​ឲ្យ​មានការ​កែផ្លាស់ប្តូរ​ការលក់ដុំ។ នវានុវត្តន៍​ក៏អាច​ពាក់ព័ន្ធនឹង​របៀប​ដែល​ការចាប់ផ្តើម​ ឬ​ការចាប់ផ្តើម​នៅពេលអនាគត​មានសកម្មភាពលើ​របៀប​ដែល​វា​ធ្វើសកម្មភាព​ មានន័យថា អភិបាលកិច្ច​ដែលបានស្នើឡើង​ ទម្រង់ចាត់តាំងថ្មី​​ ។ល។​
  1.       សមិទ្ធលទ្ធភាព​ និង​សក្តានុពល​អភិវឌ្ឍន៍​
ការប្រកួត​មានបំណង​បំពេញបន្ថែម​​រចនាសម្ព័ន្ធ​ទាំងអស់ ពីគំនិត​​ចំពោះការចាប់ផ្តើម​ ដែលតិចជាង​ពីរឆ្នាំ។​​ វាជាការសំខាន់​សម្រាប់​​អ្នករៀបចំដែលថា គំនិត​ និង​ការចាប់​ផ្តើម​នឹងអា​ចអភិវឌ្ឍ។​​ សម្រាប់គំនិត​ ការពណ៌នាត្រឹមត្រូវ​បំផុត​ដែលអាច​មាន​អំពី​​វិធានការ​ដំបូង​ដែលត្រូវ​ធ្វើឡើង នឹង​ធ្វើឲ្យ​គេអាច​វាយតម្លៃ​ពីសមិទ្ធលទ្ធភាព​នៃគំនិតនេះ​ និងកំណត់ “ផលិតផល​ជោគជ័យ​អប្បបរមា​”។ សម្រាប់​ការចាប់ផ្តើម​តិចជាង​ 2 ឆ្នាំ​ វាគឺ​ជា​សក្តានុពល​អភិវឌ្ឍន៍​ សមត្ថភាព​នៃការចាប់ផ្តើម​ក្នុងការ​ចូល​ទៅកាន់ដំណាក់កាល​រីក​ចម្រើន​របស់ខ្លួន​ មានន័យថា បង្កើន​ទំហំ​នៃការចាប់​ផ្តើម​ដែល​នឹង​ត្រូវ​សង្កេត​មើល។​
អ្នករៀបចំរក្សាសិទ្ធិ​កែប្រែ​បញ្ជី​នេះ​នៅគ្រប់ពេលទាំងអស់​ និងត្រូវ​ជូនដំណឹង​ដល់​បេក្ខជន​អំពី​ការកែប្រែនេះ​ តាមរយៈ​បច្ចុប្បន្នភាព​លើ​វែបសាយត៍​ ប្រសិនបើពាក់ព័ន្ធ។​
5.2.1 ដំណាក់កាលទីមួយនៃការជ្រើសរើស​ហ្វាយល៍​បេក្ខភាព​
ហ្វាយល៍ទាំងឡាយ​នឹង​ជាកម្មវត្ថុ​​នៃ​ពិន្ទុសរុប​ ដែល​រួមបញ្ចូល​ទាំង​ការបោះឆ្នោត​របស់សាធារណជន​ទូទៅ​ និង​ពិន្ទុ​ស្វ័យប្រវត្តិ​ដែលកើតចេញពី​កម្រងសំណួរ​ថ្លឹង​ថ្លែង​ (4.2)​។
ដោយ​ត្រូវ​បាន​បង្កើតឡើង​ដោយ​ទីប្រឹក្សា​មួយក្រុម​ដែលជំនាញខាង​ដាក់ពិន្ទុ​ការចាប់ផ្តើម កម្រង​សំណួរ​ថ្លឹងថ្លែង​មានបំណង​កំណត់​​ដោយ​ឥតលម្អៀង​នូវ​ពិន្ទុ​ភាពចាស់ទុំ​ ផ្អែកលើ​ដំណាក់កាល​អភិវឌ្ឍន៍​នៃគម្រោង​ និងកំណត់ពិន្ទុ​នៃ​ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​សាជីវកម្ម​ (CSR)។​ សំណួរ​ជាក់លាក់មួយចំនួន​ ដោយ​ផ្សារភ្ជាប់ទៅនឹង​លក្ខណវិនិច្ឆ័យ​សម្រាប់​ការ​វាយតម្លៃ​ចំនួនបី​ដែលពណ៌នា​នៅក្នុងចំណុច 5.2 នឹង​ត្រូវ​ថ្លឹងថ្លែង​ដោយ​អនុគ្រោះ​ដើម្បី​ឲ្យ​លក្ខណវិនិច្ឆ័យទាំងនេះ​មានតម្លៃកាន់តែខ្លាំង​នៅក្នុង​ពិន្ទុ។​
ដូច្នេះ ពិន្ទុសរុប​រួមបញ្ចូល​៖​
  •       ពិន្ទុ​ស្វ័យ​ប្រវត្តិ​ពីកម្រងសំណួរ​ថ្លឹង​ថ្លែង​ (90%)
  •       ការបោះឆ្នោត​របស់​សាធារណជន​ទូទៅ (10%)​
5.2.2 ដំណាក់កាលទីពីរនៃការជ្រើសរើស​ហ្វាយល៍​បេក្ខភាព​ (អ្នកវិជ្ជាជីវៈ​សហគ្រិនភាព​សង្គម​)
អ្នករៀបចំនឹង​មាន​ហ្វាយល៍​បេក្ខភាព​ដែលមានពិន្ទុ​ល្អបំផុត​ចំនួន​មួយរយ (100) ដែល​ពេញលេញ និងគោរពតាមលក្ខណវិនិច្ឆ័យ​សម្រាប់ភាពមានសិទ្ធិ​របស់​ Total Cambodge​ ដែល​ត្រូវ​បានសិក្សា​ផ្អែកលើ​មូលដ្ឋាន​នីមួយៗ​ដោយ​អ្នកវិជ្ជាជីវៈ​ក្នុង​វិស័យ​សហគ្រិនភាព​សង្គម​។ ហ្វាយល៍​ទាំងឡាយ​ណា​​ដែលមាន​ពិន្ទុ​ស្មើគ្នា​ទៅនឹង​ហ្វាយល៍​ល្អបំផុត​ទីមួយរយ​ ក៏នឹង​ត្រូវ​ដាក់បញ្ចូល​ផងដែរ​នៅក្នុង​ហ្វាយល៍​ដែលបានសិក្សា​នីមួយៗ​ ដោយ​អ្នកវិជ្ជាជីវៈ​សហគ្រិនភាព​សង្គម។​
ប្រសិនបើ​ការបញ្ចូល​តិចជាង​មួយរយ​ (100)​​ ត្រូវ​បាន​បង្កើតជាហ្វាយល៍​នៅក្នុង​រយៈពេល​បើកចំហ​សម្រាប់​បេក្ខភាព​ បេក្ខភាព​ទាំងអស់​នឹង​ត្រូវ​បាន​សិក្សា​។​
ក្នុងករណី​មានហ្វាយល៍​ដែល​មានពិន្ទុ​ស្មើគ្នា​នៅលំដាប់ទី​ 100 អ្នករៀបចំ​រក្សាសិទ្ធិ​បញ្ចូល​ហ្វាយល៍​ដែលមានពិន្ទុស្មើគ្នាទាំងនេះ​នៅក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង 100​ ដែលនឹង​អាចមើលឃើញ​លើវែបសាយត៍​។ ក្នុងករណីមានហ្វាយល៍ដែលមានពិន្ទុ​ស្មើគ្នា​ច្រើនពេក អ្នករៀបចំរក្សាសិទ្ធិបំបែក​ពិន្ទុ ដោយ​ដំបូង​ពិនិត្យ​ពិន្ទុ​ដែលផ្តល់​ដោយ​កម្រងសំណួរ​។ ក្នុងករណី​ពិន្ទុ​នៃកម្រង​សំណួរ​​ក៏ស្មើគ្នា អ្នករៀបចំរក្សាសិទ្ធិ​ជ្រើសរើស​ហ្វាយល៍​ទាំងអស់​ដែលមាន​ពិន្ទុស្មើគ្នា​។​
គម្រោង​ចំនួន​មួយរយ (100)​ ដែល​ត្រូវ​បានជ្រើសរើស​ ដោយ​ប្រើ​គោលការណ៍​ខាងលើ​ នឹង​ទទួល​បាន​ពិន្ទុ​​ម្តងទៀត ផ្អែកលើចម្លើយ​ដែលផ្តល់​ចំពោះ​កម្រងសំណួរថ្លឹងថ្លែង​ និងយោងតាម​លក្ខណវិនិច្ឆ័យ​ដាក់ពិន្ទុ​ចំនួនបី​ដែល​ពណ៌នា​នៅក្នុង​ចំណុច 5.2 ដោយ​ថ្លឹងថ្លែងដូចខាងក្រោម​៖​
  1.       ឥទ្ធិពល​ផ្នែក​សង្គម/មុខងារសង្គម​៖​ 50% នៃពិន្ទុ​
  2.       នវានុវត្តន៍៖​ 30% នៃពិន្ទុ​​
  3.       សមិទ្ធលទ្ធភាព និង​សក្តានុពលអភិវឌ្ឍន៍​៖​ 20% នៃពិន្ទុ​​
តាមរយៈនេះ ពិន្ទុដែលទទួលបាន​នឹង​ធ្វើឲ្យគេអាច​ជ្រើសរើស​គម្រោង​ល្អបំផុត​ចំនួន​ដប់ប្រាំ (15) ដែល​បន្ទាប់​មកនឹង​ត្រូវ​បានដាក់​ក្នុង​បញ្ជីសង្ខេប។​
ក្នុងករណីមានពិន្ទុស្មើគ្នា​នៅ​លំដាប់​ទី​ 15 អ្នករៀបចំ​រក្សាសិទ្ធិដាក់​បញ្ចូល​បេក្ខជនដែលមានពិន្ទុ​ស្មើ​គ្នាទាំងនេះ​នៅក្នុង​លំដាប់​កំពូល​ទាំង 15 ដែលនឹង​អាច​មើលឃើញ​លើ​វែបសាយត៍។ ក្នុងករណី​មានហ្វាយល៍​ដែលមានពិន្ទុ​ស្មើគ្នា​ច្រើនពេក​ អ្នករៀបចំរក្សាសិទ្ធិ​បំបែកពិន្ទុ​ ដោយ​ដំបូង​ពិនិត្យ​ពិន្ទុ​ដែល
ផ្តល់​​ដោយលក្ខណវិនិច្ឆ័យសម្រាប់​ឥទ្ធិពល​ផ្នែកសង្គម​ និងមុខងារសង្គម​។​
ប្រសិនបើ​ពិន្ទុ​សម្រាប់​លក្ខណវិនិច្ឆ័យសម្រាប់​ឥទ្ធិពល​ផ្នែកសង្គម​ និងមុខងារសង្គម​​ ស្មើគ្នា​ អ្នករៀប​ចំ​រក្សាសិទ្ធិ​បំបែក​បេក្ខជន​ ដោយ​ពិចារណាលើពិន្ទុ​ពីលក្ខណវិនិច្ឆ័យ​សម្រាប់ការបង្កើតថ្មី​។ ប្រសិន​​បើពិន្ទុ​លើកទីពីរ​នេះ​ដូចគ្នា​សម្រាប់​ពិន្ទុ​ស្មើគ្នា​ ពិន្ទុលើក​ទីបី​​​ពីលក្ខណវិនិច្ឆ័យ​លើ​សក្តានុពល និងសមិទ្ធលទ្ធភាព​នៃគម្រោង​ ក៏នឹងដូចគ្នា​ផងដែរ អ្នករៀបចំរក្សាសិទ្ធិ​ជ្រើសរើស​គម្រោងទាំងអស់។​​
5.2.3 ការជូនដំណឹង​អំពីបញ្ជីសង្ខេប​
ក្រោយពីដំណាក់កាល​ធ្វើបញ្ជីសង្ខេប​ បញ្ជី​ឈ្មោះ​អ្នកជាប់​ដល់វគ្គចុង​ក្រោយ​នឹង​ត្រូវ​បញ្ជូនតាម
​អ៊ីមែល​ ឬ​ SMS ទៅកាន់​ពួកគេ​ម្នាក់ៗ​។​​ អ្នករៀបចំរក្សាសិទ្ធិ​មិន​ផ្តល់​សេវាជូនដំណឹង​នេះ​នៅក្នុង​
បណ្តាប្រទេស​ដែល​ដំណោះស្រាយ​នេះ​មិនអាច​ធ្វើទៅបាន​ ដោយ​មិនចាំបាច់​អះអាង​ហេតុផល​ដែល​ខ្លួនមិនអាច​ធ្វើដូច្នោះ​ឡើយ។​ បញ្ជី​ឈ្មោះ​អ្នកជាប់ដល់វគ្គចុងក្រោយ​ក៏អាច​រកបាន​ផងដែរ​លើវែបសាយត៍​ នៅ​ចុងខែ​មករា ឆ្នាំ​ 2019​។​
ក្រោយពីផ្សព្វផ្សាយ​លទ្ធផល​ ​អ្នកជាប់ដល់វគ្គចុងក្រោយ​​នឹង​មានរយៈពេល​ប្រាំ (5) ថ្ងៃប្រតិទិន​ដើម្បីបញ្ជាក់អះអាង​ជាផ្លូវការ​តាមអ៊ីមែល​ដល់​អ្នករៀបចំ​ថា ពួកគេ​កំពុង​រក្សា​បេក្ខភាព​របស់ខ្លួន​សម្រាប់​ការបន្ត​ការប្រកួត​។ ប្រសិនបើ​ខកខានក្នុងការធ្វើបែបនោះ​ អ្នករៀបចំ​រក្សាសិទ្ធិ​ប្រកាស​អសមត្ថភាព​របស់​​បេក្ខជន​ណាមួយដែល​មិនបាន​ធ្វើដូច្នោះ។​
បន្ទាប់មក​ កាលវិភាគមួយ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​​អ្នកជាប់ដល់វគ្គចុងក្រោយ​​ តាមអ៊ីមែល​ ឬ​ SMS។ កិច្ច​ប្រជុំ​ចំនួន​ពីរ​នឹង​ត្រូវ​គ្រោងធ្វើឡើងសម្រាប់​៖​​
  •      កិច្ច​ប្រជុំ​សម្រាប់​ការ​បង្វឹក/ការរៀបចំ​ការពណ៌នា​គម្រោង​ដល់គណៈកម្មាធិការ​ចុងក្រោយ​
  •      ការពណ៌នា​គម្រោង​ដល់​គណៈកម្មាធិការ​ចុងក្រោយ​​។
កិច្ច​ប្រជុំ​ទាំងនេះ​នឹង​ត្រូវ​បាន​រៀបចំឡើង​យ៉ាងហោចណាស់​ប្រាំពីរ (7) ថ្ងៃប្រតិទិន​ក្រោយការប្រកាស​លទ្ធផលនៃបញ្ជី​សង្ខេប។ កិច្ច​ប្រជុំ​ដាច់ដោយឡែក​ចំនួនពីរ​នៅកាលបរិច្ឆេទ​ផ្សេងគ្នា​ អាច​ត្រូវ​បាន​ផ្តល់​ តាមករណី​នីមួយៗ។​
5.2.4 ការជ្រើសរើស​ជ័យលាភី​ដោយ​គណៈកម្មការ​មូលដ្ឋាន​
ក្នុងអំឡុង​ដំណាក់កាល​ពណ៌នា​ចុងក្រោយ​ ​​អ្នកជាប់ដល់វគ្គចុងក្រោយ​​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើការ​បង្ហាញ​យ៉ាង​យូរបំផុតដប់ (10) នាទី នៅចំពោះមុខ​គណៈកម្មការ​ ដែល​អាចរួមបញ្ចូលទាំង​ការបង្ហាញ​ប្រភេទ​​ power-point​ ចំពោះ​ទម្រង់​បែបបទ​ដែលកំណត់ដោយ​អ្នករៀបចំ និងដែល​អាច​បញ្ចប់​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងទៀត​ ដែល​បញ្ជី​ឈ្មោះ​នឹង​ត្រូវ​បញ្ជូន​ដល់​​អ្នកជាប់ដល់វគ្គចុងក្រោយ​​។ ការបង្ហាញនេះ​នឹង​តាមដោយ​វគ្គសំណួរចម្លើយ​មួយ​ដែលមានរយៈពេល​យូរបំផុតដប់ (10) នាទី។ ជាចុងក្រោយ​ គណៈកម្មការ​រក្សាសិទ្ធិ​ជ្រើសរើស​តែហ្វាយល៍​បេក្ខភាព​ទាំងឡាយណា​ដែល​ខ្លួនគិត​ថា​សមស្រប​ ផ្អែកលើ​លក្ខណវិនិច្ឆ័យ​សម្រាប់​ការជ្រើសរើស​ដែលកំណត់​នៅក្នុង​ចំណុច 5.2​។
ការជ្រើសរើស​ដោយសមាជិក​គណៈកម្មាធិការ​គឺជា​ឆន្ទានុសិទ្ធិ​ទាំងស្រុង​ និង​មិន​អាច​ជំទាស់​បានឡើយ ទោះតាម​វិធីណាក៏ដោយ។​
5.2.4.1 ជ័យលាភី​ទាំង​បី (3) រូប​ និង​រង្វាន់​របស់ពួកគេ​
ការជ្រើសរើស​របស់​គណៈកម្មការ​​ ដែលអាច​ ប្រសិនបើ​ពាក់ព័ន្ធ​ ជ្រើសរើស​តិចជាង​បី (3) គម្រោង ឬ​សូម្បីតែ​មិនអាច​​ជ្រើសរើសគម្រោង​ណា​មួយសោះ គឺ​ជា​ឆន្ទានុសិទ្ធិ​ទាំងស្រុង​ និង​មិនអាច​ជំទាស់​បានឡើយ​ ទោះ​តាមវិធីណាក៏ដោយ​។​
ជ័យលាភី​នីមួយៗ​នឹង​ទទួលប្រយោជន៍ពី​ការបំប៉ន​ដែលមាន​លក្ខណៈ​​ផ្ទាល់​ខ្លួន​ (ការ​បង្វឹក​) ដែល​មានបំណង​ជួយ​គាត់​ ឬនាង​ក្នុងការ​បង្កើត​ និង​/ឬអភិវឌ្ឍ​អាជីវកម្ម​របស់គាត់​ ឬនាង​។ ខ្លឹមសារ និងថិរវេលា​នៃ​ការបំប៉ននេះ​នឹងត្រូវ​សម្រប​តាម​ដំណាក់កាល​អភិវឌ្ឍន៍​នៃគម្រោង​ និង​ក្នុងរយៈពេលកំណត់មួយ​ (ដែល​នឹងត្រូវ​បញ្ជាក់​ក្នុងមួយ​ពេលវេលា​គម្រោង​/ផែនការ​) ដែល​គណៈកម្មការ​បានកំណត់​ក្នុងអំឡុង​ដំណើរការ​នៃការជ្រើសរើស។ ការបំប៉ននេះ​នឹង​ត្រូវ​អនុវត្ត​​ថា​​បញ្ចប់​មុន​ត្រីមាស​ទី 1 ឆ្នាំ​ 2019។​
អ្នករៀបចំ​រក្សាសិទ្ធិ​ជាពិសេស​ក្នុងការបង្វឹក​​អ្នកជាប់ដល់វគ្គចុងក្រោយ​​ទាំងអស់​ និងដោយ​មិន​ផ្តល់​ដល់​​អ្នកជាប់ដល់វគ្គចុងក្រោយ​​​ដែល​មិន​ឈ្នះរង្វាន់​នូវ​សិទ្ធិ​ណាមួយ​ក្នុងការ​ទទួលបាន​រង្វាន់ផ្សេងទៀតឡើយ​។​
លើសពីនេះ អ្នករៀបចំ​នឹង​ផ្តល់​៖​
  •      14,287 ដុល្លារអាមេរិក ជារង្វាន់​ដល់​ជ័យលាភី​លេខ 1
  •      8,572 ដុល្លារអាមេរិក ជារង្វាន់​ដល់​ជ័យលាភី​លេខ 2 និង​
  •      5,715 ដុល្លារអាមេរិក ជារង្វាន់​ដល់​ជ័យលាភី​លេខ 3។
ថវិកានេះ​មានបំណង​ផ្តាច់មុខ​ និង​ទាំងស្រុង​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ដំណើរការ​សហគ្រិន​ភាព​ ពោលគឺ​៖​
  •      ការបន្ត​ការអភិវឌ្ឍអាជីវកម្ម​ដែលមានស្រាប់​ ដែល​នឹង​ត្រូវ​ទូទាត់​នៅពេលបញ្ចប់​ការបំប៉នដែលមានលក្ខណៈផ្ទាល់ខ្លួន
ឬ​
  •     ការអនុវត្ត​គម្រោង​ដោយ​ការ​បង្កើតអាជីវកម្ម​ ហើយក្នុងករណី​ពិសេស​នេះ ថវិកា​នឹង​ត្រូវ​ធ្វើការទូទាត់​ពីរលើក​៖ មួយភាគបី (1/3) នៅពេលបញ្ចប់​ការបំប៉ន​ និង​ពីរភាគបី​ដែលនៅសល់ (2/3) នៅពេលបង្កើត​សហគ្រាសជាក់ស្តែង​ ក្នុងរយៈពេល​អតិបរមា​ប្រាំមួយ (6) ខែ។ ប្រសិនបើ​នៅទីបំផុត​ ក្រុមហ៊ុន​មិន​ត្រូវ​បានបង្កើតឡើង​ ទោះជាដោយសារ​មូលហេតុ​ណាក៏ដោយ អ្នករៀបចំ​រក្សាសិទ្ធិ​មិនទូទាត់ចំនួន​នៅសល់នៃ​ទឹកប្រាក់​រង្វាន់ឡើយ។​​​
ជាចុងក្រោយ​ អ្នករៀបចំ​ត្រូវ​បន្ត​ជាមួយនឹង​ការផ្សព្វផ្សាយ​​​ ក្នុងបំណងផ្តល់នូវ​​សមត្ថភាពលេចធ្លោ​របស់ជ័យលាភី​នៅក្នុង​ប្រទេស​របស់គាត់ ឬនាង។ ​ការផ្សព្វផ្សាយ​នេះ​អាច​មានទម្រង់ជា​ការ​បង្ហាញ​នៅលើវែបសាយត៍​របស់​ Total Cambodge ​ឬ​យុទ្ធនាការ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។ អ្នករៀបចំ​រក្សាសិទ្ធិ​កំណត់​កម្រិត​នៃការសន្យា​​សម្រាប់​​ការផ្សព្វផ្សាយ​ និង​សមត្ថភាពលេចធ្លោ​នេះ យោងតាម​ធនធានដែលអាច​រកបាន​នៅក្នុងក្រុមហ៊ុន​សាខា​ ដោយ​ជ័យ​លាភី​មិនអាច​ទាមទារ​សំណង​ណាមួយ​បានឡើយ​។​
រង្វាន់​មិនអាច​ប្តូរ​យករង្វាន់​ផ្សេង តម្លៃ​ជាប្រាក់នៃរង្វាន់ ឬ​ទម្រង់​ណាមួយ​នៃ​រូបិយប័ណ្ណ​បានឡើយ ទោះ​ជាដោយសារ​មូលហេតុ​អ្វីក៏ដោយ​។​
រង្វាន់​​គឺ​ផ្ទាល់ខ្លួន មិនអាចផ្ទេរ​បាន​ និង​មិនអាច​បង្កើត​ជាមូលដ្ឋាន​នៃការប្រកួត​ ឬ​វិវាទ​ណាមួយ​ឡើយ​។
5.2.4.2 ស្លាក​ កំពូលសហគ្រិន​ជា​​ស្ត្រី​
ក្នុងអំឡុង​ដំណាក់កាលពណ៌នា​ចុងក្រោយ​ អ្នក​រៀបចំ​នឹ​ងកំណត់​គម្រោងមួយ​ក្នុងចំណោម​​អ្នកជាប់ដល់វគ្គចុងក្រោយ​ ដែល​យ៉ាងហោចណាស់​ម្នាក់ក្នុងចំណោម​ស្ថាបនិក​ទាំងឡាយ​គឺ​ជា​ស្ត្រី​ ហើយ​នឹង​ប្រគល់​ដល់គម្រោងនោះ​នូវ​ស្លាក​ “កំពូលសហគ្រិន​ជា​​ស្ត្រី​”។ ស្លាកនេះ​គឺឯករាជ្យពីឋានៈ​របស់ជ័យលាភី​ ទោះបី​វា​អាច​ត្រូវ​បាន​គួបផ្សំគ្នា​ក៏ដោយ​ និងមិនមែនជា​កម្មវត្ថុនៃ​រង្វាន់​ហិរញ្ញវត្ថុ​ណាមួយ​ពី​អ្នករៀបចំឡើយ​។ វាមានបំណង​លើកទឹកចិត្ត​ស្ត្រី​ឲ្យបង្កើត​ការចាប់ផ្តើម​អាជីវកម្ម​របស់ពួកគេ​។​
ស្លាកនេះ​នឹងត្រូវ​បាន​ផ្តល់​ជូនដូចតទៅ៖​ ប្រសិនបើ​គម្រោង​ដែល​បង្ហាញ​ដោយ​ស្ត្រី​ គឺ​ក្នុងចំណោម​គម្រោង​ល្អបំផុតទាំងបី​ (3) ដែលជ្រើសរើស​ដោយ​គណៈកម្មការ​ ស្លាក​ “កំពូលសហគ្រិន​ជា​​ស្ត្រី​”​ នឹង​ត្រូវ​បាន​ផ្តល់​ជូនស្ត្រី​ទីមួយ​នៅក្នុងចំណាត់​ថ្នាក់​។ ប្រសិនបើ​គ្មានគម្រោង​ណាមួយដែល​​បង្ហាញ​ដោយ​ស្ត្រី​ស្ថិតក្នុងចំណោម​គម្រោង​ល្អបំផុតទាំងបី​ (3) ដែលជ្រើសរើស​ដោយ​គណៈកម្មការ​ទេនោះ ស្លាក​ “កំពូលសហគ្រិន​ជា​​ស្ត្រី​”​ នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​គណៈកម្មការ​ដល់​អ្នកជាប់ដល់វគ្គចុងក្រោយ​ម្នាក់​ដែល​មិន​ឈ្នះ​រង្វាន់។​
គម្រោង​ដែល​មាន​ស្លាក​ “កំពូលសហគ្រិន​ជា​​ស្ត្រី​”​​ អាច​ទទួល​អត្ថប្រយោជន៍​ពីការបង្កើតបណ្តាញ​​ ការ​បង្ហាត់ និង​/ឬ​ការបង្វឹក​។ អ្នករៀបចំ​រក្សាលទ្ធភាព​នៃការ​នាំជ័យលាភីរូបនេះ​ទៅកាន់​ទីក្រុង​ប៉ារីស​សម្រាប់ព្រឹត្តិការណ៍​សហគ្រិនភាព​ជាស្ត្រី​ទាំងអស់។​​
អ្នករៀបចំរក្សាសិទ្ធិ​មិន​ផ្តល់ស្លាកនេះ​ឡើយ ប្រសិនបើគ្មានហ្វាយល៍ណាមួយដែល​បង្ហាញដោយ​ស្ត្រី​បំពេញ​តាម​លក្ខណវិនិច្ឆ័យ​សម្រាប់ភាពមានសិទ្ធិ ឬ​គុណភាព​ដែលកំណត់​នៅក្នុងចំណុច (5.2)​។
រង្វាន់​មិនអាច​ប្តូរ​យករង្វាន់​ផ្សេង តម្លៃ​ជាប្រាក់នៃរង្វាន់ ឬ​ទម្រង់​ណាមួយ​នៃ​រូបិយប័ណ្ណ​បានឡើយ ទោះ​ជាដោយសារ​មូលហេតុ​អ្វីក៏ដោយ​។​
រង្វាន់​​គឺ​ផ្ទាល់ខ្លួន មិនអាចផ្ទេរ​បាន​ និង​មិនអាច​បង្កើត​ជាមូលដ្ឋាន​នៃការប្រកួត​ ឬ​វិវាទ​ណាមួយ​ឡើយ​។​
5.2.4.3 ស្លាក​ការចាប់ផ្តើម​សម្រាប់​ថាមពល​កាន់តែប្រសើរ​
ក្នុងអំឡុង​ដំណាក់កាលពណ៌នា​ចុងក្រោយ​ អ្នក​រៀបចំរក្សាលទ្ធភាពក្នុងការ​កំណត់ក្នុងចំណោម​​អ្នកជាប់ដល់វគ្គចុងក្រោយ​នូវ​គម្រោង​មួយ​ ឬច្រើន​ដែល​ទាក់ទង​ដោយផ្ទាល់ដល់​សកម្មភាព​របស់ខ្លួន​។​​ បន្ទាប់មក​ ​អ្នកជាប់ដល់វគ្គចុងក្រោយ​នេះ ឬ​ទាំងនេះ​នឹង​ត្រូវ​បាន​ផ្តល់ស្លាក​ ការចាប់ផ្តើម​​សម្រាប់​ថាមពល​កាន់តែប្រសើរ​” និងអាច​ត្រូវ​បាន​ដាក់ឲ្យ​មានទំនាក់ទំនង​ជាមួយ​ក្រុមផ្ទៃក្នុង​របស់អ្នករៀបចំ​សម្រាប់ភាពជាដៃគូ​សក្តានុពល​។​
ស្លាក ​ការចាប់ផ្តើម​សម្រាប់​ថាមពល​កាន់តែប្រសើរ​​ នេះ គឺឯករាជ្យពីឋានៈ​របស់ជ័យលាភី​ ទោះបី​វា​អាច​ត្រូវ​បាន​គួបផ្សំគ្នា​ក៏ដោយ​ និងមិនមែនជា​កម្មវត្ថុនៃ​រង្វាន់​ហិរញ្ញវត្ថុ​ណាមួយ​ពី​អ្នករៀបចំឡើយ​។
អ្នករៀបចំ​រក្សាសិទ្ធិ​មិនផ្តល់​ស្លាកនេះ​ ឬ​មិន​បន្ត​លើការផ្លាស់ប្តូរក្នុងបំណងភាពជាដៃគូ​សក្តានុពល​ឡើយ​។​
ការជ្រើសរើស​របស់អ្នករៀបចំ​គឺ​ជាឆន្ទានុសិទ្ធិ​ផ្តាច់មុខ​ និងមិនអាច​បង្កើតបានជាមូលដ្ឋាន​នៃ​ការប្រកួត ឬ​វិវាទ​ណាមួយ​ឡើយ។​
5.3៖ ការផ្សព្វផ្សាយ​លទ្ធផលចុងក្រោយ​
ដំណាក់កាល​ជ្រើសរើស​ចុងក្រោយ​ត្រូវ​បញ្ចប់​ យ៉ាងយូរបំផុត​ក្នុងសប្តាហ៍នៃ​​ថ្ងៃទី​ 18 ខែកុម្ភៈ​ ឆ្នាំ 2019​។ លទ្ធផល​ទាំងឡាយ​នឹង​ត្រូវ​ប្រកាស​លើវែបសាយត៍ ជាអប្បបរមា។ អ្នករៀបចំរក្សាសិទ្ធិ​ផ្សព្វផ្សាយ​តាមរយៈ​មធ្យោបាយ​នានា​តាម​ឆន្ទានុសិទ្ធិ​របស់ខ្លួន​ (សារព័ត៌មាន វែបសាយត៍ យុទ្ធនាការ​ប្រព័ន្ធផ្សព្វផ្សាយ​)។ ជ័យលាភី​ទាំងឡាយ​នឹង​ត្រូ​វ​បាន​ជូនដំណឹងរៀងៗខ្លួន​​តាមអ៊ីមែល និង​/ឬ​ SMS។ អ្នករៀបចំ​រក្សាសិទ្ធិ​មិន​ផ្តល់សេវាជូនដំណឹង​បែបនេះ​នៅក្នុងប្រទេស​ទាំងឡាយ​ដែល​ដំណោះស្រាយ​នេះ​មិនអាច​ធ្វើទៅ​បាន ដោយ​មិនចាំបាច់​អះអាងមូលហេតុ​ដែល​ខ្លួន​មិនអាច​ធ្វើដូច្នោះបាន​ឡើយ។​
ពិធី​ជាផ្លូវការ​មួយ​ដែល​ប្រកាស​ពីលទ្ធផល​ និងការប្រគល់​រង្វាន់​ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី 1 ខែ​មីនា ឆ្នាំ 2019 យ៉ាងយូរបំផុត​ ហើយ​នឹង​បញ្ចប់ការប្រកួត​។​

