កម្មវិធីStartupper ប្រចាំឆ្នាំរៀបចំដោយ Total Cambodge– [ប្រទេសកម្ពុជា]

អ្នកឈ្នះត្រូវបានលាតត្រដាង ! សូមអបអរសាទរដល់អ្នកឈ្នះ សហគ្រិនជាស្រ្តីកំពូល និងអ្នកឈ្នះប្រចាំតំបន់ដ៏ប្រសើរ ! អរគុណដល់អ្នករាល់គ្នាដែលបានចូលរួម និងបានជួយធ្វើការប្រកួតប្រជែងនេះទទួលជោគជ័យ! សម្រាប់ព័ត៌មានបន្ថែមអំពីភាពឆាលឡែនបន្ទាប់ ចូរត្រលប់ទៅកាន់វ៉ិបសៃថ៍នេះវិញឲ្យបានទៀងទាត់។

សំណួរដែលសួរជាញឹកញាប់ (FAQ)


 

ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងរបស់សហគ្រិនថ្មីប្រចាំឆ្នាំ ដែលរៀបចំដោយ តូតាល់ ដំបូង អ្នកត្រូវចុះឈ្មោះនៅលើគេហទំព័រនៃ ការប្រកួតប្រជែងរបស់ប្រទេសអ្នក។

សូមចុចលើប៊ូតុង «ចុះឈ្មោះ» នៅខាងស្ដាំផ្នែកខាងលើនៃគេហទំព័រនៃ ការប្រកួតប្រជែង។ ប្រទេស។

ចូរបង្កើតគណនីមួយដោយបំពេញឈ្មោះ/នាមត្រកូល/អាសយដ្ឋានអ៊ីមែល/ពាក្យសម្ងាត់។ ចូរកុំភ្លេចយល់ព្រមតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់គេហទំព័រនេះ។ នៅពេលចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានអ៊ីមែលបញ្ជាក់ ដើម្បីអនុម័តគណនីរបស់អ្នក។

ចូរចុចលើប្រវត្តិរូបរបស់អ្នកនៅខាងស្ដាំផ្នែកខាងលើនៃគេហទំព័រនៃការប្រកួតប្រជែងរបស់ប្រទេសអ្នក។

នៅក្នុង «ការកំណត់» ចូរជ្រើសរើស «លុបប្រវត្តិរូបរបស់ខ្ញុំ»។ សាររំឮកមួយនឹងសួរអ្នកថាតើអ្នកពិតជាចង់បន្តឬយ៉ាងណា ចុច «លុប» ដើម្បីបញ្ជាក់។

សូមចុចលើ «ចុះឈ្មោះចូល» នៅផ្នែកខាងស្តាំខាងលើនៃគេហទំព័រនៃ ការប្រកួតប្រជែងរបស់ប្រទេសអ្នក បន្ទាប់មកយក «ភ្លេចពាក្យសម្ងាត់»។ ចូរបំពេញអាសយដ្ឋានអ៊ីមែលដែលបានប្រើនៅពេលបង្កើតគណនីនេះ។ អ្នកនឹងទទួលបានអ៊ីមែលមួយដែលមានសេចក្តីណែនាំទាំងអស់ដើម្បីកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ។

ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងរបស់សហគ្រិនថ្មីប្រចាំឆ្នាំ ដែលរៀបចំដោយ តូតាល់ ដំបូង អ្នកត្រូវចុះឈ្មោះនៅលើគេហទំព័រនៃ ការប្រកួតប្រជែងរបស់ប្រទេសអ្នក (ចូរស្វែងរកជំហាននេះនៅក្នុងផ្នែក «តើខ្ញុំចុះឈ្មោះដោយរបៀបណា? »)។

នៅពេលបានភ្ជាប់ហើយ សូមចុចលើ «ចូលរួម»។ ចូរបំពេញឈ្មោះនៃការចូលរួមរបស់អ្នក (គឺជាឈ្មោះគម្រោងរបស់អ្នក) បន្ទាប់មកយល់ព្រមតាមលក្ខខណ្ឌនៃការប្រកួតប្រជែងដើម្បីបញ្ជាក់ការចូលរួមរបស់អ្នក។

