ឯកសារគោលនយោបាយស្តីពីការការពារទិន្នន័យ និងគោលនយោបាយស្តីពី Cookie
សូមស្វាគមន៍មកកាន់វែបសាយត៍ https://startupper-of-the-year-challenge.total.com .ដោយភ្ជាប់ទៅនឹង ឬរុករក (browsing) វែបសាយត៍ អ្នកទទួលស្គាល់ថា អ្នកបានអាន យល់ និងទទួលយក ដោយគ្មានការកំហិត ឬការបម្រុង នូវគោលនយោបាយស្តីពីការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន និង cookies (“គោលនយោបាយ”) និង ខ និងលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង។ និងគោលនយោបាយស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន។ សូមកត់សម្គាល់ថា ខ និងលក្ខខណ្ឌ និងគោលនយោបាយស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត អនុវត្តចំពោះវែបសាយត៍ផ្សេងទៀតរបស់ក្រុមហ៊ុនតូតាល់ គ្រុប ហើយយើងណែនាំថា អ្នកគួរតែអានគោលនយោបាយទាំងនេះដោយប្រុងប្រយ័ត្ន។
គោលនយោបាយនេះមានបំណងជម្រាបអ្នកអំពីសិទ្ធិ និងសេរីភាពដែលអ្នកអាចអនុវត្ត ទាក់ទងនឹងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងរៀបរាប់ពីវិធានការទាំងឡាយដែលយើងអាចធ្វើឡើងដើម្បីការពារទិន្នន័យទាំងនេះ។
The Startupper Challenge of the Year ដោយក្រុមតូតាល់សម្រាប់ទីផ្សារ និងសេវាតូតាល់ (ផ្នែកយុទ្ធសាស្ត្រ ទីផ្សារ និងស្រាវជ្រាវ - ផ្នែកឌីជីថល និងការបង្កើតថ្មី) គឺជា “អ្នកត្រួតពិនិត្យទិន្នន័យ” ដោយមានទំនួលខុសត្រូវក្នុងការបញ្ចូលទិន្នន័យផ្ទាល់ខ្លួន ដែលត្រូវបានប្រើប្រាស់ដើម្បីចាត់ចែងវែបសាយត៍។ ប្រតិបត្តិការបញ្ចូលទិន្នន័យទាំងនេះត្រូវបានធ្វើឡើង ស្របតាមច្បាប់ពាក់ព័ន្ធ។
កម្ពុជា
- គោលបំណងនៃការបញ្ចូលទិន្នន័យ មូលដ្ឋានច្បាប់ ថិរវេលានៃការរក្សាទុក និងប្រភេទទិន្នន័យដែលប្រមូលបាន
នៅពេលអ្នកចូលទស្សនាវែបសាយត៍ https://startupper-of-the-year-challenge.total.com, អ្នកអាចចាំបាច់ត្រូវផ្តល់ឲ្យយើងនូវព័ត៌មានមួយចំនួននៃទិន្នន័យផ្ទាល់ខ្លួន ដូចជា នាមខ្លួន ត្រកូល និងអាសយដ្ឋានអ៊ីមែលរបស់អ្នក ដើម្បីប្រើប្រាស់សេវាដែលមាន។
ការបញ្ចូលទិន្នន័យនេះគឺផ្អែកលើការយល់ព្រមរបស់អ្នក ដើម្បីផ្តល់ឲ្យអ្នកនូវសេវាទាំងនេះ។
នៅក្នុងទម្រង់អនឡាញរបស់យើង ផ្នែកជាកាតព្វកិច្ចកំហិតត្រូវបានសម្គាល់ដោយសញ្ញាផ្កាយ (asterisk)។ ប្រសិនបើអ្នកមិនផ្តល់ចម្លើយចំពោះសំណួរជាកាតព្វកិច្ចកំហិតទេនោះ យើងនឹងមិនអាចផ្តល់ឲ្យអ្នកនូវសេវាដែលស្នើសុំឡើយ។