ប្រការ​ 6 ស្លាក​ជ័យលាភី​រង្វាន់ធំ​ប្រចាំតំបន់​បន្ថែម​
6.1៖ ការជ្រើសរើស​ជ័យលាភី​រង្វាន់ធំ​ប្រចាំតំបន់​
នៅចុងបញ្ចប់​នៃ​ការប្រកួត​ដែល​ប្រព្រឹត្តទៅនៅក្នុងបណ្ដាប្រទេស​ចំនួនហាសិបប្រាំបួន​ (59) មានន័យថា ការប្រកួតចំនួន​ហាសិបប្រាំបួន​ (59) គណៈកម្មការធំមួយនឹង​ត្រូវ​បង្កើតឡើងង​ផ្អែកលើ​មូលដ្ឋាន​​មួយតំបន់ម្តង​ៗ​ ដើម្បី​កំណត់ជ័យលាភី​រង្វាន់ធំ​ប្រចាំតំបន់​​ចំនួនប្រាំមួយ (6) រូប ដែល​បែងចែក​តាមសមាមាត្រ​នៃ​ចំនួន​ប្រទេស​ទាំងឡាយ​នៅក្នុង​តំបន់៖​​
  •       1 សម្រាប់​តំបន់​អឺរ៉ុប​
  •       1 សម្រាប់​តំបន់​អាមេរិក​
  •       1 សម្រាប់​តំបន់មជ្ឈឹមបូព៌ា​ អាស៊ីប៉ាស៊ីហ្វិក​
  •       3 សម្រាប់តំបន់អាហ្វ្រិក​
បេក្ខជន​សម្រាប់ជ័យលាភី​រង្វាន់ធំ​ប្រចាំតំបន់​នេះ នឹង​ត្រូវ​ជ្រើសរើស​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ប្រទេស​នីមួយៗ​៖ ជ័យលាភី​លេខ 1 (សូមមើលចំណុច​ 5.2.4.1​) ពីប្រទេសនីមួយៗ​ នឹង​ត្រូវ​​បង្ហាញ​ដល់​គណៈកម្មការ​ធំប្រចាំតំបន់។​
លក្ខខណ្ឌផ្សេងទៀត​អាច​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​វែបសាយត៦។ លទ្ធផល​នឹង​ត្រូវ​ប្រកាស​លើវែបសាយត៍ ជាអប្បបរមា យ៉ាងយូរបំផុត​នៅពាក់កណ្តាល​ខែមីនា ឆ្នាំ 2019។ អ្នករៀបចំរក្សាសិទ្ធិ​ផ្សព្វផ្សាយ​តាមរយៈ​មធ្យោបាយ​នានា​តាម​ឆន្ទានុសិទ្ធិ​របស់ខ្លួន​ (សារព័ត៌មាន វែបសាយត៍ យុទ្ធនាការ​ប្រព័ន្ធផ្សព្វផ្សាយ​)។ ជ័យលាភី​ទាំងឡាយ​នឹង​ត្រូ​វ​បាន​ជូនដំណឹងរៀងៗខ្លួន​​តាមអ៊ីមែល និង​/ឬ​ SMS។ លក្ខខណ្ឌ​ទំាងនេះ​ត្រូវ​អាច​រកបាន​នៅលើវែបសាយត៍ នៅពេលចុះឈ្មោះ។​
​ស្លាក “ជ័យលាភី​រង្វាន់ធំ​ប្រចាំតំបន់” នេះ គឺឯករាជ្យពីឋានៈ​របស់ជ័យលាភី​ និងមិនមែនជា​កម្មវត្ថុនៃ​រង្វាន់​ហិរញ្ញវត្ថុបន្ថែម​​ណាមួយ​ពី​អ្នករៀបចំឡើយ​។
អ្នករៀបចំ​រក្សាលទ្ធភាពក្នុងការនាំ​​ជ័យលាភី​រង្វាន់ធំ​ប្រចាំតំបន់ទាំងប្រាំមួយ (6)​ រូប​នេះ​ទៅកាន់ក្រុង​ប៉ារីស​សម្រាប់​ព្រឹត្តិការណ៍​ណាមួយ និង​ដាក់ឲ្យទំនាក់ទំនង​ជាមួយ ឧទាហរណ៍​ ​កន្លែងបណ្តុះ
បណ្តាល​​សម្រាប់អ្នកក្រុងប៉ារីស​។ អ្នករៀបចំ​រក្សាសិទ្ធិកែប្រែ​លក្ខខណ្ឌ​នៃ​រង្វាន់​នេះ​ ផ្អែកលើ​ការយោគយល់​ថា វាបន្ថែម​លើ​តម្លៃ​ដែលទទួល​ដោយ​ជ័យលាភីលេខ 1 (សូមមើលចំណុច 5.2.4.1​) សម្រាប់​ប្រទេសនីមួយៗ​ និង​ថា​ នេះមិនមែនជា​ផ្នែកស្នូល​នៃ​ការប្រកួតនោះទេ។​
រង្វាន់​មិនអាច​ប្តូរ​យករង្វាន់​ផ្សេង តម្លៃ​ជាប្រាក់នៃរង្វាន់ ឬ​ទម្រង់​ណាមួយ​នៃ​រូបិយប័ណ្ណ​បានឡើយ ទោះ​ជាដោយសារ​មូលហេតុ​អ្វីក៏ដោយ​។​
រង្វាន់​​គឺ​ផ្ទាល់ខ្លួន មិនអាចផ្ទេរ​បាន​ និង​មិនអាច​បង្កើត​ជាមូលដ្ឋាន​នៃការប្រកួត​ ឬ​វិវាទ​ណាមួយ​ឡើយ​។​