ការលុបចោលប្រវត្តិរូប ឬការចូលរួមណាមួយគឺជាធ្វើឡើង ដោយស្ថាពរ។ ទិន្នន័យទាំងអស់មិនអាចទាញយកមកវិញបានទេ។ ប៉ុន្តែអ្នកអាចបង្កើតប្រវត្តិរូបរបស់អ្នកឡើងវិញជាមួយអាសយដ្ឋាន អ៊ីមែលដូចគ្នាប្រសិនបើអ្នកចង់ធ្វើ។

ត្រូវប្រាកដថាអ្នកបានបំពេញគ្រប់តម្រូវការទាំងអស់ដែលមាននៅលើសំណុំបែបបទនៃការចូលរួមមុនពេលចុចលើ "ដាក់ជូន"។

បាទ/ចាស គ្រប់ផ្នែកនៃតម្រូវការទាំងអស់ត្រូវតែបំពេញ។ យើងក៏សូមណែនាំអ្នកឲ្យបំពេញចន្លោះដែលបំពេញក៏បានអត់ក៏បាននានា ដើម្បីបង្កើនឱកាសក្នុងការឈ្នះរបស់អ្នក។

បាទ/ចាស អ្នកអាចកែតម្រូវការចូលរួមរបស់អ្នករហូតដល់ថ្ងៃផុតកំណត់។ ចំពោះករណីនេះ នៅក្នុងផ្ទាំង «ការចូលរួម» សូមចុចលើប៊ូតុង «កែសម្រួល» ដែលមានទីតាំងនៅផ្នែកខាងស្តាំខាងលើ។

សកម្មភាពនេះត្រូវបានធ្វើរួចនៅក្នុងផ្ទាំង «ការចូលរួម» នៅពេល អ្នកកំពុងបំពេញឬកែសម្រួលសំណុំបែបបទនៃចូលរួមរបស់អ្នក។

សូមចុចលើតំណភ្ជាប់ពណ៌ក្រហម «លុបការចូលរួមរបស់ខ្ញុំ» ដែលស្ថិតនៅផ្នែកខាងក្រោមសំណុំបែបបទ៖ ផ្ទាំងដែលផុសឡើង នឹងលេចឡើង ដែលនឹងសួរអ្នកប្រសិនបើអ្នកប្រាកដថាអ្នកចង់លុប ការចូលរួមរបស់អ្នក។ ដូច្នេះ អ្នកនឹងអាចបញ្ជាក់ពីការលុបចោលការចូលរួមរបស់អ្នក ឬលុបចោលសំណើរបស់អ្នកសម្រាប់ការលុប។

នៅក្នុង “កន្លែងចូលរួម” សូមចុចលើប៊ូតុង «មើលជាមុន» នៅខាងស្ដាំនៃផ្ទាំងបង្ហាញ។

ទេ៖ រាល់គម្រោងទាំងអស់ត្រូវតែបញ្ជូននៅចន្លោះថ្ងៃចាប់ផ្តើម ការប្រកួតប្រជែង និងថ្ងៃផុតកំណត់នៃការដាក់ជូនគម្រោងដែលបាន ពណ៌នានៅក្នុងបទបញ្ជានៃការប្រកួតប្រជែង។

ទេ នៅពេលហួសថ្ងៃផុតកំណត់ហើយ អ្នកមិនអាចផ្លាស់ប្តូរគម្រោងរបស់អ្នកបានទេ។

ទេ អ្នកអាចដាក់ជូនគម្រោងរបស់អ្នកគ្រប់ពេលវេលា។ យើងសូមណែនាំឲ្យអ្នកធ្វើវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកនឹងអាចកែប្រែ និងធ្វើបច្ចុប្បន្នភាពគម្រោងរបស់អ្នក ប្រសិនបើចាំបាច់រហូតដល់ថ្ងៃផុតកំណត់។

