ការជូនដំណឹងផ្លូវច្បាប់ និងលក្ខខណ្ឌទូទៅនៃការប្រើប្រាស់
សូមស្វាគមន៍មកកាន់វែបសាយត៍ https://www.startupper-of-the-year-challenge.total.com (“វែបសាយត៍”). ។ ដោយភ្ជាប់ទៅនឹងវែបសាយត៍ អ្នកទទួលស្គាល់ថា អ្នកបានអាន យល់ និងទទួលយក ដោយគ្មានការកំហិត ឬការបម្រុង ទុក និងលក្ខខណ្ឌទូទៅនៃការប្រើប្រាស់ និងគោលនយោបាយស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន។ សូមកត់សម្គាល់ថា ប្រសិនបើអ្នកចូលទស្សនាវែបសាយត៍ផ្សេងទៀតរបស់ក្រុមហ៊ុនតូតាល់ គ្រុប និងលក្ខខណ្ឌទូទៅផ្សេងៗគ្នា ពាក់ព័ន្ធនឹងគោលនយោបាយស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន អនុវត្តចំពោះវែបសាយត៍ទាំងនេះ។ អ្នកត្រូវបានណែនាំឲ្យអានការជូនដំណឹងផ្លូវច្បាប់នៃវែបសាយត៍ទាំងនេះដោយប្រុងប្រយ័ត្ន។
កម្ពុជា
- អត្តសញ្ញាណ
ក្រុមហ៊ុនបោះពុម្ពវែបសាយត៍ (តទៅនេះហៅកាត់ថា “ក្រុមហ៊ុន”)៖
ឈ្មោះក្រុមហ៊ុន TOTAL CAMBODGE
ទីស្នាក់ការកណ្តាល៖ អគារ ANINA ជាន់ទី ៦ លេខ ២៤០ ផ្លូវ ២៧១ B.P600 ភ្នំពេញ ១២៥១ ប្រទេសកម្ពុជា
ប្រភេទក្រុមហ៊ុន៖ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
ដើមទុន៖ 9,830,000 ដុល្លារអាមេរិក
បញ្ជីពាណិជ្ជកម្ម និងក្រុមហ៊ុន៖ 00004740
អ៊ីមែល / លេខទូរសព្ទ៖ +(855) 23 218 630
នាយកបោះពុម្ពផ្សាយ៖ Asif IQBAL
ការរចនា និងការរៀបចំផ្នែកបច្ចេកទេសនៃវែបសាយត៍អ៊ីនធឺរណិត៖
SAS AGORIZE ដែលមានដើមទុនចំនួន 71146€ ចុះបញ្ជីនៅ Paris Trade and Companies Register ក្រោមលេខ 530 774 439 មានទីស្នាក់ការចុះបញ្ជីរបស់ខ្លួននៅ 34 rue du Faubourg Saint Antoine, 75012 ប៉ារីស ប្រទេសបារាំង
ការផ្តល់សេវាវែបសាយត៍ (Hosting)៖
Amazon Web Services, Copyright Agent/Amazon Web Services Amazon.com Legal Department 410 Terry Avenue North Seattle, WA 98109-5210 USA វែបសាយត៍៖ https://aws.amazon.com/
ក្រុមហ៊ុនទាំងឡាយនៅក្នុងក្រុមហ៊ុនតូតាល់ គ្រុប មានអត្ថិភាពផ្លូវច្បាប់ និងឋានៈផ្លូវច្បាប់ឯករាជ្យផ្ទាល់របស់ខ្លួន។ ក្រុមហ៊ុនដែលផលិតវែបសាយត៍នេះគឺជារបស់ក្រុមហ៊ុនតូតាល់ គ្រុប។ “តូតាល់” និង “តូតាល់ គ្រុប” ពេលខ្លះ ត្រូវបានប្រើនៅក្នុងវែបសាយត៍នេះសម្រាប់ភាពងាយស្រួល ដែលការយោងនានា ជាធម្មតា ត្រូវបានធ្វើឡើងទៅដល់ (TOTAL S.A.) (ក្រុមហ៊ុនមេ) និងក្រុមហ៊ុនសាខា