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងមិនត្រូវបានបញ្ចូលនៅពេលក្រោយមក តាមរបៀបមួយដែលមិនស្របតាមគោលបំណងដែលរៀបរាប់ខាងលើឡើយ។ ទិន្នន័យរបស់អ្នកត្រូវបានរក្សាទុកសម្រាប់ថិរវេលាចាំបាច់ យោងតាមជំហានផ្សេងៗនៃ Challenge។ សូមមើលវិធានស្តីពី Challenge https://startupper-of-the-year-challenge.total.com/km/privacy ។
- អ្នកទទួលទិន្នន័យ
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានបញ្ជូនទៅកាន់ផ្នែកមួយ ឬច្រើនរបស់អ្នកត្រួតពិនិត្យទិន្នន័យ ឬទៅកាន់បណ្តាក្រុមហ៊ុន និងដៃគូមួយ ឬច្រើន អ្នកចែកចាយឯករាជ្យ ឬអ្នកចែកចាយបន្តរបស់ក្រុមហ៊ុនតូតាល់ គ្រុប ក្នុងអំឡុង Challenge សម្រាប់គោលបំណងនៃការត្រួតពិនិត្យ ការគាំទ្រផ្នែកបច្ចេកទេស ការវិភាគ ការវាយតម្លៃ និងការផ្សព្វផ្សាយ។
ប្រសិនបើអ្នកផ្តល់មតិយោបល់ក្នុងបំណងបង្ហោះអនឡាញ យើងអាចត្រូវបានតម្រូវឲ្យផ្សព្វផ្សាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមួយចំនួនលើវែបសាយត៍។ ដោយសារលក្ខណៈពិសេសនៃអ៊ីនធឺរណិត ពោលគឺ ការចាប់យកទិន្នន័យដែលត្រូវបានផ្សព្វផ្សាយ និងការណ៍ដែលថា វាជាការលំបាក ឬសូម្បីតែមិនអាចធ្វើទៅបាន ក្នុងការត្រួតពិនិត្យរបៀបដែលភាគីទីបីអាចប្រើប្រាស់ទិន្នន័យទាំងនេះ យើងសូមជម្រាបអ្នកថា អ្នកអាចបដិសេធចំពោះការផ្សព្វផ្សាយនេះ ដោយទាក់ទងមកកាន់យើង ដូចត្រូវបានពន្យល់នៅក្នុងប្រការ ៦ ខាងក្រោម។
- ការផ្ទេរទិន្នន័យ
ការផ្ទេរទិន្នន័យណាមួយទៅកាន់ប្រទេសណាមួយនៅក្រៅតំបន់សេដ្ឋកិច្ចអឺរ៉ុប នឹងត្រូវធ្វើឡើង ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធ និងតាមរបៀបមួយដែលការពារទិន្នន័យរបស់អ្នកយ៉ាងសមស្រប។
សម្រាប់គោលបំណងនៃសេវាទាំងឡាយដែលផ្តល់នៅលើវែបសាយត៍នេះ ទិន្នន័យរបស់អ្នក (ឧទាហរណ៍៖ នាមខ្លួន ត្រកូល អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ សញ្ជាតិ ថ្ងៃកំណើត សុជីវធម៌ ទីក្រុង) អាចត្រូវបានផ្ទេរពី និងទៅកាន់បណ្តាក្រុមហ៊ុនរបស់តូតាល់ គ្រុប និងដៃគូទាំងឡាយរបស់ខ្លួនដែល ស្ថិតនៅក្នុងប្រទេសអាល់ហ្សេរី អង់ហ្គោឡា បូស្វាណា បូគីណាហ្វាសូ កម្ពុជា កាមេរូន ឆាត ឈីលី កុងហ្គោ សាធារណរដ្ឋឆែក សាធារណរដ្ឋដូមីនិក អេហ្សីព ហ្គីណេអេក្វាទ័រ អេរីទ្រា អេត្យូពី ហ្វីជី ប៉ូលីនេស៊ីបារាំង ហ្កាបុង ហ្កាណា ហ្គីណេ កូតឌីវ័រ កេនយ៉ា ហ្សាម៉ៃកា ហ្ស៊កដានី លីបង់ ម៉ាដាហ្គាស្កា ម៉ាឡេស៊ី ម៉ាឡាវី ម៉ាលី ម៉ារ៉ុក ម៉ូរីស ម៉ូរីតានី ម៉ាយ៉ុត ម៉ិកស៊ិក ម៉ូហ្សំប៊ិក ណាមីប៊ី នីហ្សេ នីហ្សេរីយ៉ា អ៊ូហ្គង់ដា ប៉ាគីស្ថាន ហ្វីលីពីន ប៉ូឡូញ រ៉េអ៊ុយញ៉ុង (Reunion) រ៉ូម៉ានី សេណេហ្គាល់ សៀរ៉ាឡេអូន អាហ្វ្រិកខាងត្បូង តង់ហ្សានី ថៃ តូហ្គោ ទុយនីស៊ី វៀតណាម ហ្សាំប៊ី និងហ្ស៊ីមបាវ៉េ។