កន្លែងការងារអនុញ្ញាតឲ្យអ្នកផ្ទុក និងរក្សាទុកឯកសារដែលអាចឲ្យ អ្នកមើលឃើញតែម្នាក់ឯងប៉ុណ្ណោះ។ វាអាចមានប្រយោជន៍សម្រាប់ក្នុងការរៀបចំពាក្យស្នើសុំរបស់អ្នក។

មានតែអ្នកប៉ុណ្ណោះដែលអាចចូលទៅកាន់ឯកសារដែលដាក់រក្សាទុកកន្លែងការងាររបស់អ្នក។

ប្រសិនបើអ្នកចង់ធ្វើឲ្យឯកសារមួយចំនួនអាចមើលឃើញ (ផែនការអាជីវកម្ម រចនាសម្ព័ន្ធក្រុមរបស់អ្នក ស្លាកសញ្ញារបស់ក្រុមហ៊ុនរបស់អ្នក ... ) ដូចដែលបានស្នើនៅក្នុងកម្រងសំណួរ អ្នកត្រូវដាក់វាទៅក្នុងកន្លែងដែលកម្រងសំណួរត្រូវបានស្នើ។

ថ្ងៃផុតកំណត់ត្រូវបានបង្ហាញនៅក្នុងបទបញ្ជានៃការប្រកួតប្រជែង។ អ្នកត្រូវតែចុះឈ្មោះនៅលើគេហទំព័រមុនពេលអ្នកអាចដាក់ជូនគម្រោងរបស់អ្នក។

អ្នកមានរយៈពេល 5 សប្តាហ៍ ដើម្បីដាក់ពាក្យស្នើសុំរបស់អ្នក ចាប់ពីពេលបើកការប្រកួត។

ទេ គម្រោងនីមួយៗអាចត្រូវបានបង្ហាញតែម្តងដោយបុគ្គលម្នាក់ ឬដោយតំណាងច្រើនរបស់បុគ្គលនោះ។

ទេ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលអាចដាក់ជូនសុំបេក្ខភាពក្នុងនាមជាអ្នកតំណាងក្រុម។

អ្នកនឹងត្រូវបានជូនដំណឹងពីដំណាក់កាលនៃការប្រកួតប្រជែងដោយអ៊ីមែល។ អ្នកនឹងឃើញសារមួយនៅក្នុងផ្នែកនៃការចូលរួមរបស់អ្នកផងដែរ។

ប្រសិនបើអ្នកជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនលំដាប់កំពូលទាំង 100 នាក់នៅក្នុងប្រទេសរបស់អ្នក អ្នកនឹងទទួលបានអ៊ីមែលមួយ ហើយអ្នកនឹងរកឃើញឈ្មោះរបស់អ្នកនៅក្នុងផ្ទាំងបេក្ខជនលំដាប់កំពូលទាំង 100 នាក់ ដែលនឹងត្រូវបានបោះពុម្ពផ្សាយអំឡុងពេលនៃ ការប្រកួត។

ប្រសិនបើអ្នកជាបេក្ខជនមួយក្នុងចំណោម បេក្ខជនលំដាប់កំពូលទាំង 15 នាក់ ដែលមានន័យថាជាអ្នកប្រកួតផ្តាច់ព្រ័ត្រ អ្នកនឹងរកឃើញ ឈ្មោះរបស់អ្នកនៅក្នុងផ្ទាំងបេក្ខជនលំដាប់កំពូលទាំង 15 នាក់ ហើយនឹងត្រូវបានទាក់ទងដោយអ្នកទទួលខុសត្រូវការប្រកួតនៅប្រទេសរបស់អ្នក ដែលនឹងផ្តល់ឲ្យអ្នកនូវព័ត៌មានទាំងអស់សម្រាប់ ដំណាក់កាលបន្ទាប់ គឺទីលាននៅមុខក្រុមប្រឹក្សាវាយតម្លៃ។