ប្រការ​ 7 ទិន្នន័យផ្ទាល់ខ្លួន​
7.1៖ គោលបំណង​នៃការបញ្ចូល​ទិន្នន័យ​
ការ​ចូលរួម​ក្នុង​ការប្រកួត​ទាមទារ​នូវ​ការបញ្ជូន​​ទិន្នន័យផ្ទាល់ខ្លួន​របស់បេក្ខជន​ (ត្រកូល នាមខ្លួន លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល​ ។ល។​)។ ព័ត៌មាននេះ​មានបំណង​​ផ្តាច់មុខ​សម្រាប់​គោលបំណង​ចូលរួម​ក្នុង​ការ​ប្រកួត ដោយ​គ្រប់គ្រង​ហ្វាយល៍​របស់បេក្ខជន​​ រហូតដល់​ការ​ប្រគល់រង្វាន់​ដែល​អាច​ឈ្នះ និង​ការ​ធ្វើសកម្មភាពលើ​​ការអភិវឌ្ឍ​នៅក្នុងមុខរបរ​​វិជ្ជាជីវៈរបស់បេក្ខជន​ ឬ​ដើម្បី​បំពេញ​កាតព្វកិច្ច​ផ្លូវច្បាប់ និង​និយ័តកម្ម​ក្នុងប្រទេស​ដែល​បេក្ខភាព​ត្រូវ​បាន​បង្កើត​ជាហ្វាយល៍។​
អ្នករៀបចំ​គឺ​ជាអ្នកត្រួតពិនិត្យ​លើការបញ្ចូល​ទិន្នន័យ​ផ្ទាល់ខ្លួនទាំងនេះ​ ដែលផ្អែកលើ​ការយល់ព្រម​​របស់​បេក្ខជន​។​
ការបញ្ចូលទិន្នន័យផ្ទាល់ខ្លួន​ត្រូវ​បានធ្វើឡើង​ដោយ​អ្នករៀបចំ​ ស្របតាម​ច្បាប់​ពាក់ព័ន្ធ​នៃព្រះរាជាណាចក្រកម្ពុជា​។ ក្នុងករណី​បេក្ខជន​ណាម្នាក់​បដិសេធ​​ការ​បញ្ចូល​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​គាត់​ ឬនាង​ គាត់ ឬនាង​នឹង​មិនអាច​ចូលរួម​នៅក្នុងការប្រកួត​បានឡើយ ពីព្រោះ​គាត់ ឬនាង​មិនអាច​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ។​
7.2៖ អ្នកទទួលទិន្នន័យ​
ក្រៅពី​អ្នករៀបចំ ទិន្នន័យ​ផ្ទាល់ខ្លួន​ដែលប្រមូល​បានពី​បេក្ខជន​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុមហ៊ុន​ពាក់ព័ន្ធ​។ ក្រុមហ៊ុន​ពាក់ព័ន្ធ​មានន័យថា ក្រុមហ៊ុន​មេ​ Total Cambodge​ និង​នីតិបុគ្គល​ណាមួយ​៖​​
1/ ដែលកាន់កាប់​ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល នូវ​មូលបត្រ​ច្រើនជាង​ហាសិប​ភាគរយ (50%)​ ដែល​ផ្តល់សិទ្ធិ​បោះឆ្នោតភ្លាមៗ​នៅក្នុង​មហាសន្និបាត​សាមញ្ញ​របស់​ Total Cambodge
2/ ដែល​ក្នុងនោះ មូលបត្រ​ច្រើនជាង​ហាសិប​ភាគរយ (50%)​ ដែល​ផ្តល់សិទ្ធិ​បោះឆ្នោតភ្លាមៗ​នៅក្នុង​មហាសន្និបាត​សាមញ្ញ​របស់​ខ្លួន​ ត្រូវ​បានកាន់កាប់ ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ ដោយ​ Total Cambodge ឬ​ដោយ​អង្គភាព​ណាមួយ​ដែល​ពាក់ព័ន្ធនឹង​ Total Cambodge ដូច​ត្រូវ​បានកំណត់​នៅក្នុង​ចំណុច 1/ ខាងលើ។​
ទិន្នន័យ​ផ្ទាល់ខ្លួន​ក៏អាច​ត្រូវ​បានបញ្ជូន​ទៅ​កាន់​សមាជិកគណៈកម្មការ​ ដៃគូ អ្នកពិគ្រោះយោបល់​ អ្នកផ្តល់សេវា​ និង​អ្នកម៉ៅការបន្ត​ ដែលធ្វើសកម្មភាព​តាងនាមឲ្យ​អ្នករៀបចំ ផ្តាច់មុខ​សម្រាប់​
ការអនុវត្ត​ភារកិច្ច​របស់ខ្លួន​នៅក្នុងបរិបទ​នៃ​ការប្រកួត​នេះ។​
អ្នក​រៀបចំ​អាច​បញ្ជូន​ព័ត៌មានផ្ទាល់ខ្លួន​ដែល​ប្រមូលបាន​ ក្នុង​ករណី​ដែល​ខ្លួន​ទទួល​បាន​ការទាមទារ​ណាមួយ​ពីសំណាក់​អាជ្ញាធរ​តុលាការ​ ឬ​អាជ្ញាធរ​រដ្ឋបាលណាមួយ​ដែលអនុញ្ញាតដោយ​ច្បាប់​ ដែល​ស្វែងរក​ការបញ្ជូនព័ត៌មានបែបនេះ​ ស្របតាម​បញ្ញត្តិ​ច្បាប់​ជាធរមាន​នៅក្នុងប្រទេស​ដែល​បេក្ខភាព​ត្រូវ​បាន​បង្កើត​ហ្វាយល៍។​
សម្រាប់គោលបំណង​នៃការ​រៀបចំ​ និងការវិភាគ ទិន្នន័យ​ផ្ទាល់ខ្លួន​អាច​ត្រូវ​បាន​ផ្ទេរ​ទៅកាន់​ប្រទេសបារាំង អៀរឡង់ ឬប្រទេស​ផ្សេងទៀត​ណាមួយ​នៅក្នុង​សហភាព​អឺរ៉ុប​។ ការផ្ទេរ​ជាអន្តរជាតិ​នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន​ត្រូវ​បានរៀបចំដោយ​វិធានសាជីវកម្ម​ចងកាព្វកិច្ច​ (Binding Corporate Rules) (“BCR”) ដែល​អនុម័តដោយ​អាជ្ញាធរ​ត្រួតពិនិត្យ​អឺរ៉ុប​ និង​ដាក់ឲ្យប្រើប្រាស់​ជាក្រុម​ដែល​អ្នករៀបចំ​ស្ថិតនៅ។​ ​អ្នករៀបចំ​សន្យា​គោរពតាម​បទប្បញ្ញត្តិទាំងឡាយ​ដែលអនុវត្ត​ចំពោះ​​ការបញ្ចូល​ទិន្នន័យ​ផ្ទាល់ខ្លួន​នៅថ្នាក់​ប្រទេស​។​
7.3 សន្តិសុខ និង​ភាពសម្ងាត់​នៃ​ទិន្នន័យ​
អ្នករៀបចំ​អនុវត្ត​វិធានការសមស្រប​នានា​ដើម្បី​រក្សា​សន្តិសុខ និង​ភាពសម្ងាត់​នៃ​ទិន្នន័យ​​ផ្ទាល់ខ្លួន​ និង ជាពិសេស​ បង្ការទិន្នន័យ​ទាំងនេះ​ពីការ​ខូចទម្រង់​ ខូចខាត ឬ​ពី​ភាគី​ទីបី​ដែលគ្មានការអនុញ្ញាត​ចូលប្រើប្រាស់​ទិន្នន័យ​ទាំងនោះ។​
7.4៖ រយៈពេល​រក្សាទុក​ទិន្នន័យ​
ទិន្នន័យ​នឹង​ត្រូវ​រក្សាទុក​ដោយ​អ្នក​រៀបចំ​សម្រាប់​រយៈពេលដែល​ត្រូវ​បានតម្រូវ សម្រាប់​គោលបំណង​នៃការបញ្ចូល​ទិន្នន័យ​ និង​មិន​ត្រូវ​លើសពីមួយ (1) ខែ​សម្រាប់​បេក្ខជន​ទាំងឡាយដែលមិនជាប់​ក្នុង​បញ្ជីសង្ខេប​ និង​ 01 ឆ្នាំ​សម្រាប់ជ័យលាភី​នៃ​ការប្រកួត​នេះ។​
7.5៖ សិទ្ធិ​របស់បេក្ខជន​
បេក្ខជន​ត្រូវ​មានសិទ្ធិ​ទទួលបាន​​ការ​កែតម្រូវ​ និង​លុបចោល​ទិន្នន័យ​របស់ពួកគេ។ បេក្ខជន​ក៏អាច​ទាមទារ​ការរឹតត្បិត​លើ​ការបញ្ចូល​ទិន្នន័យ​ ទាក់ទងនឹង​ពួកគេ និង​/ឬ​ស្នើសុំ​ការលុបចោល​ទិន្នន័យ​ទាំងនេះ​ផងដែរ​។ បេក្ខជន​មាន​សិទ្ធិ​ដក​ការយល់ព្រម​របស់ពួកគេ​ចំពោះ​ការបញ្ចូល​ទិន្នន័យ​ទាំងនេះ​ នៅគ្រប់ពេល​វេលា។ បេក្ខជន​អាច​ត្រូវ​បាន​ផ្ញើ​ជូន​នូវទិន្នន័យ​ទាក់ទងនឹង​ពួកគេ ក្នុងទម្រង់​ដែលអាច​អានបាន។ អ្នក​រៀបចំរក្សា​សិទ្ធិ​បដិសេធ​សំណើ​ណាមួយ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​មានលក្ខណៈ​បំពាន​។ បេក្ខជន​អាច​ដាក់បណ្តឹង​ណាមួយ​ នៅគ្រប់ពេល​វេលា នៅចំពោះមុខ​អាជ្ញាធរ​ត្រួតពិនិត្យ​ដែល​មានសមត្ថកិច្ច​សម្រាប់បញ្ហាទាំងឡាយ​អំពីការការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន។​
ប្រសិនបើ​បេក្ខជន​មានបំណង​អនុវត្ត​សិទ្ធិ​របស់គាត់​ ឬ​នាង​ គាត់ ឬ​នាង​គួរបញ្ជូនសំណើ​ រួមជាមួយនឹង​ភ័ស្តុតាង​នៃ​អត្តសញ្ញាណ​ ទៅកាន់​អគារ ANINA ជាន់ទី 6​ លេខ 240​ ផ្លូវ 271​ ប្រអប់ប្រៃសណីយ៍ 600 ភ្នំពេញ 1251​ ប្រទេសកម្ពុជា​។​