- សុវត្ថិភាព និងភាពសម្ងាត់នៃទិន្នន័យ
អ្នកត្រួតពិនិត្យទិន្នន័យចាត់វិធានការសមស្របដើម្បីរក្សាសុវត្ថិភាព និងភាពសម្ងាត់នៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក រួមទាំងដើម្បីបង្ការកុំឲ្យទិន្នន័យទាំងនេះត្រូវបានបំភ្លៃ ធ្វើឲ្យខូចខាត ឬលាតត្រដាងដល់ភាគីទីបីដែលគ្មានការអនុញ្ញាត។
- ការគ្រប់គ្រង Cookie
5.1 គោលការណ៍
Cookie គឺជាហ្វាយល៍ដែលធ្វើឲ្យវែបសាយត៍អាចរក្សាទុក (save) ព័ត៌មាន ទាក់ទងនឹងការរុករកវែបសាយត៍នៅក្នុងកុំព្យូទ័ររបស់អ្នក (ឧទាហរណ៍ ចំនួននៃការចូលទស្សនា ចំនួននៃទំព័រដែលបានមើល ។ល។) ដើម្បីធ្វើឲ្យអ្នកចូលទស្សនាវែបសាយត៍បានកាត់តែរលូន។
អ្នកអាចលុបចោល cookies ដែលរក្សាទុកនៅលើកុំព្យូទ័ររបស់អ្នកនៅគ្រប់ពេលវេលា បដិសេធការរក្សាទុក cookies ថ្មីៗ និងទទួលការជូនដំណឹង មុនពេល cookies ថ្មីៗត្រូវបានរក្សាទុក ដោយផ្លាស់ប្តូរការកំណត់ប្រាវសឺរ (browser settings) របស់អ្នក ដោយប្រើសេចក្តីណែនាំខាងក្រោម (“ប្រភេទ cookies, cookies និងស្ថិតិ និងការកំណត់ (settings)”។
សូមកត់សម្គាល់ថា ប្រសិនបើអ្នកលុបចោល cookie ឬបដិសេធការរក្សាទុក cookie នៅលើឧបករណ៍របស់អ្នក អ្នកមិនអាចប្រើប្រាស់សេវាវែបសាយត៍មួយចំនួនបានទេ។
5.2 ប្រភេទនៃ cookies, cookies និងស្ថិតិ និងការកំណត់ (settings) .
Cookies ដែលអាចត្រូវបានរក្សាទុកនៅលើសឺវើររបស់អ្នក នៅពេលអ្នករុករកវែបសាយត៍ គឺជា cookies ដែលមានបំណងតែមួយគត់ក្នុងការបង្កលទ្ធភាព ឬសម្រួលដល់ការបញ្ជូនតាមអេឡិចត្រូនិក ឬដែលចាំបាច់យ៉ាងតឹងរ៉ឹងដើម្បីផ្តល់សេវាដែលអ្នកកំពុងស្នើសុំ (cookies ភាសា, login cookies ។ល។) ឬ cookies ស្ថិតិ ឬ cookies ផ្សេងទៀត ស្របតាមលក្ខខណ្ឌខាងក្រោម។
នៅពេល cookies តម្រូវឲ្យមានការយល់ព្រមពីអ្នក មុនពេលវាអាចត្រូវបានរក្សាទុក យើងស្នើសុំការយល់ព្រមនេះពីអ្នក តាមរយៈតំណភ្ជាប់ “ស្វែងរកបន្ថែម” ដែលបង្ហាញនៅលើទំព័រដំបូងនៃវែបសាយត៍ដែលអ្នកចូល ដែលក្នុងនោះមានការបញ្ជាក់ច្បាស់ថា ដោយបន្តរុករកវែបសាយត៍ អ្នកទទួលយក cookies ទាំងនេះ។
5.2.1 តើ cookies ណាខ្លះត្រូវបានរក្សាទុក?