ទេ។ ប្រសិនបើអ្នកបានរិះគិតរួចហើយអំពីគំនិតនៃសហគ្រាសមួយប៉ុន្តែសហគ្រាសនេះមិនទាន់មានទេអ្នកក៏អាចចូលរួមផងដែរ។ ការប្រកួតប្រជែងនេះត្រូវបានបើកទូលាយសម្រាប់មនុស្សគ្រប់គ្នាដែលមានគម្រោងបង្កើតអាជីវកម្ម ឬកំពុងដំណើរការសហគ្រាសមួយ ដែលបានបង្កើតយ៉ាងតិចបានពីរឆ្នាំ រហូតដល់ថ្ងៃបើកការដាក់ ពាក្យសុំបេក្ខភាព។

ការប្រកួតប្រជែងនេះបើកទូលាយចំពោះគំនិតឬការចាប់ផ្តើមគម្រោងអាជីវកម្មថ្មីដោយគ្មានដែនកំណត់នៃវិស័យចាប់តាំងពីពេលដែលគំនិត ឬការចាប់ផ្តើមគម្រោងអាជីវកម្មថ្មីនេះមានផលវិជ្ជមាននៅក្នុងប្រទេសនៃការប្រកួតប្រជែង។

ឯកសារនីមួយៗត្រូវបានគេវាយតម្លៃដោយយោងទៅតាមលក្ខខណ្ឌ សំខាន់ៗចំនួន 3៖:
1. ផលប៉ះពាល់សង្គម៖ សមត្ថភាពក្នុងការបង្កើតតម្លៃប្រកបដោយចីរភាព និងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ក្នុងស្រុក (ការបង្កើតការងារ ការជំនួសការនាំចូល ការចូលរួមក្នុងវឌ្ឍនភាពផ្នែកអប់រំ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក... )។
2. លក្ខណៈបង្កើតថ្មី៖ តើអ្នកបាននាំយកដំណោះស្រាយថ្មី (ដែលមានលក្ខណៈបច្ចេកវិទ្យាឬគ្មាន) អ្វីដើម្បីឆ្លើយតបទៅនឹង ការលំបាកដែលជួបប្រទះនៅក្នុងប្រទេស។ ការបង្កើតថ្មីមិនមែនមានន័យពិតប្រាកដថាស្រដៀងគ្នានឹងការបដិវត្តន៍នោះទេ៖ វាអាចជាការវិវត្តបន្តិចម្តងៗដែលមានន័យថាធ្វើឲ្យប្រសើរ​ឡើងនូវអ្វីដែលមានស្រាប់ ឬជាមូលដ្ឋានមានន័យថាផ្លាស់ប្តូរ ស៊ីជម្រៅ។
3. លទ្ធភាព និងសក្តានុពលនៃការអភិវឌ្ឍ៖ ការប្រកួតប្រជែងមានបំណង គាំទ្រដល់រចនាសម្ព័ន្ធទាំងអស់នៃគម្រោងដែលមិនទាន់បានសម្រេចរហូតដល់ការចាប់ផ្តើមអាជីវកម្មថ្មីមិនតិចជាងពីរឆ្នាំ។ ប៉ុន្តែវាមានសារៈសំខាន់ណាស់សម្រាប់អ្នករៀបចំ ដែលថាគំនិតដូចជាការចាប់ផ្ដើមអាជីវកម្មថ្មី អាចអភិវឌ្ឍ និងជ្រាបដល់ទស្សនិកជនកាន់តែទូលំទូលាយទៅៗ។

សម្រាប់យើងសហគ្រិនសង្គមត្រូវតែមានសមត្ថភាពក្នុងការបង្កើតតម្លៃប្រកបដោយចីរភាព និងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ក្នុងស្រុក (ការបង្កើតការងារ ការជំនួសការនាំចូល ការចូលរួមក្នុងវឌ្ឍនភាពផ្នែកអប់រំ ការលើកកម្ពស់ជីវភាពរស់នៅប្រជាជនក្នុងស្រុក ... )។ គាត់ត្រូវតែអាចកំណត់បាននូវតម្រូវការដែលមិនបានបំពេញ ឬបំពេញបានតិចតួច ហើយឆ្លើយតបទៅនឹងតម្រូវការទាំងនេះតាមរយៈបេសកកម្មដូចជាការបង្ការ ការជួសជុល ឬសំណង។ បេសកកម្មសង្គមរបស់សហគ្រាសអាចទាក់ទងទៅនឹងចំនួនប្រជាជនដែលបានកំណត់ជាបុគ្គល ឬសង្គមជាតិទាំងមូល។