ប្រការ​ 8 សិទ្ធិនៃ​​ការផ្សព្វផ្សាយ​​ និង​សិទ្ធិ​ទទួល​បាន​រូបភាព និង​ការចូលចិត្ត​
បេក្ខជន​អនុញ្ញាត​ឲ្យ​ Total Cambodge និង/ឬ​ក្រុមហ៊ុន​ពាក់ព័ន្ធ​របស់ Total Cambodge ប្រើប្រាស់​​ ផលិតឡើងវិញ​ អះអាង​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ និងរូបភាព​ណាមួយ​ ទាក់ទងនឹង​គាត់ ឬនាង​ នៅក្នុងបរិបទ​នៃ​ទំនាក់ទំនង​សាធារណៈ​ ​ការផ្សព្វផ្សាយ​ និង​ព័ត៌មាន​អំពីការប្រកួត លើប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់ប្រភេទ​ ក្នុង​ប្រទេស​ទាំងអស់​ ដោយ​មិន​អាច​ទាមទារ​សិទ្ធិ ឬ​សំណង​ណាមួយ​ឡើយ​ សម្រាប់រយៈ​ពេលប្រាំ (5) ឆ្នាំ​ ចាប់ពី​ការ​បង្កើតហ្វាយល៍​បេក្ខភាព​របស់​គាត់​ ឬនាង​។​​
ការ​ផលិតឡើង​វិញ ការ​អះអាង​ ឬ​ការ​ប្រើប្រាស់​​សមាសធាតុ​ទាំងអស់​ ឬមួយផ្នែក​​ពីសំណាក់​បេក្ខជន​ ដោយ​គ្មានការអនុញ្ញាត​ពីអ្នក​រៀបចំ​ (រូបថត វីដេអូ ឈ្មោះ រូបសញ្ញា ពាណិជ្ជសញ្ញា ។ល។​) ទាក់ទងនឹង​ការប្រកួត​ និង​តូតាល់ គ្រុប ត្រូ​វបាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង។​