&Cookies ដែលចេញដោយអ្នកត្រួតពិនិត្យទិន្នន័យ
Cookie | ការពណ៌នា | តើអ្នកបដិសេធយ៉ាងដូចម្តេច? | ថិរវេលា |
Cookie តភ្ជាប់ | ជួយអ្នកប្រើប្រាស់ក្នុងការទទួលបាន session វិញ។ | សូមមើលប្រការ 5.2.2 | ៣០ ថ្ងៃ |
• Cookies ដែលចេញដោយភាគីទីបី
អ្នកចេញផ្សាយ cookie | ការពណ៌នា | តើអ្នកបដិសេធយ៉ាងដូចម្តេច? | ថិរវេលា |
Facebook, Twitter, LinkedIn | Cookies តភ្ជាប់ | ប្រការ 5.2.2 | ៣០ ថ្ងៃ |
• Cookie-uri statistice
អ្នកចេញផ្សាយ cookie | ការពណ៌នា | តើអ្នកបដិសេធយ៉ាងដូចម្តេច? | ថិរវេលា |
AT INTERNET idrxvr tmst |
ស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវាស់ចំនួននៃការចូលទស្សនា ចំនួនទំព័រដែលបានមើល សកម្មភាពរបស់អ្នកប្រើប្រាស់នៅលើវែបសាយត៍ និងភាពញឹកញាប់ដែល cookiesត្រឡប់មកវិញ។ |
7 ខែ |
Cookiesស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវាស់ចំនួននៃការចូលទស្សនា ចំនួនទំព័រដែលបានមើល សកម្មភាពរបស់អ្នកប្រើប្រាស់នៅលើវែបសាយត៍ និងភាពញឹកញាប់ដែល cookies ត្រឡប់មកវិញ។ ឧបករណ៍ស្ថិតិដែលត្រូវបានប្រើ បង្កើតនូវ cookie មួយជាមួយនឹងឧបករណ៍កំណត់អត្តសញ្ញាណពិសេស (unique identifier) មួយដែលត្រូវបានរក្សាទុកសម្រាប់រយៈពេលមិនយូរជាង ១២ ខែ។ អាសយដ្ឋាន IP របស់អ្នកក៏ត្រូវបានប្រមូលផងដែរដើម្បីកំណត់ទីប្រជុំជន/ទីក្រុងដែលអ្នកកំពុងចូលមើលវែបសាយត៍។ នេះត្រូវបានធ្វើឲ្យអនាមិកភ្លាមៗ ក្រោយពីការប្រើប្រាស់ ដូច្នេះអ្នកមិនអាចត្រូវបានកំណត់អត្តសញ្ញាណជាបុគ្គលណាម្នាក់ឡើយ។
ទិន្នន័យស្ថិតិលើការចូលទស្សនាវែបសាយត៍ត្រូវបានប្រមូលដោយអ្នកផ្តល់ AT INTERNET និងបន្ទាប់មកត្រូវបានផ្ទេរទៅកាន់អ្នកត្រួតពិនិត្យទិន្នន័យ ក្នុងទម្រង់សរុប និងអនាមិកនៅក្នុង web interface ដែលមានតែអ្នកត្រួតពិនិត្យទិន្នន័យប៉ុណ្ណោះចូលប្រើប្រាស់បាន។ ទិន្នន័យដែលប្រមូលបាន មិនត្រូវបានផ្ទេរដល់ភាគីទីបី ឬប្រើប្រាស់សម្រាប់គោលបំណងផ្សេងឡើយ។ អ្នកអាចប្លុក (block) cookies ទាំងនេះ នៅគ្រប់ពេល ដោយជ្រើសរើសចាកចេញ ដូចពណ៌នាខាងក្រោម។
5.2.2 តើអ្នកលុបចោល cookies ទទួលការជូនដំណឹងអំពីការរក្សាទុក cookies ឬផ្លាស់ប្តូរការកំណត់ប្រាវសឺរ (browser settings) របស់អ្នកយ៉ាងដូចម្តេច?