លើសពីនេះទៀត សហគ្រិនសង្គមត្រូវតែមានលទ្ធភាពវាស់វែងផលប្រយោជន៍ពិតប្រាកដនៃគម្រោងរបស់គាត់ដែលបង្ហាញអំពីផលប៉ះពាល់ការផ្លាស់ប្តូរ និង/ឬលទ្ធផលនៃផលិតផលដែលមានទៅលើបរិស្ថាន និង/ឬសង្គម។

ដំណាក់កាលសម្របសម្រួលមួយនឹងនាំជាការបោះពុម្ពផ្សាយពាក្យសុំរបស់អ្នកនៅលើគេហទំព័រ។ ដំណាក់កាលនេះអនុញ្ញាតឲ្យយើងខ្ញុំផ្ទៀងផ្ទាត់ថាតើឯកសារទាំងអស់ត្រឹមត្រូវជាមួយនឹងបទបញ្ជា និងគុណតម្លៃទាំងអស់ តូតាល់ ឬអត់។ នៅពេលដែលអនុម័តហើយ ឯកសាររបស់អ្នកនឹងលេចឡើងនៅលើគេហទំព័រជាមួយនឹងសេចក្ដីសង្ខេបខ្លីដែលអ្នកបានបំពេញនៅក្នុងកម្រងសំណួរ (សំណួរ B7)។

 

នៅក្នុងដំណាក់កាលទីមួយនៃការជ្រើសរើស ឯកសារនីមួយៗនឹងទទួលបានពិន្ទុសរុបដែលរាប់បញ្ចូលដោយស្វ័យប្រវត្តិទាំងពិន្ទុពីការបំពេញកម្រងសំណួរ (90%) និងការបោះឆ្នោតជាសាធារណៈ (វគ្គ «ចែករំលែកដើម្បីទទួលបានការចូលចិត្ត» ដែលមានចំនួន 10%)។ ឯកសារល្អបំផុតចំនួន 100 នឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិនៅក្នុងប្រទេសនីមួយៗ។

ដំណាក់កាលទីពីរនៃការជ្រើសរើសឯកសារនឹងត្រូវបានធ្វើឡើងដោយអ្នកអាជីពផ្នែកភាពជាសហគ្រិនសង្គម។ លក្ខខណ្ឌនៃការជ្រើសរើសនៅតែដូចគ្នា។ ដូច្នេះ 15 នាក់ចុងក្រោយ នឹងត្រូវបានជ្រើសរើស ហើយយកទៅប្រកួតប្រជែងនៅមុខក្រុមប្រឹក្សាវាយតម្លៃដែលនឹងជ្រើសរើស ជ័យលាភី 3នាក់ចុងក្រោយ។

ឯកសារពេញលេញដែលសមស្របតាមលក្ខខណ្ឌនៃការជ្រើសរើសនឹងត្រូវដាក់ជូនទៅក្នុងការបោះឆ្នោតជាសាធារណៈ («ចែករំលែកដើម្បីទទួលបានការចូលចិត្ត») តាមរយៈការពិពណ៌នាខ្លីមួយដែលបានចេញផ្សាយនៅលើគេហទំព័រការប្រកួតប្រជែងសហគ្រិនថ្មីប្រចាំឆ្នាំរបស់តូតាល់ ។ ការពិពណ៌នាខ្លីនេះគឺជាការពិពណ៌នាអំពីគម្រោងនៃកម្រងសំណួរដែលអ្នកបានបំពេញ (សំណួរ B7)។