ប្រការ​ 9 កម្មសិទ្ធិ​ និង​សិទ្ធិ​កម្មសិទ្ធិ​
បេក្ខជន​បញ្ជាក់​ថា គាត់ ឬនាង​គឺ​ជា​អ្នក​និពន្ធ​នៃគម្រោង​ និ​ងមាន​សិទ្ធិ​ទាំងអស់​ទាក់ទងនឹង​គម្រោង​នោះ។ បេក្ខជន​បញ្ជាក់​បន្ថែមថា គម្រោង​របស់គាត់ ឬនាង​មិន​ ហើយ​នឹងមិន​រំលោភបំពាន​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា​របស់ភាគីទីបី​ណាមួយឡើយ​ និង​គោរពតាម​ច្បាប់ជាធរមាន​នៅក្នុងប្រទេស​ដែល​គាត់ ឬនាង​បានបង្កើត​ហ្វាយល៍​បេក្ខភាព​របស់គាត់ ឬនាង​។​ បេក្ខជន​ត្រូវ​ការពារ​ ធានា​ចេញសង និង​ធានា​អ្នក​រៀបចំ​ពី​ផលវិបាក​ទាំងឡាយ​​នៃ​បណ្តឹង​ ឬ​នីតិវិធីផ្លូវច្បាប់ណាមួយ​ដែល​ធ្វើឡើង​ដោយ​ភាគី​ទីបី​ណាមួយ​ ក្រោយពីមានការ​រំលោភបំពាន​​សិទ្ធិ​របស់​ភាគីទីបី​នោះ។​
អ្នករៀបចំ​ទទួលស្គាល់ និង​សន្យា​ថា​ ខ្លួន​មិន​កាន់កាប់ ហើយ​នឹង​មិន​ទាមទារ​សិទ្ធិកម្មសិទ្ធិ​បញ្ញា​ណាមួយ​នៅក្នុងគម្រោង​ដែល​ដាក់ជូនខ្លួន​ដោយ​បេក្ខជន​ឡើយ ក្រៅពី​សិទ្ធិ​ទាំងឡាយ​ណាដែល​ចាំបាច់​ជាកំហិត​ក្នុងការ​​រៀបចំការប្រកួត។​ ដូច្នេះ មានការ​ទទួលស្គាល់ថា​​ ក្នុងអំឡុង​រយៈពេលដំបូង​ អ្នករៀបចំ​អាច ដោយ​ឥតគិតថ្លៃ ប្រើប្រាស់​ និងផលិតឡើង​វិញ​នូវ​គម្រោង​ទាំងមូល​ ឬ​មួយផ្នែក​របស់​បេក្ខជន​សម្រាប់​តម្រូវ​ការ​នៃ​ការប្រកួត​ ចាប់ពី​ពេល​បង្កើតហ្វាយល៍​បេក្ខភាព​។​​
មានការទទួលស្គាល់ថា​ ក្នុងអំឡុង​រយៈពេលទីពីរ​ អ្នករៀបចំអាច ដោយ​ឥតគិតថ្លៃ ស្របតាមប្រការ 8 ប្រើប្រាស់​ និង​ផលិតឡើងវិញ​នូវ​គម្រោង​ទាំង​មូល ឬ​មួយផ្នែក​​របស់បេក្ខជន​សម្រាប់​យុទ្ធនាការផ្សព្វផ្សាយ ​ឬ​ព័ត៌មាន​​ណាមួយ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​គ្រប់ប្រភេទ​ ក្នុងប្រទេសទាំងអស់​ សម្រាប់​រយៈពេល​ប្រាំ (5) ឆ្នាំ ចាប់ពីកាលបរិច្ឆេទ​ដែល​អ្នកជាប់ដល់វគ្គចុងក្រោយ​​ត្រូវ​បាន​ប្រកាសឈ្មោះ​ លើកលែងតែ​មាន​ការ​ព្រមព្រៀង​ជាមុន​ ច្បាស់លាស់ និងជាលាយលក្ខណ៍អក្សរ​ផ្ទុយ​ពីនេះដោយ​អ្នកជាប់ដល់វគ្គចុងក្រោយ​​។​