និងបុត្តសម្ព័ន្ធរបស់ខ្លួន។ ដូចគ្នានេះដែរ ពាក្យ “យើង (we)”, “យើង (us)”, “របស់យើង (our)” ត្រូវបានប្រើដើម្បីយោងដល់ក្រុមហ៊ុន ឬក្រុមហ៊ុនណាមួយរបស់ក្រុមហ៊ុនតូតាល់ គ្រុប ជាទូទៅ ឬដល់បុគ្គលទាំងឡាយណាដែលធ្វើការឲ្យក្រុមហ៊ុនតូតាល់ គ្រុប។ ពាក្យទាំងនេះក៏ត្រូវបានប្រើផងដែរ ប្រសិនបើវាមិនបម្រើឲ្យគោលបំណងសំខាន់ណាមួយដើម្បីកំណត់អត្តសញ្ញាណក្រុមហ៊ុន ឬបណ្តាក្រុមហ៊ុនជាក់លាក់ទេនោះ។ វាមិនអាចត្រូវបានសន្និដ្ឋានពីពាក្យទាំងនេះថា TOTAL S.A. ឬសាខា ឬបុត្តសម្ព័ន្ធណាមួយរបស់ខ្លួន មានការពាក់ព័ន្ធនៅក្នុងអាជីវកម្ម និងការគ្រប់គ្រងរបស់ក្រុមហ៊ុនផ្សេងទៀតណាមួយរបស់ក្រុមហ៊ុនតូតាល់ គ្រុបឡើយ។
- កម្មសិទ្ធិបញ្ញា
2.1 គោលការណ៍៖
រាល់ព័ត៌មាន ឬឯកសារទាំងអស់ (អត្ថបទ រូបភាពជីវចល ឬរូបភាពគ្មានចលនា មូលដ្ឋានទិន្នន័យ សំឡេង រូបថត ចំណេះធ្វើ ឬផលិតផលមានឈ្មោះ) ដែលរក្សាទុកនៅក្នុងវែបសាយត៍ ព្រមទាំងសមាសធាតុទាំងអស់ដែលត្រូវបានបង្កើតឡើងសម្រាប់វែបសាយត៍ និងរចនាសម្ព័ន្ធទូទៅរបស់វា គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឬបណ្តាក្រុមហ៊ុននៅក្នុងក្រុមហ៊ុនតូតាល់ គ្រុប ឬស្ថិតក្រោមសិទ្ធិប្រើប្រាស់ ថតចម្លង ឬផ្សព្វផ្សាយដល់សាធារណជនដែលត្រូវបានប្រគល់នូវសិទ្ធិទាំងនោះ។ ព័ត៌មាននេះ ឯកសារ និងវត្ថុនានា ស្ថិតក្រោមច្បាប់ទាំងឡាយដែលការពារសិទ្ធិថតចម្លង ដរាបណាវាត្រូវបានបង្កើតឡើងសម្រាប់សាធារណជន តាមរយៈវែបសាយត៍នេះ។ មិនមានអាជ្ញាប័ណ្ណ ឬសិទ្ធិណាមួយ ក្រៅពីការចូលមើលវែបសាយត៍ ត្រូវបានផ្តល់ដល់ភាគីណាមួយឡើយ ទាក់ទងនឹងសិទ្ធិកម្មសិទ្ធិបញ្ញា។ ការថតចម្លងឯកសារវែបសាយត៍ត្រូវបានអនុញ្ញាតជាព័ត៌មានសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួន និងជាឯកជនប៉ុណ្ណោះ។ ការថតចម្លង ឬការប្រើប្រាស់ណាមួយនូវសេចក្តីចម្លងដែលធ្វើឡើងសម្រាប់គោលបំណងផ្សេងទៀត ត្រូវបានហាមឃាត់ជាផ្លូវការ និងត្រូវមានការអនុញ្ញាតផ្លូវការជាមុនដោយក្រុមហ៊ុន។ ក្នុងគ្រប់ករណីទាំងអស់ ការថតចម្លងដែលមានការអនុញ្ញាតនូវព័ត៌មានដែលរក្សាទុកនៅក្នុងវែបសាយត៍នេះ ត្រូវតែបញ្ជាក់ប្រភព និងធ្វើការយោងឲ្យបានគ្រប់គ្រាន់ ទាក់ទងនឹងម្ចាស់កម្មសិទ្ធិ។
2.2 សញ្ញាសម្គាល់