ដើម្បីអាចចែករំលែកគម្រោងរបស់អ្នកបាន អ្នកនឹងទទួលបានតាមរយៈអ៊ីមែលមួយពីក្រុមអ្នករៀបចំដែលមានតំណភ្ជាប់ទៅនឹងការពិពណ៌នាគម្រោងរបស់អ្នកនៅក្នុងម៉ូឌុល «ចែករំលែកដើម្បីទទួលបានការចូលចិត្ត» នៃគេហទំព័រការប្រកួតប្រជែង។ អ្នកតាមដានម្នាក់ ឬអ្នកចូលមើលម្នាក់ អាចជាអ្នកចូលចិត្តគម្រោងរបស់អ្នក បន្ទាប់មកគម្រោងពីរផ្សេងទៀតក្នុងចំណោមសន្លឹកពណ៌នាដែលដាក់នៅលើគេហទំព័រក្នុងស្រុក។

មានតែការបោះឆ្នោតដែលបានធ្វើនៅម៉ូឌុល «ចែករំលែកដើម្បីទទួលបានការចូលចិត្ត» នៃគេហទំព័រក្នុងស្រុកតែប៉ុណ្ណោះនឹងត្រូវយកមកពិចារណា។

អ្នកនឹងមានពេល 2 សប្តាហ៍ដើម្បីចែករំលែកគម្រោងរបស់អ្នកជាមួយបណ្ដាញរបស់អ្នកក្នុងដំណាក់កាល “ចែករំលែកដើម្បីទទួលបានការចូលចិត្ត”។

 

មានតែនាមត្រកូល និងនាមខ្លួនរបស់អ្នក ឈ្មោះរបស់គម្រោងក៏ដូចជាការពិពណ៌នាខ្លីដែលបានបំពេញនៅក្នុងកម្រងសំណួរនឹងអាចមើលឃើញ។ យើងសូមណែនាំអ្នកកុំឲ្យបំពេញព័ត៌មានសម្ងាត់ណាមួយលើសំណួរ B7 ដែលនឹងត្រូវផ្សព្វផ្សាយជាសាធារណៈសម្រាប់ការប្រកួតប្រជែង។

ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមលំដាប់កំពូលទាំង 15 សូមអបអរសាទរ! អ្នកនឹងអាចបង្ហាញគម្រោងរបស់អ្នកក្នុងរយៈពេល 10 នាទីដែលនឹងត្រូវបន្តដោយសំណួរ និងចម្លើយ 10 នាទីផ្សេងទៀតជាមួយក្រុមប្រឹក្សាវាយតម្លៃ។ ជ័យលាភីចុងក្រោយនឹងត្រូវទាក់ទងដោយអ្នកទទួលខុសត្រូវប្រចាំប្រទេសដោយផ្ទាល់សម្រាប់ព័ត៌មានភស្តុភារនៃថ្ងៃប្រកួត។

អ្នកនឹងត្រូវបញ្ជូនគម្រោងរបស់អ្នកទៅក្នុងភាសាទាំងឡាយ (ឬភាសាមួយ) ដែលបានស្នើឡើងនៅលើគេហទំព័រប្រកួតប្រជែងរបស់ ប្រទេសរបស់អ្នក។

ការប្រកួតប្រជែងត្រូវបានបើកទូលាយសម្រាប់អ្នកដែលមានអាយុ ចាប់ពីសាបសិបប្រាំ (35) ឆ្នាំឡើងទៅដល់ថ្ងៃនៃការដាក់ពាក្យស្នើសុំបេក្ខភាព។

ការប្រកួតប្រជែងនេះត្រូវបានបើកទូលាយសម្រាប់មនុស្សគ្រប់គ្នា ដែលមានគម្រោងបង្កើតអាជីវកម្ម ឬកំពុងដំណើរការសហគ្រាសមួយ ដែលបានបង្កើតយ៉ាងតិចបានពីរ (2) ឆ្នាំ រហូតដល់ថ្ងៃបើកការដាក់ ពាក្យសុំបេក្ខភាព។

មិនតម្រូវឲ្យមានឯកសាររដ្ឋបាលណាមួយទេនៅពេលដាក់អនុម័តឯកសារឡើយ។

ប្រសិនបើអ្នកជាប់ជាអ្នកប្រកួតវគ្គផ្តាច់ព្រ័ត្រ អ្នកនឹងត្រូវនាំយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងឯកសារចុះបញ្ជីរបស់សហគ្រាសរបស់អ្នកនៅក្នុងដំណាក់កាលប្រកួតផ្តាច់ព្រ័ត្រ ប្រសិនបើអ្នកស្ថិតក្នុងដំណាក់កាលនោះ ហើយប្រទេសរបស់អ្នកក៏មានជាប់ទាក់ទងក្នុងដំណាក់កាលនេះ។