ប្រការ​ 10 ការរក្សាការសម្ងាត់​
10.1ព័ត៌មានសម្ងាត់​” នៅក្នុង​អត្ថន័យ​នៃ​ប្រការនេះ​ ត្រូវ​មានន័យថា​ ព័ត៌មាន​រូបី ឬ​អរូបី​ទាំងអស់​គ្រប់ប្រភេទ​ ដែល​ត្រូវ​បាន​ ឬ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អ្នក​រៀបចំ​ដល់​បេក្ខជន​ ឬ​ដែល​បេក្ខជន​មាន​​ ឬ​នឹងមាន​លទ្ធភាព​ទទួល​បាន​ នៅក្នុងបរិបទ​នៃ​ការប្រកួត​ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ រួមមានជា​អាទិ៍ ដោយផ្ទាល់មាត់ ជាលាយលក្ខណ៍​អក្សរ​ លើ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​គ្រប់ប្រភេទ​ តាមរយៈ​ប្រគល់​ឯកសារ​ជាក្រដាស ឬ​ជាអេឡិច​ត្រូនិក​។ ព័ត៌មាន​ខាងក្រោម​នឹង​មិន​បង្កើត​បានជា​ព័ត៌មាន​សម្ងាត់​ឡើយ​៖​
(i) ព័ត៌មានដែលបច្ចុប្បន្ន​​អាច​ចូលប្រើបាន ឬ​ក្លាយជាអាច​ចូលប្រើបាន​ដោយសាធារណជន​ ដោយ​មិនមានការ​​បំពាន​លក្ខខណ្ឌ​នៃ​វិធានពីសំណាក់​​បេក្ខជន​ (ii) ព័ត៌មាន​ដែល​កាន់កាប់​យ៉ាង​​ស្របច្បាប់​ដោយ​បេក្ខជន​ មុនការលាតត្រដាង​ដោយអ្នករៀបចំ និង (iii)​ ព័ត៌មាន​ដែល​ទទួលបាន​យ៉ាងស្របច្បាប់​ពីភាគីទីបី​ដែល​ត្រូវ​បានអនុញ្ញាត​ក្នុងការ​ផ្ទេរ​ ឬ​លាតត្រដាង​ព័ត៌មានទាំង​នោះ។​
បេក្ខជន​សន្យា​ សម្រាប់​រយៈពេល​នៃការប្រកួត​ និងសម្រាប់រយៈពេល​មួយ​ (1) ឆ្នាំ​ ក្រោយ​ការបញ្ចប់​ការប្រកួត​ មិន​ប្រើប្រាស់​ព័ត៌មាន​សម្ងាត់​សម្រាប់គោលបំណង​ក្រៅពី​ការ​ចូលរួម​ប្រកួត និង​មិន​លាតត្រដាង​ព័ត៌មានសម្ងាត់​ដល់​បុគ្គលណាម្នាក់​ តាមមធ្យោបាយ​ណាមួយ​ឡើយ​។​
10.2 អ្នករៀបចំ​សន្យា​មិន​លាតត្រដាង​ព័ត៌មាន​ និង​ជាពិសេស​ ឯកសារ​ទាំងឡាយ​ដែល​បញ្ជូន​ដោយបេក្ខជន​​ នៅពេល​បង្កើតហ្វាយល៍​បេក្ខភាព​របស់គាត់ ឬនាង​ឡើយ​ លើកលែងតែ​ការបញ្ជូន​ដល់ភាគី​​ទីបី​ដែលមាន​តម្រូវ​ការ​ក្នុងការ​ដឹង​ព័ត៌មាននោះ​សម្រាប់គោលបំណង​ផ្តាច់មុខ​នៃ​ការប្រកួត​។​
ចាប់ពី​ការ​ធ្វើ​បញ្ជីសង្ខេបនៃ​អ្នកជាប់ដល់វគ្គចុងក្រោយ​​ អ្នករៀបចំ​ត្រូវ​បាន​អនុញ្ញាត​យ៉ាងច្បាស់​លាស់​​ក្នុងការ​លាតត្រដាង​សមាសធាតុ​ទាំងអស់ ឬមួយផ្នែក​នៃ​​​ប្រវត្តិរូបសង្ខេប​ និងគម្រោង​របស់​​អ្នកជាប់ដល់វគ្គចុងក្រោយ​ នៅក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ ឬសម្រាប់ព័ត៌មាន​ លើកលែងតែ​មានការយល់ព្រម​ជាលាយលក្ខណ៍អក្សរ​ច្បាស់លាស់ផ្ទុយ​ពីនេះ​ដោយ​អ្នកជាប់ដល់វគ្គចុងក្រោយ​​។​