លើកលែងតែមានចែងផ្សេងពីនេះ ឈ្មោះក្រុមហ៊ុន រូបសញ្ញា ផលិតផល និងម៉ាកសញ្ញាដែលលើកឡើងនៅក្នុងវែបសាយត៍ គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឬបណ្តាក្រុមហ៊ុននៅក្នុងក្រុមហ៊ុនតូតាល់ គ្រុប ឬស្ថិតក្រោមសិទ្ធិប្រើប្រាស់ ថតចម្លង ឬតំណាង/ផ្សព្វផ្សាយចំពោះសាធារណជនដែលត្រូវបានផ្តល់នូវសិទ្ធិទាំងនេះ។ អ្នកមិនអាចប្រើប្រាស់អ្វីដែលបានរៀបរាប់ខាងដើម ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍ជាមុនពីក្រុមហ៊ុនឡើយ។
2.3 មូលដ្ឋានទិន្នន័យ
ក្រុមហ៊ុនគឺជាអ្នកត្រួតពិនិត្យមូលដ្ឋានទិន្នន័យលើវែបសាយត៍ ហើយក្រុមហ៊ុនគឺជាម្ចាស់កម្មសិទ្ធិនៃវែបសាយត៍ទាំងឡាយដែលត្រូវបានបង្កើតឡើង។ អ្នកមិនអាចដកស្រង់ ឬប្រើប្រាស់ឡើងវិញនូវចំណែកសំខាន់ណាមួយ ទាំងផ្នែកគុណភាព និងបរិមាណ នៃមូលដ្ឋានទិន្នន័យឡើយ រួមទាំងសម្រាប់គោលបំណងឯកជន។
- ភារកិច្ចរបស់អ្នកប្រើប្រាស់
3.1 សិទ្ធិប្រើប្រាស់ព័ត៌មាន
អ្នកចូលទស្សនាវែបសាយត៍នីមួយៗដែលផ្តល់ព័ត៌មាន ផ្តល់ឲ្យក្រុមហ៊ុននូវសិទ្ធិដែលអាចផ្ទេរបានទាំងអស់ ទាក់ទងនឹងព័ត៌មានដូចពោល និងអនុញ្ញាតឲ្យក្រុមហ៊ុនប្រើប្រាស់ព័ត៌មានទាំងនោះ។ ព័ត៌មានដែលផ្តល់ដោយអ្នកចូលទស្សនា នឹងត្រូវបានចាត់ទុកថាមិនសម្ងាត់។ ប៉ុន្តែ ព័ត៌មានដែលផ្តល់ឲ្យគឺជាទិន្នន័យផ្ទាល់ខ្លួន ដូចកំណត់ដោយច្បាប់ពាក់ព័ន្ធ ដែលមានន័យថា យើងសន្យាដំណើរការព័ត៌មានដូចពោល ស្របតាមគោលនយោបាយស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន ដែលអនុវត្តចំពោះវែបសាយត៍នេះ។ https://startupper-of-the-year-challenge.total.com/km/policy, care se aplică acestui Site.
3.2 អនុលោមភាពតាមច្បាប់
អ្នកចូលទស្សនាវែបសាយត៍នេះនីមួយៗក៏បញ្ជាក់ផងដែរថា គាត់ ឬនាងគោរពតាមវិធានការទាំងនេះ និងច្បាប់ជាធរមាន និងជាពិសេស៖
- មានសមត្ថភាព និងមធ្យោបាយដែលចាំបាច់ដើម្បីចូលមើលវែបសាយត៍ និងប្រើប្រាស់វា។
- បានផ្ទៀងផ្ទាត់ថា ការកែសម្រួលទម្រង់ IT (IT configuration) ដែលត្រូវបានប្រើ មិនមានមេរោគណាមួយ និងថា វាដំណើរការល្អទាំងស្រុង។
- ផ្តល់ឲ្យក្រុមហ៊ុន និងដៃគូ ប្រសិនបើពាក់ព័ន្ធ នូវសិទ្ធិប្រើប្រាស់ព័ត៌មានដែលបានផ្តល់ឲ្យ (ក្រៅពីទិន្នន័យដែលមានលក្ខណៈផ្ទាល់ខ្លួន)។
- ត្រូវតែរក្សាការសម្ងាត់ និងទទួលខុសត្រូវជាលទ្ធផលចំពោះការប្រើប្រាស់ និងសុវត្ថិភាពនៃកូដ និងពាក្យសម្ងាត់សម្រាប់ការចូលប្រើប្រាស់ដែលក្រុមហ៊ុនអាចផ្ញើឲ្យអ្នកដើម្បីចូលប្រើប្រាស់ផ្នែកជាក់លាក់នានា។ ក្រុមហ៊ុនរក្សាសិទ្ធិផ្អាកសិទ្ធិចូលប្រើប្រាស់របស់អ្នកចំពោះវែបសាយត៍ ក្នុងករណីមានការប្រើប្រាស់ដោយបន្លំ ឬការប៉ុនប៉ងប្រើប្រាស់ដោយបន្លំនូវសិទ្ធិចូលប្រើប្រាស់ដូចពោល។