ទេ។ ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំដោយ តូតាល់ ដើម្បីជំរុញការអភិវឌ្ឍ គំនិតផ្តួចផ្តើមក្នុងស្រុក។ ដូចនេះ អ្នកត្រូវតែមានសញ្ជាតិរបស់ប្រទេស ដែលអ្នកដាក់ពាក្យសុំរបស់អ្នក។

បាទ/ចាស។ អ្នកអាចចូលរួមក្នុងការប្រកួតប្រជែងនៅក្នុងប្រទេសរបស់ពួកគេ សូម្បីតែអ្នកមិនរស់នៅទីនោះក៏ដោយ ដរាបណាគម្រោងរបស់អ្នកផ្តល់អត្ថប្រយោជន៍ដល់ប្រទេសនេះ។ យើងអញ្ជើញអ្នកឲ្យចូលទៅកាន់ បញ្ជី ពីគ្រប់ប្រទេសទាំងអស់ដែលមានគេហទំព័រជាផ្នែកមួយនៃការប្រកួតប្រជែងរបស់យើង។

ក្នុងករណីដែលអ្នកជាអនីតិជន អ្នកត្រូវតែមានការអនុញ្ញាតពីឪពុកម្តាយរបស់អ្នក ឬអ្នកមានសិទ្ធិអាណាព្យាបាលភាពលើអ្នក ក្នុងករណីអ្នកមិនមានអាណាព្យាបាលស្របច្បាប់ សម្រាប់ចូលរួមក្នុងការប្រកួត។ អ្នកមានសិទ្ធិអាណាព្យាបាលភាពលើអ្នក បានយល់ព្រមធ្វើជាអ្នកធានានូវការអនុលោមតាមបទប្បញ្ញត្តិទាំងអស់នៃ បទបញ្ជាដែលមាននៅក្នុងគេហទំព័រនៃការប្រកួតប្រជែងក្នុងស្រុក។

បេក្ខជនដែលបានចូលរួមប្រកួតលើកទី1 នៃការប្រកួតប្រជែង «សហគ្រិនថ្មីប្រចាំឆ្នាំដែលរៀបចំដោយតូតាល់» – ប្រចាំឆ្នាំ 2015-2016 អាចប្រកួតម្តងទៀត លើកលែងតែជ័យលាភីទាំងបី (3) មកពីប្រទេសនីមួយៗ មិនអាចដាក់ពាក្យស្នើសុំជាថ្មីឡើយ។

បេក្ខជនដែលមានសញ្ជាតិច្រើន អាចចូលរួមក្នុងការប្រកួតប្រជែងតែមួយប៉ុណ្ណោះ ហើយអាចស្នើសុំគម្រោងតែមួយប៉ុណ្ណោះ។

អ្នកទទួលបានជ័យលាភីទាំងបីនាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការបង្វឹកផ្ទាល់ខ្លួន (មានគ្រូបង្វឹក) ចក្ខុវិស័យ និងអំណោយហិរញ្ញប្បទាន។

អំណោយហិរញ្ញប្បទាននេះ នឹងត្រូវបានបែងចែកដូចខាងក្រោម៖ ចំនួន 50% នៃចំនួនទឹកប្រាក់សរុបសម្រាប់ជ័យលាភីទី1 ចំនួន 30% សម្រាប់ជ័យលាភីទី2 និងចំនួន 20% សម្រាប់ជ័យលាភីទី3។