ប្រការ​ 11 ទំនួលខុសត្រូវ​
11.1 អ្នករៀបចំមិនរ៉ាប់រង​ទំនួលខុសត្រូវ​ណាមួយឡើយ ហើយ​មិនមាន​ការទាមទារ​ណាមួយ​អាច​ត្រូវ​បាន​ធ្វើឡើង​ប្រឆាំងនឹងខ្លួន ដោយ​ស្វះស្វែង​រកទំនួលខុសត្រូវ​របស់ខ្លួននោះទេ​ ប្រសិនបើ​ខ្លួន​មិន​ទទួល​​ការចុះឈ្មោះ​ ដោយសារ​មូលហេតុ​ដែល​មិនបណ្តាលមកពីខ្លួន​ រួមទាំង​ ជាពិសេស ដោយសារ​ការលំបាក​នៃការភ្ជាប់អ៊ីនធឺណិត​ ឬ​ប្រសិនបើ​ការចុះឈ្មោះ​ទៅ​ដល់ខ្លួន​ក្នុងទម្រង់​ដែល​អានមិនដាច់ ឬ​មិនអាច​ដំណើរការ​បាន​។ ចំណាយ​លើ​ការភ្ជាប់​នឹងនៅតែ​រ៉ាប់រង​ទាំងស្រុង​ដោយ​បេក្ខជន​។​​
លើសពីនេះ​ អ្នករៀបចំ​នឹងមិនទទួលខុសត្រូវ​ចំពោះ​ការខាតបង់ ឬការខូចខាត​ដោយផ្ទាល់​ ឬដោយ​ប្រយោល​ណាមួយ​​ ពាក់ព័ន្ធ​នឹង​រង្វាន់​ ឬ​ដំណើរការ​ការប្រកួត​ឡើយ​។ លទ្ធផល​នៃ​ការប្រកួត​ រួមទាំង​ការធ្វើបញ្ជីសង្ខេប​សម្រាប់​​ដំណាក់កាលចុងក្រោយ​ មិនអាច​បង្កជាវិវាទ​ណាមួយ​បានទេ។​
មានការព្រមព្រៀងថា អ្នករៀបចំកំពុង​រៀបចំ​ការប្រកួតតែឯងនៅក្នុង​ប្រទេសកម្ពុជា ក្នុងនាម​របស់ខ្លួនផ្ទាល់ និង​សម្រាប់​អត្ថប្រយោជន៍​ផ្ទាល់​របស់ខ្លួន។​ មិនមានក្រុមហ៊ុន​ពាក់ព័ន្ធណាមួយ​អាច​ត្រូវ​បាន​ដាក់​ឲ្យ​ទទួលខុសត្រូវ​​នៅក្នុងករណីនេះឡើយ​។​​
នៅគ្រប់ពេលវេលា​ទាំងអស់​ និ​ងដោយ​មិនចាំបាច់​ផ្តល់​នូវ​ការពន្យល់​ហេតុផល​ណាមួយឡើយ អ្នករៀបចំ​រក្សាសិទ្ធិ​ផ្អាកការប្រកួត ពន្យារ​ថិរវេលា​នៃការប្រកួត​ បង្រួម​ថិរវេលានៃការ​​ប្រកួត កែប្រែ​ការប្រកួត​ ឬ​លុបចោល​ការប្រកួត​ ដោយ​មិនរ៉ាប់រង​ទំនួលខុសត្រូវ​ណាមួយ​ជាផលវិបាកឡើយ។​​​​ ដូច្នេះ​ អ្នករៀបចំ​មិនអាច​ដាក់ឲ្យទទួលខុសត្រូវ​ ក្នុងករណី​មានការ​កែប្រែ​កាលវិភាគឡើយ។​
បេក្ខជន​ត្រូវ​បានអញ្ជើញ​ឲ្យ​ពិគ្រោះ​យោបល់​ជាប្រចាំ​អំពី​វិធាន វែបសាយត៍​ និង​អាសយដ្ឋាន​អ៊ីមែល​ដែលគាត់ ឬ​នាង​បានផ្តល់​ជា​ព័ត៌មានទំនាក់ទំនង​លើ​ការបង្កើត​ហ្វាយល៍បេក្ខភាព​។ បេក្ខជន​លះបង់​សិទ្ធិ​យ៉ាងច្បាស់​​លាស់​លើ​ការទាមទារ​ ឬ​ការ​ជំទាស់​ណាមួយ​ ទាក់ទងនឹង​ការកែប្រែ​ណាមួយ​ចំពោះ​វិធានដែលធ្វើឡើង​ដោយ​អ្នករៀបចំ។​
11.2 ដោយ​ទទួលយក​វិធានទាំងនេះ បេក្ខជន​ដឹង​អំពី​ការកំហិត​នៃ​អ៊ីនធឺណិត​ ទាក់ទងនឹង​សន្តិសុខ​ និងជាពិសេស​ ការណ៍ដែល​ថា ការបញ្ជូនទិន្នន័យ​តាមអ៊ីនធឺណិត​​គឺអាចទុកចិត្តបាន​ផ្នែកបច្ចេក​ទេស​​មានកម្រិត​ប៉ុណ្ណោះ។​
អ្នករៀបចំ​ត្រូវ​ព្យាយាម​ខិតខំប្រឹងប្រែង​គ្រប់បែបយ៉ាង ​ដើម្បី​ការពារ​ទិន្នន័យ​ទាក់​ទងនឹង​បេក្ខជន​ប្រកបដោយ​ប្រសិទ្ធភាព​ និងបង្ការ​ឧបទ្ទវហេតុ​សន្តិសុខ​ណាមួយដែល​អាច​កើតឡើង​ ទោះជាមានការការពារ​បែបនេះ​ក៏ដោយ​ ដោយសារ​ភាគី​ទីបី​ដែលមានចេតនាអាក្រក់​។​​
បេក្ខជន​សន្យា​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​អំពី​ login របស់ខ្លួន​ដល់​ភាគី​ទីបី​ឡើយ និ​ងទទួលស្គាល់ថា​ វាគឺជា​ការទទួលខុសត្រូវ​របស់ពួកគេ​ក្នុងការ​រក្សា​ហ្វាយល៍​ផ្ទាល់​របស់ពួកគេ​នៅនឹងកន្លែង​លើប្រព័ន្ធ​​រក្សាទុក​ផ្ទាល់​របស់ពួកគេ។​​​
ក្នុងករណីនេះ​ មិន​មាន​ការទាមទារ​ណាមួយ​ប្រឆាំងនឹង​ទំនួលខុសត្រូវ​របស់អ្នករៀបចំ​​ អាច​ត្រូវ​បាន​​ធ្វើឡើង​​ឡើយ ទោះជាក្នុង​កាលៈទេសៈណាក៏ដោយ​។​

ប្រការ​ 12 ការបង្កើតហ្វាយល៍​តាមច្បាប់​
វិធាន​អាច​ពិគ្រោះ​យោបល់​បាន​ដោយសេរី​​អនឡាញ​ តាម​ https://startupper-of-the-year-challenge.total.com
សំណៅចម្លងមួយច្បាប់នៃ​វិធានទាំងនេះ​អាច​ត្រូវ​បានស្នើសុំ​ ដោយឥតគិតថ្លៃ​ និង​ដោយ​មាន​ការចេញសំណងវិញ​ តាមតម្លៃ​ពាក់ព័ន្ធ​នៃ​ប្រៃសណីយ៍​ថ្នាក់ទីពីរ​ តាមសំណើ​ជាលាយលក្ខណ៍​អក្សរ​ប៉ុណ្ណោះ​ទៅកាន់អ្នក​រៀបចំ​ដូច​ខាងក្រោម​៖​
សំណើតែមួយគត់​សម្រាប់​ការចេញសំណង​ នឹង​ត្រូវ​ទទួលយក​សម្រាប់​បេក្ខជន​ម្នាក់។​