- តំណភ្ជាប់ Hypertext (hypertext links)
4.1 ការបើកដំណើរការតំណភ្ជាប់ (Activation of links)
ក្រុមហ៊ុនបដិសេធជាផ្លូវការនូវទំនួលខុសត្រូវណាមួយ ទាក់ទងនឹងខ្លឹមសារនៃវែបសាយត៍ទាំងឡាយដែលខ្លួនផ្តល់តំណភ្ជាប់។ តំណភ្ជាប់ដូចពោលត្រូវបានផ្តល់ជូនដល់អ្នកប្រើប្រាស់វែបសាយត៍នេះជាសេវា។ សូមមើល លក្ខខណ្ឌទូទៅ និងគោលនយោបាយស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនសម្រាប់វែបសាយត៍ ដើម្បីស្វែងយល់អំពីការអនុវត្តរបស់វា។ សេចក្តីសម្រេចក្នុងការប្រើប្រាស់តំណភ្ជាប់ ត្រូវបានប្រើប្រាស់ទាំងស្រុងដោយអ្នកប្រើប្រាស់វែបសាយត៍។ យើងអាចកែប្រែ ឬលុបចោលតំណភ្ជាប់លើវែបសាយត៍នេះ នៅគ្រប់ពេលវេលា។
4.2 ការអនុញ្ញាតតំណភ្ជាប់
ប្រសិនបើអ្នកមានបំណងបង្កើតតំណភ្ជាប់ប្រព័ន្ធរក្សាទិន្នន័យ (hypertext link) ទៅនឹងវែបសាយត៍នេះ អ្នកត្រូវតែទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន ដោយប្រើព័ត៌មានលម្អិតទំនាក់ទំនងដែលត្រូវបានផ្តល់ នៅចុងបញ្ចប់នៃឯកសារនេះ។
- សេចក្តីជូនដំណឹងផ្លូវការ (Formal notice)
5.1 ព័ត៌មាន
ព័ត៌មាន (“ព័ត៌មាន”) ដែលមាននៅលើវែបសាយត៍នេះ ត្រូវបានផ្តល់ដោយសុទ្ធចិត្ត។
ព័ត៌មាននេះត្រូវបានចាត់ទុកថាត្រឹមត្រូវ នៅពេលវាត្រូវបានបោះពុម្ពនៅលើវែបសាយត៍។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនអះអាង ឬធានាថា ព័ត៌មាននេះមានលក្ខណៈលម្អិត ឬសុក្រឹតឡើយ។ អ្នកទទួលខុសត្រូវចំពោះហានិភ័យទាំងអស់ដែលកើតឡើងពីការពឹងផ្អែករបស់អ្នកលើព័ត៌មាននេះ។ ព័ត៌មាននេះត្រូវបានផ្តល់ឲ្យ ផ្អែកលើលក្ខខណ្ឌថា អ្នក ឬបុគ្គលផ្សេងទៀតណាមួយដែលទទួលវាអាចកំណត់ផលប្រយោជន៍របស់វាសម្រាប់គោលបំណងជាក់លាក់មុនពេលប្រើប្រាស់។ ទោះក្នុងករណីណាក៏ដោយ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតដែលកើតឡើងពីការពឹងផ្អែកលើព័ត៌មានដូចពោល ការប្រើប្រាស់ព័ត៌មាន ឬការប្រើប្រាស់ផលិតផលដែលព័ត៌មានយោងដល់ឡើយ។
ព័ត៌មាននេះនឹងមិនត្រូវបានចាត់ទុកថាជាអនុសាសន៍ក្នុងការប្រើប្រាស់ព័ត៌មាន ផលិតផល នីតិវិធី បរិក្ខារ ឬរូបមន្ត ដែលផ្ទុយនឹងប្រកាសនីយបត្រតក្កកម្ម សិទ្ធិថតចម្លង ឬពាណិជ្ជសញ្ញាចុះបញ្ជីឡើយ។ ក្រុមហ៊ុនបដិសេធទំនួលខុសត្រូវច្បាស់លាស់ ឬមិនច្បាស់លាស់ណាមួយ ក្នុងករណីដែលការប្រើប្រាស់ព័ត៌មាន ផ្ទុយនឹងប្រកាសនីយបត្រតក្កកម្ម សិទ្ធិថតចម្លង ឬពាណិជ្ជសញ្ញាចុះបញ្ជី។