បាទ/ចាស។ ស្លាកសញ្ញា «ពានរង្វាន់បេះដូងស្រ្តី» នេះ គឺដាច់ដោយឡែកពីលក្ខត្តិកនៃជ័យលាភីនេះ បើទោះបីជាវាអាចត្រូវបានរាប់បញ្ចូលជាពានរង្វាន់ក៏ដោយ។ គម្រោងនេះអាចស្ថិតក្នុងចំណោមជ័យលាភីទាំង 3 នាក់ ឬក៏អត់៖ ក្នុងដំណាក់កាលការពារចុងបញ្ចប់ ក្រុមប្រឹក្សាវាយតម្លៃនឹងកំណត់ថាក្នុងចំណោមគម្រោងរបស់អ្នកជាប់ទាំង 15 នាក់ យ៉ាងហោចណាស់ក៏មានគម្រោងមួយដែលស្ថាបនិកជាស្រ្តី ហើយនឹងប្រគល់ស្លាកសញ្ញានេះទៅឲ្យ «ពានរង្វាន់បេះដូងស្រ្តី»។ ស្លាកសញ្ញានេះនឹងមិនមែនជាអំណោយហិរញ្ញប្បទាននោះឡើយ។ វាមានគោលបំណងលើកទឹកចិត្តដល់ស្ត្រីឲ្យចាប់ផ្តើមការចាប់ផ្តើមអាជីវកម្មថ្មីរបស់ពួកគេ ដោយផ្តល់ឲ្យពួកគេនូវចក្ខុវិស័យ និងជួយសម្រួលដល់បណ្តាញរបស់ពួកគេ។

តូតាល់ សូមរក្សាសិទ្ធិក្នុងការកំណត់អត្តសញ្ញាណក្នុងចំណោមអ្នកប្រកួតផ្ដាច់ព្រ័ត្រនូវគម្រោងមួយ ឬច្រើនពាក់ព័ន្ធនឹងសកម្មភាពរបស់ខ្លួនផ្ទាល់។ អ្នកដឹកនាំគម្រោងដែលបានជ្រើសរើសនឹងត្រូវបានដាក់ស្លាកថា «ចាប់ផ្តើមជាមួយនឹងថាមពលកាន់តែល្អប្រសើរ» ហើយអាចត្រូវមានទំនាក់ទំនងជាប់ជាមួយក្រុមរបស់​​ តូតាល់ ដើម្បីបង្កើតភាពជាដៃគូដែលអាចធ្វើទៅបាន។

ស្លាកសញ្ញាមានជម្រើសនេះ «ចាប់ផ្តើមជាមួយនឹងថាមពលកាន់តែល្អប្រសើរ» ដាច់ដោយឡែកពីលក្ខន្តិកៈនៃជ័យលាភីនេះ បើទោះបីជាវាអាចត្រូវបានរាប់បញ្ចូលជាពានរង្វាន់ក៏ដោយហើយមិនមែនជាអំណោយហិរញ្ញប្បទាននោះឡើយ។

ការតែងតាំងក្រុមប្រឹក្សាវាយតម្លៃ គឺអនុលោមតាមគោលនយោបាយអនុលោមភាពរបស់ តូតាល់ និងក្រមសីលធម៌។

ក្រុមប្រឹក្សាវាយតម្លៃនឹងត្រូវបានប្រមូលផ្តុំគ្នាសម្រាប់វគ្គជម្រុះជាមួយអ្នកប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយសម្រាប់ការជ្រើសរើសជ័យលាភីទាំង 3 នាក់តាមកាលបរិច្ឆេទដែលបានបញ្ជាក់នៅក្នុងបទបញ្ជានៃការប្រកួត។

មានតែការពិពណ៌នាខ្លីអំពីគម្រោងរបស់បេក្ខជនប៉ុណ្ណោះដែលអាចរកបាន។ ការពិពណ៌នានឹងត្រូវបានសរសេរដោយអ្នកដឹកនាំគម្រោង ហើយនឹងមានគោលបំណងបង្ហាញនូវគម្រោង និងសមត្ថភាពរបស់គាត់សម្រាប់ការបង្កើតថ្មី។

តើអ្នកមិនទាន់រកឃើញចម្លើយចំពោះសំណួររបស់អ្នកមែនទេ? ចូរបំពេញសំណុំបែបបទខាងក្រោមហើយយើងនឹងឆ្លើយសំណួរឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។