ប្រការ​ 13 ក្រមសីលធម៌ អនុលោម​ភាព ការប្រឆាំងអំពើពុករលួយ​
អ្នករៀបចំ​រំឭកការសន្យា​របស់ខ្លួន​ក្នុងការ​គោរពតាម​វិធាន​នានា ​ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​​ការស៊ីសំណូក​ ការបន្លំ និង​ការរំលោភបំពាន​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​ និងរំពឹង​ថា​ បេក្ខជន​ សមាជិក
គណៈកម្មការ​ អ្នកឧបត្ថម្ភ និង​អ្នកវិជ្ជាជីវៈ​នីមួយៗ​នឹងគោរពតាម​ការសន្យា​ដូចគ្នានេះ។​
13.1 បេក្ខជន​ សមាជិកគណៈកម្មការ​ អ្នកឧបត្ថម្ភ និង​អ្នកវិជ្ជាជីវៈ​នីមួយៗ​​សន្យាប្រកាស​ទំនាស់​ផលប្រយោជន៍ជាសក្តានុពល​​ណាមួយ​ដែលអាច​កើតឡើង​ពី​ការចូលរួម​របស់​គាត់ ឬនាង​នៅក្នុង​ការ​ប្រកួត​ ពោលគឺ អត្ថិភាព​នៃ​ទំនាក់ទំនង​គ្រួសារ​ ឬ​ទំនាក់​ទំនងវិជ្ជាជីវៈណាមួយ ដើម្បីចៀសវាង​
ហានិភ័យ​នៃ​វិវាទ​ណាមួយ​នៃបេក្ខភាព​ ដោយ​បេក្ខជន​ផ្សេងទៀត ឬ​ភាគីទីបី​។​
13.2 បេក្ខជន​ សមាជិកគណៈកម្មការ​ អ្នកឧបត្ថម្ភ និង​អ្នកវិជ្ជាជីវៈ​នីមួយៗ​​បញ្ជាក់ថា​ សម្រាប់​អ្វីៗ​គ្រប់យ៉ាង​ដែលពាក់ព័ន្ធនឹង​ការប្រកួត​នេះ​ គាត់ ឬនាង​ តាម​ការយល់ដឹង​ប្រសើរ​បំផុត​របស់គាត់ ឬនាង​ ឬ​បុគ្គល​ណាមួយ​ដែលធ្វើសកម្មភាព​​តាងនាមឲ្យ​គាត់ ឬនាង​ មិន​បាន​ធ្វើ​ ឬផ្តល់​ ហើយ​នឹង​មិន​ធ្វើ ឬផ្តល់​នូវ​ការទូទាត់​ ការសន្យា ឬ​អត្ថប្រយោជន៍​ផ្សេងទៀត​ណាមួយ​ឡើយ ទោះ​ជាដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​​ តាមរយៈអន្តរការី​ សម្រាប់ការប្រើប្រាស់ ឬ​សម្រាប់​អត្ថប្រយោជន៍​របស់បុគ្គល​ណាម្នាក់​ ទោះជា​បុគ្គលនោះ​គឺជា​មន្ត្រីសាធារណៈ (“អ្នកទទួលផល”) ​ឬមិនមែនក៏ដោយ ប្រសិនបើ​ការទូទាត់​ អំណោយ ការសន្យា​ ឬអត្ថប្រយោជន៍​បែបនោះណាមួយ​មាន ឬអាចមានគោលបំណង​ (i) ជះឥទ្ធិពលលើ​សកម្មភាព​ ឬសេចក្តីសម្រេច​ណាមួយ​របស់អ្នកទទួលផល​ (ii)​ ជំរុញ​ឲ្យ​អ្នកទទួលផល​នោះអនុវត្ត ឬ​មិនអនុវត្តសកម្មភាព​​ណាមួយ​ ដោយ​បំពាន​លើកាតព្វកិច្ច​ផ្លូវច្បាប់​របស់​គាត់ ឬនាង​ (iii)​ ទទួលអត្ថប្រយោជន៍​មិនសមស្រប​ ឬ​ (iv) ជំរុញ​ឲ្យអ្នកទទួលផល​នោះ​ប្រើប្រាស់​ឥទ្ធិពល​របស់គាត់ ឬនាង​ដើម្បីទទួលបាន​សកម្មភាព​​ ឬ​ជះឥទ្ធិពលលើសេចក្តីសម្រេច​នៃ​សេវា​សាធារណៈ​ អាជ្ញាធរ​សាធារណៈ​ណាមួយ ឬ​សហគ្រាស​រដ្ឋ​ណាមួយ។​

ប្រការ​ 14 អនុលោមភាពតាម​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ
ការប្រកួតនេះ​ត្រូវតែ​ធ្វើឡើង​ ​អនុលោមតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ការនាំចេញ និង​ទណ្ឌកម្ម​
សេដ្ឋកិច្ច​អន្តរជាតិ​ដែលអនុវត្ត​ចំពោះ​ប្រទេស​ដែល​ការប្រកួត​ប្រព្រឹត្តទៅ​។​

ប្រការ​ 15 ការទទួលយក​វិធាន
ការ​ចូលរួម​នៅក្នុង​ការប្រកួត​ដោយ​ការបង្កើតហ្វាយល៍​បេក្ខភាព​ មានន័យ​ថា​ការទទួលយកដោយ​តុណ្ហីភាពនូវ​​វិធាន​ទាំងនេះ​ទាំងស្រុង​ ដោយ​គ្មាន​លើកលែង។​

ប្រការ​ 16 ភាសានៃការប្រកួត​
ហ្វាយល៍​របស់បេក្ខជន​ រួមទាំង​ឯកសារ​ភ្ជាប់ ត្រូវតែ​ដាក់ជូន​ជា​ភាសា​ខ្មែរ​ ឬ​ភាសា​អង់គ្លេស​។​
ការ​ពណ៌នា​​នៅចំពោះមុខ​គណៈកម្មការ​ នឹង​ត្រូវ​ធ្វើឡើងជាភាសាខ្មែរ ឬ​ភាសាអង់គ្លេស។​
ការខកខានមិនបានគោរពតាម​ភាសា នឹង​នាំឲ្យ​បេក្ខជនលែងមានគុណសម្បត្តិ​សម្រាប់​ការប្រកួត​។

ប្រការ​ 17 វិធានស្តីពីភ័ស្តុតាង​
ភ័ស្តុតាង​អំពី​សកម្មភាពណាមួយ រួមទាំងការទទួលយក​វិធានទាំងនេះ​ដោយ​បេក្ខជន​ ការពិត ឬ​ការខកខាន​មិន​បានធ្វើសកម្មភាព​ អាច​ត្រូវ​បានបញ្ជាក់ភ័ស្តុតាង​ដោយ​កម្មវិធី ទិន្នន័យ​ ហ្វាយល៍ ការថតសំឡេង ​ឬរូបភាព​ ប្រតិបត្តិការ​ និ​ងសមាធាតុផ្សេងទៀត​ដែល​មានលក្ខណៈឌីជីថល ឬ​អេឡិចត្រូនិក​ ក្នុងទម្រង់​ជា​ឌីជីថល ឬ​អេឡិច​ត្រូនិក​ ឬលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ឬ​អេឡិចត្រូនិក​ ដែល​ត្រូវ​បាន​បង្កើតឡើង​ ទទួល ឬ​អភិរក្ស​ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ដោយ​អ្នកគ្រប់គ្រង​ រួមទាំង​នៅក្នុង​ប្រព័ន្ធ​ព័ត៌មាន​របស់ខ្លួន។​ បេក្ខជន​សន្យាមិន​ជំទាស់​ទៅនឹង​ភាពអាច​ទទួល​យកបាន​ សុពលភាព ឬ​តម្លៃភ័ស្តុតាង​នៃ​សមាសធាតុ​ដែលបញ្ជាក់​​ខាងលើ​​ដែលមានលក្ខណៈ ទម្រង់​ ឬ​ប្រព័ន្ធផ្សព្វផ្សាយ​​ឌីជីថល ឬ​អេឡិច​ត្រូនិកឡើយ​​​ ផ្អែកលើ​បញ្ញត្តិ​ច្បាប់​ណាក៏ដោយ។ ដូច្នេះ​ សមាសធាតុ​ពាក់ព័ន្ធ​ត្រូវ​បង្កើតបានជាភ័ស្តុតាង​ ហើយ​​ ប្រសិនបើ​ត្រូវ​បាន​ផលិត​ជាភ័ស្តុតាង​ នៅក្នុងបណ្តឹង​ណាមួយ ឬ​នីតិវិធី​ផ្សេងទៀត​ នឹង​អាច​ទទួលយកបាន​ មានសុពលភាព និង​អាច​ពឹងផ្អែក​បានរវាង​បណ្តាភាគី​ តាមរបៀប​ដូចគ្នា​ ក្រោមលក្ខខណ្ឌ​ដូចគ្នា និង​ជាមួយ​តម្លៃ​ភ័ស្តុតាង​ដូចគ្នា​នឹង​ឯកសារ​ណាមួយ​ដែល​ត្រូវ​បាន​បង្កើតឡើង ទទួល ឬ​រក្សាទុក​ជាលាយលក្ខណ៍​អក្សរ។​

ប្រការ​ 18 ការទាមទារ​
ការទាមទារ​ណាមួយ​ទាក់ទងនឹង​ការអនុវត្ត​វិធានទាំងនេះ​ ឬ​ការបកស្រាយ​វិធានទាំងនេះ​ ត្រូវ​តែ​បញ្ជូន​តាម​អ៊ីមែល​ទៅកាន់ piseth.peng@total.com​។
ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំ​រក្សាសិទ្ធិ​មិន​​ធ្វើសកម្មភាពលើ​ការទាមទារ​ដែល​ខ្លួន​យល់ឃើញ​​ថា​មិនពាក់ព័ន្ធ។​

ប្រការ​ 19 ភាពឯករាជ្យ​
ការចុះឈ្មោះ និងការចូលរួម​នៅក្នុងការប្រកួត​ នឹង​មិន​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើត​ទំនាក់ទំនង​នៃ​ភាពក្រោមបង្គាប់​រវាង​អ្នករៀបចំ និង​បេក្ខជន តាមរបៀប​ណាមួយឡើយ​។​

ប្រការ​ 20 អសុពលភាព​
អសុពលភាព​នៃ​ប្រការ​មួយ ឬច្រើន​នៃ​វិធានទាំងនេះ​ ដោយ​សារ​មូលហេតុ​ណាក៏ដោយ មិន​ត្រូវ​ប៉ះពាល់ដល់​សុពលភាព​នៃ​ប្រការផ្សេងទៀតឡើយ​។​

ប្រការ​ 21 ច្បាប់គ្រប់គ្រង​ – វិវាទ​
មានតែ​សំណៅជាភាសាខ្មែរ​នៃ​វិធាន​ទាំងនេះ​ប៉ុណ្ណោះ​ត្រូវ​ចងកាតព្វកិច្ច​ និង​មានលក្ខណៈផ្លូវការ ហើយ​​ត្រូវ​មាន​ឧត្តមានុភាពលើ​សំណៅ​បកប្រែ​ផ្សេងទៀត​ទាំងអស់។​
វិធានទាំងនេះ​នឹង​ត្រូវ​គ្រប់គ្រ​ងផ្តាច់មុខ​ដោយ​​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ដោយ​ផាត់ចោល​នូវវិធានដែល​មានទំនាស់​ជាមួយច្បាប់​របស់វា។​
វិវាទណាមួយដែល​កើតចេញពី ឬ​ទាក់ទងនឹង​វិធាន​ ឬ​ការប្រកួត​ នឹង​ត្រូវ​បញ្ជូនទៅកាន់​តុលាការ​មានសមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ដែល​ពាក់ព័ន្ធនឹង​លក្ខណៈ​នៃ​វិវាទ។​