ក្រុមហ៊ុន និងសាខា ឬបុត្តសម្ព័ន្ធដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលទាំងអស់ និងក្រុមហ៊ុនណាមួយនៅក្នុងក្រុមហ៊ុនតូតាល់ គ្រុប ច្រានចោលទាំងស្រុងនូវការបកស្រាយណាមួយដែលអាចបញ្ជ្រាបខ្លឹមសារនៃវែបសាយត៍របស់ខ្លួនក្នុងការទិញសំណើផ្តល់ ឬការញុះញង់ឲ្យទិញភាគហ៊ុន ឬមូលបត្រចុះបញ្ជី ឬមិនចុះបញ្ជីដែលអាចជួញដូរបានផ្សេងទៀត។
មិនមានការធានាច្បាស់លាស់ ឬមិនច្បាស់លាស់ណាមួយត្រូវបានផ្តល់ឲ្យ ទាក់ទងនឹងលក្ខណៈពាណិជ្ជកម្មនៃព័ត៌មានដែលបានផ្តល់ ឬភាពសមស្របនៃព័ត៌មានសម្រាប់គោលបំណងជាក់លាក់ណាមួយ ព្រមទាំងផលិតផលទាំងឡាយដែលព័ត៌មានដូចពោលយោងដល់ឡើយ។ ទោះក្នុងករណីណាក៏ដោយ ក្រុមហ៊ុនមិនទទួលខុសត្រូវក្នុងការធ្វើបច្ចុប្បន្នកម្ម ឬកែតម្រូវព័ត៌មានដែលផ្សព្វផ្សាយនៅលើអ៊ីនធឺរណិត ឬសឺវើរវែបសាយត៍របស់ខ្លួនឡើយ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនរក្សាសិទ្ធិកែប្រែ ឬកែតម្រូវខ្លឹមសារនៃវែបសាយត៍របស់ខ្លួន នៅពេលណាក៏បាន ដោយមិនចាំបាច់មានការជូនដំណឹងជាមុនឡើយ។
5.2 ភាពអាចរកបាន.
ក្រុមហ៊ុនមិនធានាថា វែបសាយត៍នេះនឹងដំណើរការដោយគ្មានភាពរអាក់រអួលឡើយ ឬថា សឺវើរដែលធានានូវការចូលប្រើប្រាស់វែបសាយត៍ដំណើរការល្អ និង/ឬវែបសាយត៍របស់ភាគីទីបីដែលតំណភ្ជាប់ប្រព័ន្ធរក្សាទិន្នន័យយោងដល់ មិនមានមេរោគនោះទេ។
- បច្ចុប្បន្នភាពនៃ ខ និងលក្ខខណ្ឌនៃការប្រើប្រាស់នៃវែបសាយត៍ និងច្បាប់ពាក់ព័ន្ធ
ក្រុមហ៊ុនអាចធ្វើបច្ចុប្បន្នកម្មលក្ខខណ្ឌនៃការប្រើប្រាស់វែបសាយត៍ទាំងនេះ នៅគ្រប់ពេលវេលា។ ជាលទ្ធផល អ្នកត្រូវបានអញ្ជើញឲ្យយោងជាទៀងទាត់ដល់លក្ខខណ្ឌនៃការប្រើប្រាស់ចុងក្រោយបំផុត ដែលមានសុពលភាព។ លក្ខខណ្ឌទូទៅនៃការប្រើប្រាស់វែបសាយត៍ទាំងអស់ស្ថិតក្រោមច្បាប់ពាក់ព័ន្ធ។
- ព័ត៌មានលម្អិតទំនាក់ទំនង
ប្រសិនបើអ្នកមានសំណួរណាមួយអំពី លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ទាំងនេះ សូមបំពេញទម្រង់ទំនាក់ទំនង https://startupper.typeform.com/to/ssp3Fy លើវែបសាយត៍ ឬតាមព័ត៌មានទំនាក់ទំនងខាងក្រោម៖
ឈ្មោះក្រុមហ៊ុន៖ TOTAL CAMBODGE
ឈ្មោះផ្នែក៖ ធនធានមនុស្ស និងរដ្ឋបាល
អាសយដ្ឋាន៖ អគារ ANINA ជាន់ទី៦ លេខ ២៤០ ផ្លូវ ២៧១ B.P600 ភ្នំពេញ ១២៥១ ប្រទេសកម្ពុជា
ប្រទេស៖ កម្ពុជា
- ប្រភពរូបថត និងវីដេអូ
© BETC