- តើអ្នកលុបចោល cookies ដែលរក្សាទុករួចហើយនៅលើកុំព្យូទ័ររបស់អ្នកយ៉ាងដូចម្តេច?
- នៅលើកន្លែងធ្វើការរបស់អ្នក៖
- នៅលើដ្រាយ C:\ ជ្រើសរើសហ្វូលដឺរ Windows
- បើកហ្វូលដឺរ “ហ្វាយល៍អ៊ីនធឺរណិតបណ្តោះអាសន្ន (Temporary Internet Files)”
- ជ្រើសរើសហ្វាយល៍ទាំងអស់ (CTRL A)
- ជ្រើសរើសជម្រើស “លុបចោល”
- តើអ្នកផ្លាស់ប្តូរការកំណត់ប្រាវសឺរ (browser settings) ដើម្បីបដិសេធ ឬទទួលការជូនដំណឹងអំពីការរក្សាទុក cookies យ៉ាងដូចម្តេច?
- នៅក្នុងប្រាវសឺរ Internet Explorer 5 (Microsoft)៖ ជ្រើសរើស “Tools” រួចបន្ទាប់មក “Internet Options”។ ចុចលើ tab “Security” បន្ទាប់មក “Custom level” និងស្ក្រូលចុះក្រោម (scroll down) ទៅកាន់ផ្នែក “cookies”។ បន្ទាប់មក ដើម្បី “អនុញ្ញាតឲ្យ cookies ដែលត្រូវបានរក្សាទុកនៅលើកុំព្យូទ័ររបស់អ្នក” សូមជ្រើសរើស “Ask” ដើម្បីទទួលការជូនដំណឹង ឬ “Disable” ដើម្បីបដិសេធ cookies ទាំងអស់។
- នៅក្នុងប្រាវសឺរ Internet Explorer 6, 7 ឬ 8 (Microsoft)៖ ជ្រើសរើស “Tools”, “Internet Options”, “Privacy”, បន្ទាប់មកកម្រិតដែលអ្នកចង់ប្រើ។
- នៅក្នុងប្រាវសឺរ Firefox៖ ចុចលើ “Tools” រួចជ្រើសរើស “Options”។ នៅក្នុង tab “Privacy and security” ដកធីកចេញពីប្រអប់ “Accept cookies from websites”។
- នៅក្នុងប្រាវសឺរ Chrome (Google)៖ ចុច “Customize and control Google Chrome” រួចជ្រើសរើស “Settings”។ ក្រោម “Privacy and security” ចុចលើ “Content settings” និងអនុញ្ញាតដល់ “Block third-party cookies”។
- សិទ្ធិរបស់អ្នក / ទំនាក់ទំនង
ស្របតាមបទប្បញ្ញត្តិបច្ចុប្បន្ន អ្នកមានសិទ្ធិចូល កែតម្រូវ លុបចោល និងបដិសេធការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចស្នើសុំទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលនឹងត្រូវផ្ញើជូនអ្នក ហើយអ្នកមានសិទ្ធិផ្តល់ការណែនាំសម្រាប់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្រោយពីអ្នកទទួលមរណភាព។
Vសូមផ្ញើសំណើរបស់អ្នក តាមរយៈទម្រង់ទំនាក់ទំនងលើវែបសាយត៍ https://startupper.typeform.com/to/ssp3Fy ។
ឬទំនាក់ទំនង៖
ឈ្មោះក្រុមហ៊ុន៖ TOTAL CAMBODGE
អាសយដ្ឋាន៖ អគារ ANINA ជាន់ទី ៦ លេខ ២៤០ ផ្លូវ ២៧១ B.P600 ភ្នំពេញ ១២៥១ ប្រទេសកម្ពុជា
ប្រទេស៖ កម្ពុជា